backup og meta

​ប្រើក្រមួនក្ដៅ ក្រមួនត្រជាក់បករោម មានគុណវិបត្តិអ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Jun 18, 2019

    ​ប្រើក្រមួនក្ដៅ ក្រមួនត្រជាក់បករោម មានគុណវិបត្តិអ្វីខ្លះ?

    ការបក​រោមក្លៀក រោមដៃ ជើង លែង​ពិបាក​ដូច​មុន ព្រោះ​មាន​ក្រមួនក្តៅ ក្រមួន​ត្រជាក់ អាច​ជួយ​បក​រោម​ពេញ​ដងខ្លួន​បាន​យ៉ាង​ងាយ មិន​ចាំ​បាច់​ប្រើឡាមកោរ ពេល​ខ្លះ​មុត​ដាច់​ស្បែក និង​បន្សល់​ទុកគល់រោម​រមាស់​ទៀតដែរ។ ប៉ុន្តែ យើងត្រូវ​ដឹងពី​គុណ​សម្បត្តិ គុណវិបត្តិ មុន​ប្រើក្រមួនក្តៅ ក្រមួន​ត្រជាក់ ជម្រុះ​រោម​ចេញ​ពី​ដង​ខ្លួន។​

    ១- ក្រមួនក្ដៅ

    ក្រមួន​ក្ដៅ​ (Hot Wax) មាន​ ២ប្រភេទ​ មាន​​ក្រមួន​ទន់​ និង​រឹង​ ទាំងពីរ​ប្រភេទ​នេះ​ មាន​គុណភាព​ដូចគ្នា។​ របៀប​ប្រើ​ ត្រូវ​កម្ដៅ​ឲ្យ​​រលាយ ​រួច​យក​កំណាត់​មួយ​ដុំ​មក​ជ្រលក់ បន្ទាប់​មក​​ជូត​លើ​រោមក្លៀក​ ធ្វើ​បែប​នេះ ​យើង​អាចបករោម​ទាំង​នោះ​​បាន​យ៉ាងងាយ។ ប៉ុន្តែ ​ក្រមួន​ក្តៅ ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ដូចជា៖

    គុណសម្បត្តិ៖

    • ក្រមួន​ក្ដៅ ​ជួយ​បើក​រន្ធញើស​ និង​ជួយ​បន្ទន់ឫស​រោមក្លៀក ​ធ្វើឲ្យ​ងាយ​ស្រួល​ទាញ​ចេញ
    • ស្អិត​នឹង​រោមក្លៀក ​ងាយ​ស្រួល​ឲ្យ​យើង​​បក​ចេញ​បានភ្លាមៗ​តែម្ដង
    • ប្រើ​ពេល​ត្រឹម​ ១ នាទី ​អាច​បក​រោមក្លៀក​បាន​យ៉ាង​ងាយ។

    គុណវិបត្តិ៖

    • ងាយ​រលាក​ស្បែក
    • ពិបាកបក​រោមក្លៀក បើ​ទុក​ឲ្យស្ងួត​ពេក
    • ចំណាយ​ពេលវេលា​ច្រើនរៀបចំ​ធ្វើ។

    ក្រមួន​បករោម Hello គ្រូពេទ្យ

    អត្ថបទ​ពាក់ព័ន្ធ៖

    • មក​​ដឹង​​ពី​​ប្រភេទ និង​​ហានិភ័យ​​នៃ​​ការ​​កែ​​សម្ផស្ស​​ដោយ​​មិន​​វះ​កាត់
    • វិធីសាមញ្ញ​បែប​ធម្មជាតិ ជួយឲ្យ​ស្បែក​ស្រស់​ស្អាត​មាន​ពន្លឺ

    ២- ក្រមួន​ត្រជាក់ 

    ក្រមួន​ត្រជាក់ (Cold Wax)​ គេ​ប្រើ​ដោយ​​ដាក់​លើ​បន្ទះ​មួយ អាច​កៀរ ដករោមក្លៀក​បាន​យ៉ាង​ងាយ ​តាម​ទិសដៅ​បញ្ច្រាស​គ្នានៃ​រោម​លើ​ដង​ខ្លួន​យើង ខណៈ​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​មាន​ដូច​ជា៖

    គុណសម្បត្តិ៖

    • ស្រួល​ប្រើ
    • មាន​តម្លៃ​សមស្រប​អាច​ទិញ​បាន
    • មិន​កខ្វក់
    • ឈឺចាប់​តិចតួច
    • មិន​ចំណាយ​ពេល​ច្រើនរៀបចំ​ធ្វើ។

    គុណវិបត្តិ៖

  • ពេលខ្លះ​មិនសូវ​ស្អិត​ល្អ​ជាមួយ​រោមក្លៀក
  • ត្រូវ​ចំណាយ​ពេល​ដក​ច្រើនដង​ ​បណ្ដាលឲ្យស្បែក​រលាក​
  • ​អាច​បណ្ដាល​ឲ្យរោមក្លៀក​ដុះ​ចូល​ទៅ​ក្នុងស្បែក។
  • ៣- គួរ​ប្រើ​ប្រភេទណាល្អជាង?

    អាស្រ័យ​លើ​ពេលវេលា​ និង​ស្ថានភាព​ស្បែក​ ប៉ុន្តែក្រមួន​ក្ដៅល្អ​ជាង ​បើ​យើង​​មាន​ពេល​រៀបចំ​ធ្វើគ្រប់​គ្រាន់ ពិសេស​ល្អ​ចំពោះ​ស្រីៗ​មាន​រោមក្លៀក​គ្រើម​ ស្បែក​មិន​ស្អាត ប៉ុន្តែ​នៅ​តែមាន​ផល​ប៉ះពាល់​រលាក​តិចតួច។ បើ​យើង​គ្មាន​​ពេលរៀបចំ​ធ្វើ​ទេ​ ក្រមួន​ត្រជាក់​ ជា​ជម្រើស​ល្អ​ ព្រោះ​មាន​ការ​ឈឺចាប់​តិចតួច ​ហើយ​អាច​កម្ចាត់​រោមក្លៀក​ស្ដើងៗ​បាន។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ឡើយ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHIN Ven · កែ Jun 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម