តាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហេង យូសេង ជាធម្មតាការកែសម្ផស្សតែងតែមានហានិភ័យ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ លោកថា Botox សុវត្ថិភាពជាង ការចាក់ Filler។ វិបាកដែលកើតឡើងអាចមកពីគ្រូពេទ្យមួយចំនួនអត់ដឹងពីកន្លែងណាដែលត្រូវចាក់ ឬកន្លែងណាដែលមិនត្រូវចាក់។ “ឧទាហរណ៍ដូចជាការចាក់នៅលើថ្ងាស នៅពេលចាក់កន្លែងខ្លះទាបពេក ឬកៀកនឹងចិញ្ចើមពេក អាចធ្វើឲ្យចិញ្ចើមធ្លាក់ នេះករណីចាក់ Botox ‘ ។
ចំពោះការ Filler វិញ លោកវេជ្ជបណ្ឌិតលើកឡើងថា ប្រសិនជាយើងចាក់ទៅប៉ះសរសៃឈាម អាចធ្វើឲ្យមានបញ្ហាស្ទះសរសៃឈាមកន្លែងណាមួយ ធ្វើឲ្យមានបញ្ហានៅកន្លែងហ្នឹងដែរ។
ចំពោះករណីចាក់ខុសបច្ចេកទេសខ្លះ គ្រូពេទ្យអាចកែកុនបាន តែករណីខ្លះមិនអាចកែកុនបានទេ ដោយរង់ចាំដល់រយៈពេលថ្នាំចាក់នោះអស់ប្រសិទ្ធភាព។