backup og meta

បើដើរ​លេង​ច្រើន ​អ្នក​វិទ្យាសាស្រ្ត​ប្រាប់​ឲ្យ​​យក​ចិត្ត​ទុក​ដាក់​​​រឿងមហារីក​ស្បែក

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Jul 21, 2019

    បើដើរ​លេង​ច្រើន ​អ្នក​វិទ្យាសាស្រ្ត​ប្រាប់​ឲ្យ​​យក​ចិត្ត​ទុក​ដាក់​​​រឿងមហារីក​ស្បែក

    សម័យ​កាល​នេះ​ទៅ​ហើយ ការ​ដើរ​លេង ទៅ​​លំហែ​កាយ ទៅ​រីសត ទៅ​ទី​កន្លែង​ធម្មជាតិ ពិត​ជា​រឿង​ពេញ​និយម សម្រាប់​មនុស្ស​គ្រប់​វ័យ​ តែ​ទន្ទឹម​នឹង​នេះ អ្នក​វិទ្យាសាស្រ្ត​​នៅ​អង់គ្លេស​ ក៏​បាន​ណែ​នាំ​ឲ្យ​ អ្នក​ទាំង​អស់​គ្នា គួរ​គប្បី​យក​ចិត្ត​ទុក​ដាក់​លើ សុខភាព​ស្បែក​ជា​ពិសេស​ ព្រោះ​​វា​នឹង​អាច​ជួប​ហានិភ័យ​មហារីក បើ​មិន​ប្រយ័ត្ន។

    ការ​លើក​ឡើង​បែប​នេះ របស់​អ្នក​វិទ្យាសាស្រ្ត បន្ទាប់​ពី​លទ្ធផល​តាម​ដាន ពី​​វិទ្យាស្ថាន​ស្រាវជ្រាវ​មហារីក​ នៃ​ចក្រភព​អង់គ្លេស បាន​រក​ឃើញ​ថា កំណើន នៃ​អត្រា​មហារីក​ស្បែក កើន​ឡើង​ គួរ​ឲ្យ​កត់​សម្គាល់ ពិសេស​ប្រភេទ​ករណី​មហារីក​ស្បែក Melanoma ជា​មហារីក​បង្ក​ឲ្យ​ស្បែក​ជាំ​ដុំ​ៗ ឬ​ខ្មៅ​ខ្លាំង (ងាប់​កោសិការ​ស្បែក) ។

    ហើយ​ ករណី​នេះ ចេះ​តែ​កើន​ឡើង​ ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ រាប់​ចាប់​ពី​ខ្ទង់​ទសវត្ស​ឆ្នាំ ១៩៩០ មក អត្រា​មហារីក​ស្បែក​ប្រភេទ​នេះ មិន​ដែល​ធ្លាក់​ចុះ​នោះ​ឡើយ។ ដោយ​ឃើញ​ មូល​ហេតុ​​បែប​នេះ អ្នក​ជំនាញ​នៅ​អង់គ្លេស បាន​អំពាវ​នាវ ឲ្យ​អ្នក​គ្រប់​គ្នា យក​ចិត្ត​ទុក​ដាក់​ថែ​ស្បែក នៅ​ពេល​កំពុង​វិសម្សកាល​ដើរ​លេង។

    ​បើ​តាម​អ្នក​ជំនាញ មហារីក​ស្បែក​ប្រភេទ Melanoma វា​បង្ក​ឡើង​ដោយ​ ឥទ្ធិពល​​កាំ​រស្មី​​ព្រះ​អាទិត្យ ប្រភេទ UV និង​ UVB ដែល​ផ្តល់​ទុក្ខ​ទោស​ដល់​ស្បែក។ ហើយ​ដើម្បី​បង្ការ​ពី ហានិភ័យ​ជំងឺ​នេះ គេ​ត្រូវ​ប្រើ​​ការពារ​ស្បែក​ ដោយ​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ និង​កាំ​រស្មី​ព្រះ​អាទិត្យ (Sunscreen) ហើយ​គប្បី​ជ្រើស​រើស​ឡេ ដែល​មាន​សម​ស្រប​ទៅ​នឹង​ស្បែក តាម​ការ​ណែ​នាំ របស់​គ្រូពេទ្យ។

    អត្ថបទពាក់ព័ន្ធ៖

    តាម​ការ​ស្រាវជ្រាវ​របស់​វិទ្យា​ស្ថាន​សិក្សា​ពី​មហារីក របស់​ចក្រភព​អង់គ្លេស​ខាង​លើ គិត​មក​ត្រឹម​ពេល​នេះ មាន​ការ​កើន​ឡើង​ករណី​កើត​មហារីក​ស្បែក ២៦​ករណី​បន្ថែម ស្មើ​នឹង​៤៥%​ បើ​ធៀ​ប​ឆ្នាំ​មុនៗ ហើយ​ករណី​នេះ​ ចេះ​តែ​កើន​ឡើង​ជាប់​ជា​លំដាប់​ នេះ​បើ​គិត​តែ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​១​ប៉ុណ្ណោះ៕ ​​

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

    ​​​​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Jul 21, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម