backup og meta

កុំ​សម្រក​ទម្ងន់​ដោយ​វិធី៣យ៉ាង​នេះ​ឲ្យ​សោះ គ្រោះ​ថ្នាក់​ខ្លាំង​ណាស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 26, 2020

    កុំ​សម្រក​ទម្ងន់​ដោយ​វិធី៣យ៉ាង​នេះ​ឲ្យ​សោះ គ្រោះ​ថ្នាក់​ខ្លាំង​ណាស់

    មាន​វិធី​ច្រើន​ណាស់​សម្រាប់​គ្នា​យើង​ធាត់ៗ​សម្រក​រាង​ឲ្យ​បាន​រាង​ស្អាត ស្លៀក​អី​ទៅ​ក៏សម។ យ៉ាង​ណា​ក៏​ដោយ​កុំ​ជ្រើស​យក​វិធី ៣ ខាង​ក្រោម​នេះ​ដើម្បី​សម្រក​រាង​ឲ្យ​សោះ ទោះ​បាន​ផល​លឿន​តែ​វា​ប៉ះពាល់​ដល់​សុខភាព​យើង​ខ្លាំង​ណាស់។

    ១- អត់​អាហារ​ពេល​ព្រឹក

    មាន​គ្នា​យើង​​ច្រើន​ណាស់ ដែល​សម្រក​គីឡូ​ដោយ​អត់​អាហារ​ពេល​ព្រឹក ​មិន​បាន​ខ្វាយខ្វល់​អំពី​ផល​ប៉ះពាល់​ចំពោះ​សុខភាព។ មានដឹងអត់ពេលភ្ញាក់ពីគេង ខ្លួន​យើង​ត្រូវការ​ជាតិស្ករ​ដើម្បី​ផ្តល់​ទៅ​ដល់​ខួរក្បាល និង​សាច់ដំុ នៅពេល​អត់​អាហារធ្វើ​ឲ្យយើង​កាន់​តែ​ឃ្លាន  អ្នក​ដែល​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល ចុះ​ខ្សោយ​ការ​ចងចាំ អាចមាន​បញ្ហា​ជំងឺ​សរសៃ​ឈាម​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

    ២- បង្កត់​អាហារ

    មនុស្ស​ភាគ​ច្រើន​គិត​ថា ឲ្យ​តែ​អត់​ញ៉ាំ​អី​ដឹង​តែ​ស្រក​គីឡូ​លឿន ដូច្នេះ​ម្នាក់ៗ​ខំប្រឹង​អត់អាហារ​សំខាន់​ទាំង​៣​ពេល ដោយ​ជំនួស​មក​វិញ​នូវ​ការ​ញ៉ាំ​បន្លែ ឬ​ផ្លែឈើ​តិចតួច​ប៉ុណ្ណោះ។ វិធី​មួយ​នេះ​គ្រោះថ្នាក់​ខ្លាំង​ណាស់​ចំពោះ​សុខភាព បើ​មិន​ញ៉ាំ​អាហារ​ថាមពល​សោះ រាងកាយ​នឹង​ចុះ​ខ្សោយ​បន្តិច​ម្តងៗ ប្រៀប​បាន​នឹង​ចង្កៀង​ដែល​ជិត​អស់​ប្រេង​អ៊ីចឹង។

    អត្ថបទពាក់ព័​ន្ធ៖ ចង់​ស្រក​គីឡូ ដាច់​ខាត​ត្រូវ​ដឹងរបៀបញ៉ាំទាំងនេះសិន

    ៣- ប្រើថ្នាំសម្រកទម្ងន់

    ដើម្បី​ឲ្យ​ទម្ងន់​ស្រក​លឿន គ្នា​យើង​មួយ​ចំនួន ពិសេស​ស្រីៗ​ជ្រើស​យក​វិធី​សម្រក​ទម្ងន់​ដោយ​ការ​ប្រើ​ថ្នាំ។ ថ្នាំ​សម្រករាង​មាន​លក់​ព្រោង​ព្រាត​តាម​អនឡាញ ដែល​មួយ​ចំនួន​គ្មាន​ការ​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល​នោះ​ទេ ពេល​យើង​ទិញ​យក​មក​ញ៉ាំ​ឃើញ​លទ្ធផល​លឿនមែន តែ​វា​ប៉ះពាល់​ដល់​សុខភាព​នៅ​ពេល​ក្រោយ ពេល​ខ្លះ​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​ក៏​មាន។

    បើ​ចង់​សម្រក​ទម្ងន់​បាន​រាង​ស្អាត មិន​ប៉ះពាល់​ដល់​សុខភាព យើងគួរ​គិតគូរ​ពី​របប​អាហារ​ តើ​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​យើង​ធាត់ កំណត់​របប​អហារ តើញ៉ាំ​ប៉ុន្មាន​ល្អ និង​ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​វិញ។

    អត្ថបទពាក់ព័ន្ធ៖ ធ្វើម៉េច បើចង់ស្រកគីឡូលឿន ហើយសុខភាពល្អ?

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 26, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម