backup og meta

ទៅណាទៅណី ឧស្សាហ៍ឈឺជើង កែងជើង អាចសាកវិធីទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jan 31, 2019

    ទៅណាទៅណី ឧស្សាហ៍ឈឺជើង កែងជើង អាចសាកវិធីទាំងនេះ

    ដើរ​លេង​សមុទ្រមធ្យម ងំ​ឡើង​ភ្នំ មើល​ប្រាសាទ ឬ​ដើរ​លេង​ក្រៅ​ប្រទេស អារម្មណ៍​សប្បាយ​នោះ​សប្បាយ ហត់​យ៉ាង​ណា​ក៏​ដើរ​រួច ប៉ុន្តែ​ដល់​​សណ្ឋាគារ​វិញ គ្មាន​កម្លាំង​អី​តិច ហើយ​ឈឺ​ជើង និង​កែង​ជើង​ទៀត។ បើ​ជួប​បញ្ហា​ហ្នឹង “Hello គ្រូពេទ្យ” មាន​គន្លឹះ​ពិសេសៗ​ជួយ​កែខៃ​បាន៖

    ១- កម្រើកម្រាមជើង

    តាម​យន្តហោះ ឡាន​ក្រុង សម្រាក​មាត់​សមុទ្រ ឬ​សណ្ឋាគារ​អី អាច​ព្យាយាម​ចង្អុល (កម្រើក) និង​ឈ្លី​ម្រាម​ជើង ៥ វិនាទី ឲ្យ​បាន ១០ ដង។ វា​អាច​ជួយ​មិន​ឲ្យ​គ្នា​យើងរមួល​ក្រពើ និងធ្វើឲ្យចរន្តឈាមរត់បានស្រួល។

    ២- ធ្វើសរសៃបាតជើង

    ម៉ាស្សា​បាត​ជើង​ទៀង​ទាត់ មុន​ពេល​គេង​រាល់​ថ្ងៃ។

    ៣- ហាត់ប្រាណត្រង់ជើង

    រលាស់ តម្រង់​ជើង និង​ចង្អុល​ម្រាម​ទាំង​សង​ខាង មុន ឬ​ពេល​ហោះ​ហើរ ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ព្រោះ​អាច​ការពារ​មិន​ឲ្យ​ហើម។ គ្នា​យើង​អាច​ឈរ ឬ​ដើរ​ទៅ​មក ២-៣ នាទី ក្នុង​មួយ​ម៉ោង​ម្តង​អំឡុង​ពេល​ធ្វើ​ដំណើរ។

    ៤- ពត់ខ្លួន

    ពេល​ធ្វើ​ដំណើរ​តាម​ឡាន ឬ​យន្តហោះ ត្រូវ​ចេះ​ពត់​ខ្លួន​រាល់ ១-២ ម៉ោង​ម្តង។ ដើរ ឬ​ឈរ មិន​ត្រឹម​តែ​ជួយ​តម្រង់​ខ្នង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​សម្រួល​សាច់​ដុំ​ជើង និងបង្កើន​ចរន្ត​ឈាម​ទៀត​ផង។ ពេល​ធ្វើ​ដំណើរ​តាម​ឡាន ព្យាយាម​ចុះ​សម្រាក ទោះ​បី​ជា​មិន​ចង់​ចូល​បន្ទប់​ទឹក​ក៏​ដោយ។

    ៥- បង្វិលកជើង

    សម្រួល​ប្រអប់​ជើង និង​ជើង តាម​ការ​បង្វិល​ក​ជើង​យឺតៗ​មួយៗ។

    ៦- ជ្រើសស្បែកជើងងាយស្រួលដើរ

    សម្រាប់​ស្រីៗ​គ្នា​យើង ចៀសវាង​ពាក់​ស្បែក​ជើង​កែង​រាល់​ថ្ងៃ។ ស្បែក​ជើង​កែង​ល្មមៗ ក៏​ធ្វើ​ឲ្យ​ជើង​យើង​មាន​បញ្ហា​ដែរ។ ជ្រើស​ស្បែក​ជើង​រាប​ស្មើ ស្រួល​ដើរ អាច​ជួយ​បាត​ជើង​រាល់​ថ្ងៃ ឯ​ស្បែក​ជើង​កែង​ទុក​សម្រាប់​តែ​ទៅ​កម្មវិធី​បាន​ហើយ។ ជ្រើស​ស្បែក​ជើង​ណា​ផលិត​ពី​វត្ថុធាតុ​ដើម មិន​ហប់ និង​ផលិត​ពី​កប្បាស ដើម្បី​កុំ​ឲ្យ​ជើង​ហើម ​រលាក កកិត និង​ពង​បែក។

    ៧- ដាក់របស់ទាំងនេះតាមខ្លួន

    យក​ឧបករណ៍​ព្យាបាល​បឋម​ទៅ​ជាមួយ​ផង ដូចជា បង់​បិទ​ដំបៅ បង់​រុំ និង​កន្ត្រៃ​កាត់​ក្រចក សម្រាប់​គ្នា​យើង​មាន​បញ្ហា​ជើង​ដោយ​មិន​ដឹង​ខ្លួន ដូចជា មុត ឬ​ឡើង​ខ្ទុះ។

    ៨- ដឹងពីស្ថានភាពជើងច្បាស់

    បើ​មាន​របួស​ជើង ឬ​មាន​បញ្ហា​មិន​ស្រួល មុន​ពេល​ធ្វើ​ដំណើរ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​មុន​ថ្ងៃ​ធ្វើ​ដំណើរ។ ព្យាបាល​ឲ្យ​ជា កុំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​កម្សាន្ត ពិសេស​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម។

    ៩- ថែទាំសុខភាពជើងប្រចាំថ្ងៃ

    – លាង​ជើង​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ

    – តម្រឹម​ក្រចក​ឲ្យ​ស្មើ ខាត់​ឲ្យ​រលោង​ស្អាត

    – ពាក់​ស្រោម​ជើង​មាន​អនាម័យ​ស្អាត

    – ជូត​ជើង និង​ចន្លោះ​ម្រាម​ជើង​ឲ្យ​ស្ងួត

    – ផ្សើម​កែង​ជើង និង​បាត​ជើង ប៉ុន្តែ​កុំ​ឲ្យ​សើម ឬ​ស្អិត ពេល​ពាក់​ស្រោម​ជើង និង​ស្បែក​ជើង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Jan 31, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម