backup og meta

ទម្លាប់មិនល្អទាំងនេះ មានន័យថាយើងកំពុងបំផ្លាញប្រព័ន្ធភាពស៊ាំខ្លួនឯង

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Jul 25, 2019

    ទម្លាប់មិនល្អទាំងនេះ មានន័យថាយើងកំពុងបំផ្លាញប្រព័ន្ធភាពស៊ាំខ្លួនឯង

    ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន​យើង មាន​តួ​នាទី​សំខាន់​ណាស់ ការ​ពារ​រាង​កាយ​ពី​ការ​វាយ​ប្រហារ​របស់​មេរោគ ហើយ​នៅ​ពេល​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ មេរោគ​នឹង​ងាយ​វាយ​ប្រហារ​រាង​កាយយើង នាំ​ឲ្យ​សុខ​ភាព​កាន់​តែ​ចុះ​ខ្សោយ។ ក្រៅពីជំងឺ មានទម្លាប់ប្រចាំថ្ងៃខ្លះៗរបស់​យើង អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ខូត​ខាត​ដែរ។ ​

    ១- ចូល​គេង​​យប់​ជ្រៅ

    បញ្ហា​គេង​មិន​គ្រប់​គ្រាន់ ឬទម្លាប់​គេង​មិន​ល្អ ជា​មូល​ហេតុធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ការពារ​រាង​កាយ​យើង​​ខូច​ខាត។ ទម្លាប់គេង​មិន​ល្អ មាន​ទំនាក់​ទំនង​ទៅ​នឹង​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ និង​ចំនួន​ថយ​ចុះ​កោសិកា​ឈាម​ស​ ​(T-Killer Cells) ដែល​មាន​នាទី​ប្រយុទ្ធប្រឆាំងសម្លាប់​ពពួក​​មេរោគ​ចូល​មក​បៀតបៀន​រាងកាយ​យើង។

    ការ​ស្រាវជ្រាវរក​ឃើញ​ថា ប្រុសៗ​ដេក​ត្រឹម​តែ ៤ ម៉ោង/​ថ្ងៃ រយៈពេល​មួយ​សប្តាហ៍​ មាន​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ​នៃ​ចំនួនកោសិកា​ឈាម​ស សម្រាប់​​ប្រយុទ្ធ​ជំងឺ​ផ្តាសាយ​ធំ​នៅ​ក្នុង​ឈាម​ (អាច​ធ្វើ​ឲ្យ​កើន​ឡើង​សាជា​ថ្មី​ដោយ​ថ្នាំ​ចាក់​បង្ការ​​ផ្តាសាយ) បើ​ធៀប​នឹងប្រុសៗគេង​គ្រប់​គ្រាន់​ចន្លោះពី ៧,៥-៨,៥ ម៉ោង/ថ្ងៃ។

    ជាទូទៅ មនុស្ស​ធម្មតា​ត្រូវ​ការគេង​ពី ៧-៩ ម៉ោង/យប់ ​ដោយ​គ្មាន​ការ​រំខាន​បង្អាក់ដំណេក​ឡើយ។ ទោះយ៉ាង​នេះ​ក្តី ដើម្បី​ឲ្យ​​កាន់​តែ​ប្រសើរ​ ត្រូវ​ចេះកម្រិត​ថាមពលរបស់​យើង​​នៅ​ពេល​ព្រឹក និង​ពេញ​មួយ​ថ្ងៃ ព្រោះបើយើង​​អស់​កម្លាំង​ពេល​​ភ្ញាក់​ពីគេង​នៅ​ពេល​ព្រឹក មានន័យ​ថា យើង​គេងមិន​បាន​​​គ្រប់គ្រាន់​ ឬ​ស្កប់​ស្កល់​ឡើយ។

    ២- ​ប្រើប្រាស់​ប៊ិកសាធារណៈ

    យើងងាយ​នឹង​ឆ្លង​មេរោគ​ តាម​រយៈ​ការ​​ប៉ះពាល់​ពី​ដៃ​មួយ​ទៅ​ដៃ​មួយ​ទៀត។ ជំនួស​ការ​ប្រើប្រាស់​ប៊ិកដែល​គេ​ផ្តល់​ជូន ដូច​ជា ​​នៅ​ធនាគារ កន្លែង​ផ្ទេរ​ប្រាក់ ឬ​កន្លែង​ណា​មួយទាមទារ​ការ​ប្រើ​ប្រាស់​ប៊ិក ចាំថាត្រូវ​ប្រើប្រាស់​ប៊ិក​របស់យើង​ផ្ទាល់ ​ដើម្បី​បន្ថយ​ហានិភ័យ​​ជាប់​ដោយ​មេរោគ។ ហេតុនេះ រាល់​ពេល​ព្រឹក​មុន​ពេល​​ចាក​ចេញ​ពី​ផ្ទះ សូម​ដាក់​ប៊ិក​នៅ​ក្នុង​កាបូប​ ហើយ​យក​វា​តាម​ជាមួយ​យើង​ទៅ​គ្រប់​កន្លែង​​ដែល​យើង​បាន​ទៅ។ សូម្បី​តែ​នៅ​ការិយាល័យ​វេជ្ជបណ្ឌិត​ក៏​ដោយ សូម​កុំ​សន្មតថា ​ប៊ិក​វេជ្ជ​បណ្ឌិត​ស្អាត​ឲ្យ​សោះ ត្រូវ​​​ប្រើប្រាស់​ប៊ិក​ផ្ទាល់​ខ្លួន​ជាប់​​ជានិច្ច។

    ៣- ចូល​ចិត្ត​ប្រើ​យាន​ជំនិះ​ជាង​ដើរ​ដោយ​ជើង

    មិន​ហាត់​ប្រាណ​ ជា​មូល​ហេតុ​មួយ​ទៀត​ ​ងាយ​ស្រួល​មួយ​ប៉ះ​ពាល់ដល់​​ប្រព័ន្ធ​ភាព​ស៊ាំ។ តាម​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ហាត់​ប្រាណ សូម្បី​តែ​ដើរ​ក្នុង​ល្បឿន​លឿន អាច​ធ្វើឲ្យ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ដល់ទៅ​ជិតទ្វេ​ដងឯណោះ។ ដើម្បី​ប្រព័ន្ធ​ការពារ​កាន់​តែ​ប្រសើរ​ប្រឆាំង​នឹង​ជំងឺ អាចធ្វើលំហាត់​ប្រាណបែប Aerobic រយៈពេល ៣០​ នាទី។ ផ្ទុយ​មក​វិញ ការ​បើកបរ​អាច​នឹង​ងាយ​ស្រួល ​ផ្តល់​ផាសុកភាពក៏​ពិត​មែន តែ​ជាក់​ស្តែង ទម្លាប់​នេះគឺនាំទុក្ខទោស​អាក្រក់​ច្រើន​ជាង​ល្អដល់​រាង​កាយ​យើង។ ហេតុនេះ ​ព្យាយាម​មាន​សកម្មភាព​ឲ្យ​បាន​ច្រើន ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​កាន់តែ​ប្រសើរ។

    អត្ថបទ​ពាក់ព័ន្ធ៖

    • ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត
    • ឆ្ងល់​អត់ ម៉េច​បាន​យើង​ចេះ​តែ​ងងុយ ក្រោយ​បាយ​ថ្ងៃ​ត្រង់?

    ៤- ប្រើប្រាស់ថ្នាំផ្សះច្រើន

    ប្រើថ្នាំ​ផ្សះ​​ញឹកញាប់​ អាច​ធ្វើ​ឲ្យមាន​ភាព​ស៊ាំ​នឹង​ថ្នាំ មាន​ន័យ​ថា យូរៗ​ទៅរាងកាយ​​នឹង​មិន​ឆ្លើយ​តបជា​មួយ​ថ្នាំ​​អស់​ទាំង​នោះ​តទៅ​ទៀត​ឡើយ ហើយ​​បើ​មាន​ការ​បង្ក​រោគ​នៅ​ពេល​ក្រោយ​ នឹងធ្វើ​ឲ្យ​រក​សញ្ញា​ជំងឺ​​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។

    កម្រិតជាតិ​ស៊ីតូគីន (Cytokines) ដែល​​ម៉ូលេគុល​សម្រាប់​ផ្តល់​សញ្ញា​ដល់​កោសិកា​ មាន​ឥទ្ធិពល​ទៅ​លើ​ការ​ប្រាស្រ័យ​ទំនាក់ទំនង​រវាង​កោសិកា​ ទៅ​ក្នុង​ដំណើរ​ការ​ឆ្លើយ​តបនៃ​ភាព​ស៊ាំ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​កត់​សម្គាល់​​ឃើញ​មាន​ការ​ថយ​ចុះ​ នៅ​លើ​អ្នក​ជំងឺ​ប្រើប្រាស់ថ្នាំ​​ផ្សះច្រើន។

    ប្រការ​នេះ​ មិន​មែន​មាន​ន័យ​ថា ​អ្នក​មិន​គួរ​ប្រើប្រាស់ថ្នាំ​ផ្សះ​នោះ​ទេ។ ​បើ​មាន​ការ​បង្ក​រោគ​ដោយ​បាក់តេរី យើង​ច្បាស់​ណាស់​ គឺ​​ត្រូវ​ការ​ថ្នាំ​ផ្សះ ប៉ុន្តែសំខាន់​បំផុត ត្រូវ​គោរព​តាម​វេជ្ជបញ្ជា​ឲ្យ​ល្អ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Meng Vatana · កែ Jul 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម