backup og meta

ឲ្យតែត្រជាក់ដឹងតែកើតជំងឺ​ផ្តាសាយ? លម្អិតបញ្ហានេះទាំងអស់គ្នា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Feb 03, 2022

    ឲ្យតែត្រជាក់ដឹងតែកើតជំងឺ​ផ្តាសាយ? លម្អិតបញ្ហានេះទាំងអស់គ្នា

    ឲ្យ​តែ​ផ្តាសាយ ម្នាក់ៗ​នាំ​គ្នា​បន្ទោស​អាកាសធាតុ ក្តៅ​ចេះ ត្រជាក់​ចុះ ច្បាស់​ណាស់​គិតថា​ជាហេតុ​ធ្វើ​ឲ្យ​ផ្តាសាយ។ ជំនឿ​នេះ ត្រូវ​អ្នក​វិទ្យាសាស្ត្រ​​​បក​ស្រាយ ដោយ​ចាត់​ទុក​ជាការ​ភ័ន្ត​ច្រឡំ។ បើ​អាកាសធាតុ​មិន​មែន​ជាមូលហេតុ ចុះ​អ្វី​ជា​មូលហេតុ​ពិត​ប្រាកដ?

    ១- មូល​ហេតុបង្កជំងឺផ្តាសាយ

    ជំងឺ​ឆ្លង ច្បាស់ជា​បង្ក​ដោយ​មេរោគហើយ មិន​មែន​ដោយ​សារ​អាកាសធាតុ​ត្រជាក់ ទើប​ធ្វើ​ឲ្យ​យើង​ឈឺ​នោះទេ។ ជំងឺ​ផ្តាសាយ​ អាច​កើត​ឡើងនៅ​ពេល​យើង​ប៉ះ​ត្រូវ​វីរុស​ផ្តាសាយ ដែល​មាន​រាប់​ម៉ឺន​ប្រភេទ ប៉ុន្តែ​វីរុស​បង្ក​តែង​ប្រទះ​ឃើញ​ច្រើន​ជាង​គេ មាន​ឈ្មោះ Rhinoviruses ឬ​ត្រូវ​ឆ្លង​ដោយវី​រុស​គ្រុន​ផ្តាសាយ​ធំ​តែ​ប៉ុណ្ណោះ។ ជា​ធម្មតា វីរុស Rhinoviruses មាន​គ្រប់​ទី​កន្លែង​ក្នុង​បរិយាកាស​ជុំវិញ​ខ្លួន​យើង ហើយ​កើន​ចំនួន​ច្រើន​ដល់​កំពូល​នៅ​រដូវ​ស្លឹក​ឈើ​លាស់ និង​រដូវ​ស្លឹក​ឈើ​ជ្រុះ ខណៈ​វីរុស​ផ្តាសាយ​ធំកើន​ឡើង​ខ្ពស់​ខ្លាំង​បំផុត​នៅ​រដូវ​រងារ។

    គណនា BMI

    គណនា BMR

    ដោយ​ឡែក អាកាសធាតុ​ត្រជាក់ត្រូវ​គេ​ជឿ​ថា ទំនង​ងាយ​នឹង​ភ្ញោច​ប្រព័ន្ធ​ភាព​ស៊ាំ។ អ្នក​ស្រាវជ្រាវ​មក​ពី វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បរិស្ថាន នៃកង​យោធា​អាមេរិកបាន​សិក្សា ពាក់​ព័ន្ធ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ ពេល​ប៉ះពាល់​អាកាស​ធាតុ​ត្រជាក់ ហើយ​រក​ឃើញ​ថា​ ភាព​ត្រជាក់​អាច​ភ្ញោច​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​សកម្ម​ឡើង និង​ពន្លឿនការបង្កើត​ឲ្យ​មាន​កម្រិត​អ័រម៉ូន Norepinephrine កាន់​តែ​ច្រើន​ក្នុង​ឈាម ដែល​មាន​នាទីជាថ្នាំ​ធម្មជាតិ​ជួយ​កាត់​បន្ថយ​អាការៈ​តឹង​ច្រមុះ

    ស្វែងយល់បន្ថែមពី​ ជំងឺផ្ដាសាយធំ និង​ ជំងឺផ្ដាសាយធម្មតា

    ជំងឺ​ផ្ដាសាយ

    ២- ត្រជាក់ដឹងតែ​ធ្វើ​ឲ្យ​ផ្តាសាយ?

    ការ​រង​ប៉ះពាល់​នឹង​ភាព​ត្រជាក់ មិន​បណ្តាល​ឲ្យ​កើត​ជំងឺ​ផ្តាសាយ​នោះ​ឡើយ តាម​ពិត ករណី​ថយចុះ​កម្តៅ​ក្នុង​រាង​កាយ​ទាប​ខុស​ប្រក្រតី ទើប​នាំឲ្យ​កើត​ជំងឺ​ផ្តាសាយ។ ថយចុះ​កម្តៅ ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ​ចុះ​ខ្សោយ មិន​អាច​ប្រ​ឆាំង​ទៅ​នឹង​វីរុស​គ្រុន​ផ្តាសាយ Rhinovirus។

    លើស​ពី​នេះ ពេល​ចេញ​ក្រៅ​អំឡុង​ពេល​អាកាសធាតុ​ត្រជាក់ អាច​មាន​ការ​រួម​ខ្ជឹប​សរសៃ​ឈាម ដែល​ស្ថិត​នៅ​ក្បែរ​ផ្នែក​ខាង​ក្រៅ​រាង​កាយ ដូចជា សរសៃ​ឈាម​ក្នុងច្រមុះ ហេតុ​នេះ​នាំ​ឲ្យ​ស្ងួត​ច្រមុះ ​ជះឥទ្ធិពល​ប៉ះពាល់​មុខងារ​ត្រង​ចម្រោះ​មេរោគ​ក្នុង​ច្រមុះ។ នៅ​ពេល​ខ្យល់​ប្រែ​ជា​ក្តៅ​ឧណ្ហៗ​ភ្លាមៗ នឹងធ្វើ​​ឲ្យ​រីក​សរសៃ​ឈាម ពិបាក​ដកដង្ហើម ទាម​ទារ​ដក​ដង្ហើម​តាម​មាត់ បង្ក​ឲ្យ​ហៀរ​សំបោរ​កាន់​តែខ្លាំង។ ជាមួយ​អាការ​ធាតុ​ក្តៅ​ក្នុង​ផ្ទះ​ គួប​ផ្សំ​សមត្ថភាព​ច្រោះខ្យល់​របស់​ច្រមុះ​ចុះ​ខ្សោយ បង្ក​ឱកាស​កើន​ឡើង​សំបោរ​ខាប់​អន្ធិល ​មាន​ផ្ទុក​មេរោគ​បង្ក​ជំងឺ​ផ្តាសាយ។

    យ៉ាង​ណា ខ្យល់​ត្រជាក់​អាច​រួម​ចំណែក​ដោយ​ប្រយោល​ទៅ​នឹង​ស្ថានភាព​បង្ក​ឲ្យ​ផ្តាសាយ។ ពេល​អាកាស​ធាតុ​ត្រជាក់ យើង​ច្បាស់​ជា​ចូល​ចិត្ត​នៅ​កន្លែង​កក់​ក្តៅ។ ​បរិយាកាស​ខាង​ក្នុង​ កាន់តែ​ធ្វើ​ឲ្យ​យើង​ប្រឈម​នូវ​ហានិភ័យ​ខ្ពស់ រង​ប៉ះពាល់​នឹង​មេរោគ។ ករណី​នេះ ក៏​ព្រោះ​តែ​បរិស្ថាន​មាន​ខ្យល់​ស្ងួត​ ជាប់​ទាក់​ទង នឹង​កម្តៅ​ប្រព័ន្ធ​កណ្តាល​របស់​ខួរក្បាល ងាយ​ស្រួល​សម្រាប់​វីរុស​ផ្តាសាយ និង​ផ្តាសាយ​ធំ​ចូល​ក្នុង​ប្រហោង​ច្រមុះ​ស្ងួត។ ខ្យល់​ស្ងួត​ខាង​ក្រៅ មាន​ទំនាក់​ទំនងការ​ឆ្លង​​រាតត្បាត​ជំងឺ​ផ្តាសាយ​ធំ​ដូចគ្នា។

    ស្វែងយល់ពីបញ្ហាគ្រុនផ្ដាសាយផ្សេងទៀត៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Feb 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម