backup og meta

មានកូនតូចចង់ដើរ​លេង​សប្បាយ ​ត្រូវចេះ​តិចនិក​សាមញ្ញ​ទាំងនេះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Apr 13, 2022

    មានកូនតូចចង់ដើរ​លេង​សប្បាយ ​ត្រូវចេះ​តិចនិក​សាមញ្ញ​ទាំងនេះ​

    ពិត​ណាស់ ដើរ​លេង អាច​ជួយ​កាត់​បន្ថយ​ស្រ្តស ធ្វើ​ឲ្យ​ជីវិត​មាន​ផាសុកភាព​ឡើងវិញ ជួយ​បង្កើន​គំនិត​ថ្មីៗ ក៏​ផ្តល់​បទពិសោធន៍​ជីវិត​ដ៏៏​ស្រស់​ស្អាត​មិន​អាច​បំភ្លេច​បាន។ យ៉ាង​ណា ជា​ប៉ា​ម៉ាក់​គេ មាន​អូនៗ​តូចៗ​ទៅ​ជាមួយ ចង់​បាន​ដំណើរ​កម្សាន្ត​ពោរ​ពេញ​ភាព​សប្បាយ​រីករាយ​ ត្រូវ​ចេះ​រៀប​ចំ​ផែន​ការ​ដើរ​កំសាន្ត​ឲ្យ​ច្បាស់ ព្រោះ​ដឹង​ហើយ មាន​ក្មេងតូច​ដើរ​លេង​ជាមួយ​មិនស្រួល​ទេ ប៉ុន្តែ​បើ​គ្មាន​អូនៗ​ក៏មិន​សប្បាយ​ដែរ។

    “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​សាមញ្ញ​ខ្លះៗ​សម្រាប់​រៀបចំ​ផែនការ​ដើរលេង ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ។

    ១- ផែន​ការ​ត្រូវ​រៀប​ចំ

    ទោះបីជា​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ណា​ក៏ដោយ សម្រាប់​ដំណើរ​កម្សាន្តមាន​អូនៗ​តូចៗ​ទៅ​ជា​មួយ យើង​ត្រូវ​ត្រៀម​ចិត្ត​ចំពោះ​ហេតុ​ការណ៍​មិន​បាន​រំពឹង​ទុក​ បង្ក​ដោយ​សារ​​កូនយើង ដូចជា ឈប់​ចូល​បន្ទប់​ទឹក ឬ​មើល​ទេសភាព។ យើង​គួរ​តែ​ទុក​ចន្លោះ​ពេល​ខ្លះ សម្រាប់​សកម្មភាព​ទាំង​អស់​នេះ ព្រោះ​អូនៗ​នៅ​តូច​ អាច​នឹង​ឆ្ងល់​ច្រើន ម្យ៉ាង​ទៀត​វាជា​ឱកាស​យើង​បង្កើន​ភាព​ស្និត​ស្នាល​ថែម​មួយ​កម្រិត​ទៀត​ជាមួយ​កូន​។

    ស្លៀក​ពាក់​ធូរៗ និង​ស្រួល​ខ្លួន​ឲ្យ​អូនៗ កុំ​ភ្លេច​ខោ​ទឹកនោម ព្រោះ​ខ្លាច​អូនៗ​ត្រូវ​ការ​បត់​ជើង​បន្ទាន់ នៅ​ពេលធ្វើ​ដំណើរ ពិសេស​ពេល​នៅ​លើ​យន្តហោះ។ បើ​រៀប​ចំ​ផែនការ​នេះរួច​រាល់​ ដំណើរ​កំសាន្ត​ប្រាកដ​ជាសប្បាយ​រីករាយ។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ដំណើរកម្សាន្ត

    ២- របស់​ចាំបាច់គួរ​រៀប​ចំទុក

    ដាក់​ក្រដាស​ជូត​សម្លាប់​បាក់តេរី និង​ទឹក​លាង​ដៃនៅ​ក្នុង​កាបូប ព្រោះ​យើង​អាច​ត្រូវ​ការ​វា​ចាំ​បាច់ រាល់​ពេល​បាយ​ ឬ​ពេល​គ្មាន​កន្លែង​លាង​ដៃ​នៅ​ជិតៗ​យើង។ ក្មេង​តូច​ជា​ធម្មតា​ខ្សោយ​អ៊ីចឹង​ហើយ ហេតុ​នេះ​​គួរ​តែ​យក​ថ្នាំ​ប្រើ​ទូទៅ មួយ​ចំនួន​តាម​ខ្លួន​ផង។ ក្រៅ​ពី​នេះ ទែម៉ូម៉ែត្រ ក៏​សំខាន់​ណាស់​ដែរ ព្រោះ​អាច​ជួយ​ស្ទង់​កម្តៅ​អូនៗ​គ្រប់​ពេល ទាំង​ពេល​នៅ​លើ​យន្ត​ហោះ។

    មួយ​ទៀត គួរ​តែ​យក​របស់​លេង​អូនៗ​ទៅ​ជាមួយ​ផង ព្រោះ​អំឡុង​ពេល​នៅ​លើ​យន្តហោះ ឬ​នៅ​ក្នុង​ឡាន អាច​ធ្វើ​ឲ្យ​អារម្មណ៍​អូនៗ​ធុញ​ទ្រាន់ ប្រាកដ​ជារក​រឿង​នេះ រក​រឿង​នោះ ហេតុនេះ​គួរ​មាន សៀវភៅ​គូរ​រូប ទូរសព្ទ័​មាន​ហ្គេម​ និង​កម្មវិធី​ច្រើន​ដើម្បី​បន្លប់​អូនៗ។ បើ​មិន​ចឹង ដំណើរ​កម្សាន្តត​ច្បាស់​ជា​ មាន​មេ​រំខាន​ចេញ​មុខ​ហើយ ក៏​លេង​សប្បាយ​ទៀត​ដែរ។

    ៣- អូនៗ​ត្រូវ​នៅ​ក្បែរ​ខ្លួន​ជានិច្ច

    ធ្វើ​ដំណើរ​កម្សាន្ត ជា​ធម្មតា តែង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​ថ្មី ហេតុ​នេះ​បើ​កូន​យើង​នៅ​តូចៗ​នៅ​ឡើយ ត្រូវ​ត្រៀម​សម្រាប់​ករណី​មាន​រឿង​អ្វី​មួយ​កើត​ឡើង​ជា​យថាហេតុ។ អាច​ទុក​ក្រដាស​​មាន​សរសេរ​ឈ្មោះ និង​លេខ​ទូរសព័្ទ ឈ្មោះ​សណ្ឋាគារ ទុក​ក្នុង​ហោ​ប៉ៅ​អូនៗ ឬ​អាច​សរសេរ​ផ្ទាល់​នៅ​ដៃ​ក៏​បាន ព្រោះ​បាត់​កូន​ពេល​ដើរ​កម្សាន្ត​ ជា​សុបិន្ត​អាក្រក់​បំផុត សម្រាប់​ប៉ាម៉ាក់​គ្រប់រូប។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ​វិធី​សាមញ្ញ​ខ្លះៗ​សម្រាប់​រៀបចំ​ផែនការ​ដើរលេង ប្រកប​ដោយ​ភាព​សប្បាយ​រីករាយសម្រាប់​អ្នក​មាន​​កូន​​តូច មាន​ដូចជា៖
    • ផែន​ការ​ត្រូវ​រៀបចំ
    • របស់​ចាំបាច់​គួរ​រៀប​ចំទុក
    • អូន​ៗ​ត្រូវ​នៅ​ក្បែ​រ​ខ្លួន​ជានិច្ច

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Duk Panharat · កែ Apr 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម