backup og meta

ជាតិខ្លាញ់ច្រើនក្នុងខ្លួន​ ប្រឈម​កើត​មហារីក​ច្រើន​ប្រភេទណាស់

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 05, 2019

    ជាតិខ្លាញ់ច្រើនក្នុងខ្លួន​ ប្រឈម​កើត​មហារីក​ច្រើន​ប្រភេទណាស់

    គ្រប់គ្នា​ប្រហែលដឹងថា លើស​ទម្ងន់ អាច​នាំ​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន តែប្រហែល​មិនដឹងថា លើស​ទម្ងន់ គឺ​ដល់ថ្នាក់​មាន​ទំនាក់ទំនង​នឹង​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​ទៀត​ផង។ មើល​ការ​បកស្រាយ​ខាង​ក្រោម៖

    ១- ខ្លាញ់ក្នុងខ្លួនទាក់ទងជាមួយជំងឺមហារីក​ដោយរបៀបណា?

    ​​ខ្លាញ់​ច្រើន​​​ក្នុង​ខ្លួន ​​ធ្វើ​ឲ្យ​មុខ​ងារ​មួយ​ចំនួន​​មិន​អាច​ធ្វើ​ការ​ដូច​ធម្មតា​បាន។ ​​ពេល​​​ស្តុក​ខ្លាញ់​ច្រើនលើស​​តម្រូវ​ការ​ក្នុង​ខ្លួន​សម្រាប់​ដុត ឬ​ប្រើ​ប្រាស់ នោះ​វា​នឹង​ធ្វើ​ឲ្យ​យើង​​ប្រែ​ទៅ​ជា​ធាត់​លើស​ទម្ងន់ ដែល​​​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដូចជា​ ពោះ​វៀន​ធំ និង​ក្រពះ​ ជា​ដើម។

    រឿង​បន្ទាប់​ ​ពេល​ចាប់​ផ្ដើម​ធាត់ ឬ​ស្លៀក​ខោ​លែង​ចូល មាន​ន័យ​ថា​ជាតិ​កូលេស្តេរ៉ូល​ សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​កើន​ឡើង​ដូច​គ្នា។ ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម គឺ​ជា​កត្តា​យ៉ាង​សំខាន់​មួយ ដែល​ទាក់​ទង​ជាមួយ​នឹង​សុខភាព​សរសៃ​ឈាម​។ អ្នកមាន​កូលេស្តេរ៉ូល​ខ្ពស់ ​ភាគ​ច្រើន​មាន​បញ្ហា​ត្បៀត ​និង​មាន​កំណកក្នុង​សរសៃ​ឈាម ដែល​សុទ្ធ​តែ​ជា​កត្តា​រារាំង​លំហូរ​ឈាម ហើយ​ជា​លទ្ធ​ផល​ វា​អាច​ឲ្យ​កើត​ទៅ​ជាគាំង​បេះ​ដូង ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

    ដំណាក់​កាល​បន្ទាប់​ កត្តា​លើស​ខ្លាញ់​នេះ នឹង​​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​​សួត បេះ​ដូង​ ថង់​ទឹក​ប្រមាត់ ​និង​ថ្លើម។ ប្រព័ន្ធ​ការ​ពារ​ខាង​ក្នុង​យើង ​ចាប់​ផ្ដើម​ថយ​ចុះ ហើយ​កោសិកា​មហារីក​អាច​មាន​លទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​រីក​លូត​លាស់។ បន្ទាប់​ពី​​អស់​រយៈ​ជា​យូរ​មក វា​នឹង​រាល​ដាល​ដល់​សរីរាង្គ​ដទៃ​ពាស​ពេញ​​​ខ្លួន។

    ២- ជំងឺមហារីកប្រភេទណាមួយទាក់ទងជាមួយខ្លាញ់ក្នុងខ្លួន?

    អ្នក​វិទ្យាសាស្រ្ត​បាន​បញ្ជាក់​ថា ​ខ្លាញ់​​​ច្រើន​ក្នុង​ខ្លួន ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ប្រភេទមហារីក​មួយ​ចំនួន ប៉ុន្តែ​វា​ក៏​​រួម​ចំណែក​បង្ក​ជំងឺ​មហារីក​ផ្សេង​ទៀត​ដែរ។

    មាន​ខ្លាញ់​ច្រើន​ក្នុង​ប្រព័ន្ធ​ឈាម គឺ​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ទៅ​នឹង​មហារីក​សុដន់ ​ចំពោះ​មនុស្ស​ស្រី​ដែល​អស់​រដូវ។ ឯ​មហារីក​ផ្សេង​ទៀត​អាច​ជា​បណ្ដាល​មក​ពី​មាន​ជាតិ​ខ្លាញ់​ច្រើន មាន​ដូច​ជា មហារីក​តម្រង​នោម មហារីក​ពោះ​វៀន​ធំ​ និង​ចុង​ពោះ​វៀន​ធំ មហារីក​លំពែង មហារីក​​​ក្រពះ (Esophagus) និង​មហារីក​ស្រទាប់​ស្បូន (Endometrium)។

    សម្រាប់​​មហារីក​មួយ​ចំនួន​ផ្សេង​ទៀត អ្នក​សិក្សា​ស្រាវ​ជ្រាវ​ឃើញ​មាន​អត្រា​កើត​ឡើង​ខ្ពស់​នៅ​លើ៖

    • ថ្លើម
    • ដៃ​ស្បូន
    • មាត់​ស្បូន
    • ថង់​ទឹក​ប្រមាត់ និង​
    • មហារីក​នៅ​ក្រពេញ​ប្រូស្តាត។

    អត្ថបទពាក់ព័ន្ធ

    មិនមែន​គ្រប់​ខ្លាញ់​ទាំង​អស់​ក្នុង​ខ្លួន​សុទ្ធ​តែអាក្រក់​នោះ​ទេ ព្រោះ​រាង​កាយ​យើង​នឹង​មិន​ដំណើរ​ការ​បាន​ស្រួល​ទេ ​បើ​គ្មាន​ជាតិ​ខ្លាញ់ជួយ។ បើ​យោង​តាមក្រុមប្រឹក្សា​លំហាត់ប្រាណ​អាមេរិក​ American Council of Exercise បាន​ណែ​នាំ​ឲ្យ​​​ប្រុស​ៗ គួរ​​មាន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​នៅ​ចន្លោះ​ពី ១៤ ទៅ ១៧ ​ភាគ​រយ និង​នៅ​ចន្លោះ​ពី ២១ ទៅ ២៤​ ភាគ​រយ​សម្រាប់​មនុស្ស​ស្រី។ បើ​អាច​រក្សា​ជាតិ​ខ្លាញ់​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​នេះ​បាន វា​មិន​ត្រឹម​តែ​ល្អ​សម្រាប់​ខ្លួន​របស់​យើង​​នោះ​ទេ វា​ថែម​ទាំង​ជួយ​ប្រឆាំង​ជំងឺ​ជា​ច្រើន​ប្រភេទ​បាន​ទៀត​ផង។

    មាន​មនុស្ស​ជា​ច្រើន​តែង​​យល់​ច្រឡំ​ថា ជាតិ​ខ្លាញ់​ក្នុង​ខ្លួន និង​គីឡូ​របស់​ខ្លួន​ គឺ​ទាក់​ទង​គ្នា។ ប៉ុន្តែ យើងត្រូវ​ដឹង​ថា ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន មិន​អាច​វាស់​បាន ពេល​​​ឡើង​ថ្លឹង​លើ​ជញ្ជីង​ឡើយ។ មាន​អ្នក​ខ្លះ​មាន​រាង​ស្គម តែ​​មាន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ខ្ពស់ ​​(សំដៅ​លើ​អ្នក​ស្គមៗ)។

    មាន​ការ​សិក្សា​តិច​តួច​ណាស់ដែល​សិក្សា​អំពី​ការ​សម្រក​គីឡូ​អាច​ជួយ​កាត់​បន្ថយ​អត្រា​កើត​​មហារីក។ ប៉ុន្តែ​ មាន​ការ​សិក្សា​ជាច្រើន​បាន​បញ្ជាក់​ថា ការ​សម្រក​គីឡូ​អាច​ជួយ​កាត់​បន្ថយ​កម្រិត​អ័រម៉ូន​ពុល​ក្នុង​ខ្លួន ដែល​​ជា​កត្តា​បង្ក​​​ជា​ជំងឺ​មហារីក។​

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម