backup og meta

ស្រលាញ់​កូន ជួយកូនផង! កុំឲ្យ​គេហៅកាម៉ាប់ៗៗ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 27, 2019

    ស្រលាញ់​កូន ជួយកូនផង! កុំឲ្យ​គេហៅកាម៉ាប់ៗៗ

    ដឹង​ថា​ស្រលាញ់​កូន​ហើយ ប៉ុន្តែ​ក៏​មិន​គួរ​ទម្រើស​ពេក​ដែល ពិសេស​អា​រឿង​ញ៉ាំ​ចំណី​ចំណុក​នេះ​តែ​ម្តង ប្រយ័ត្នត្រូវ​គេ​ហៅ​កូនថា កាម៉ាប់ៗៗទៅ។ កូន​យើង​អាច​មាន​វិប្បដិសារី​ពេល​ធំ​ឡើង ព្រោះ​ក្មេងៗ​ឥឡូវ កើត​ជំងឺ​ធាត់​ច្រើន​ណាស់។ ណា​មួយ​ជំងឺ​នេះ ស្មុគ​ស្មាញ​ណាស់ ធ្វើ​ឲ្យ​ក្មេង​ឡើង​ទម្ងន់​ទប់​មិន​ឈ្នះ​តែ​ម្តង។ “Hello គ្រូពេទ្យ’ នឹង​លម្អិត​រឿង​ជំងឺ​ធាត់​លើ​ក្មេងៗ​ឲ្យ​ប៉ាម៉ាក់​បាន​ដឹង។

    ១- អ្វី​ជា​ជំងឺ​ធាត់​លើ​ក្មេងៗ

    អូនៗ​មាន​រូប​រាង​ធាត់​ទាំង​ពី​ក្មេង នឹង​កើត​ជំងឺ​ធាត់​នៅ​ពេល​ពេញ​វ័យ ហើយ​ប្រឈម​នឹង​ស្ថាន​ភាព​ជំងឺ​ធ្ងន់​ធ្ងរ​ជាច្រើន ដូច​ជា ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​​បេះ​ដូង​ទៀត​ផង ធ្វើ​ឲ្យ​អូនៗ​ងាយ​រង​គ្រោះ​​បញ្ហា​ផ្លូវ​ចិត្ត ដូច​ជា​ឲ្យ​តម្លៃ​ទាប​លើ​ខ្លួន​ឯង មាន​ភាព​ទុក្ខ​ព្រួយ អារម្មណ៍​តាន​តឹង។

    ២-មូលហេតុ​ធ្វើ​ឲ្យ​ក្មេង​កើត​ជំងឺធាត់

    មាន​មូល​ហេតុ​ច្រើន​ បណ្តាល​ឲ្យ​ក្មេងៗ​កើត​ជំងឺ​ធាត់ ដោយ​ភាគ​ច្រើន​បណ្តាល​មក​ពី​ហ្សែន របប​អាហារ​គ្មាន​សុខ​ភាព​ល្អ អ​សកម្ម​ភាព​លើ​រាង​កាយ​ជាដើម។ ករណី​កម្រ ជំងឺ​​ធាត់​លើ​ក្មេង គឺ​បណ្តាល​មក​ពី​អ័រម៉ូន។ បើ​ប៉ាម៉ាក់ រក​ឃើញ​ថា​ កូន​យើង​មាន​ហានិភ័យ​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​ធាត់ ដូច​ជា បញ្ហា​អ័រម៉ូន​នោះ គួរ​នាំ​អូនៗ​ទៅ​ធ្វើ​តេស្ត​ឈាម និង​ពិនិត្យ​រាង​កាយ។

    ប្រវត្តិ​សមាជិក​គ្រួសារ ឬ​ប៉ាម៉ាក់​ធ្លាប់​មាន​ជំងឺ​ធាត់ ក៏​អាច​ជា​មូលហេតុ​មួយ​ដែរ ប៉ុន្តែ​មិន​មែន​ក្មេង​គ្រប់​គ្នា មាន​គ្រួសារ​កើត​ជំងឺ​ធាត់ សុទ្ធ​តែ​កើត​ជំងឺ​នេះ​ទេ។ គ្រាន់​តែ​ថា បើ​ម៉ាក់​ប៉ា​អូនៗ ឬ​បង​ប្អូន​មាន​ធាត់ អូនៗ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​រឿង​លើស​ទម្ងន់។ ទោះ​ជា​យ៉ាង​ណា មូល​ហេតុ​ចម្បង​នៃ​ជំងឺ​ធាត់​លើ​ក្មេងៗ គឺ​ទម្លាប់​រស់​នៅ​ក្នុង​គ្រួសារ ពិសេស​គឺ​របប​អាហារ គ្មាន​សុខភាព​តែ​ម្តង។

    ទម្ងន់​ក្មេងៗ ពឹង​ផ្អែក​ទៅ​លើ​របប​អាហារ និង​កម្រិត​លំហាត់​ប្រាណ ការ​បញ្ចេញ​សកម្មភាព​ប្រចាំ​ថ្ងៃ។ បច្ចុប្បន្ន​ក្មេងៗ​ភាគ​ច្រើន មិន​បាន​ចូល​រួម​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​ទេ បែរ​ជា​ចំណាយ​ពេល​តិច​ជាង ៤ម៉ោង មើល​ទូរទស្សន៍​រាល់​ថ្ងៃ​នេះ​មិន​ទាន់​គិត​លើ​ចំនួន​ម៉ោង​ចំណាយ​លើ​កុំព្យូទ័រ និង​វីដេអូ​ហ្គេម ថេបប្លេត ឬ​ស្មាត​ហ្វូន​ទេ ហើយ​កំពុង​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

    ជំងឺធាត់លើក្មេងៗ Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

    • បើ​កូន​ស្គម​កំព្រឹង មិន​ឡើង​គីឡូ សាក​វិធី​ទាំង​នេះ
    • បណ្តោយ​​ឲ្យ​កូន​ញ៉ាំ ៣ មុខនេះ អាច​កើត​ទឹកនោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន

    ៣- ផល​វិបាក​ពី​ជំងឺ​ធាត់​លើ​ក្មេងៗ

    – កត្តា​ប្រឈម​ដល់​សុខ​ភាព៖ ជំងឺ​ធាត់​លើ​ក្មេង អាច​មាន​ផល​ប៉ះ​ពាល់​មិន​ល្អ​ដល់​រាង​កាយ​លើ​ក្មេង​បាន ខណៈ​បញ្ហា​ធ្ងន់​ធ្ងរ​អាច​កើត​មាន​លើ​កូន​យើង មាន​ដូច​ជា៖

    • មាន​កូលេស្តេរ៉ូល និង​សម្ពាធ​ឈាម​ខ្ពស់ ដែល​ជា​មូល​ហេតុ​អាច​បង្ក​ឲ្យ​កើត​ជំងឺ​បេះ​ដូង
    • មាន​បញ្ហា​ផ្លូវ​ដង្ហើម (គេង​មិន​ដក​ដង្ហើម ជំងឺ​ហឺត)
    • បញ្ហា​សន្លាក់
    • មាន​បញ្ហា​ឆ្អឹង និង​សាច់​ដុំ
    • កត្តាប្រឈមបញ្ហា​អ័រម៉ូន​អាំង​ស៊ុយ​លីន បណ្តាល​ឲ្យ​ជំងឺ​​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ និង​ប៉ះពាល់​កម្រិត​ជាតិ​ ស្ករ​ក្នុង​ខ្លួន
    • ស្បែក​មាន​បញ្ហា ដូចជា​ឡើង មុន កន្ទួល និង​ឆ្លង​មេរោគ​ផ្សិត
    • មាន​បញ្ហា​ខ្លាញ់​រុំ​ថ្លើម

    – បញ្ហា​ពាក់ព័ន្ធ​សុខភាព​ផ្លូវចិត្ត មាន​ដូច​ជា៖

    • ការ​ថប់​បារម្ភ
    • បាក់​ទឹក​ចិត្ត
    • ការ​ឲ្យ​តម្លៃ​ទាប​លើ​ខ្លួន​ឯង​
    • បញ្ហា​សង្គម ដូច​ជា​រង​ការ​មើល​ងាយ និង​ការ​គំរាម​កំហែង

    ៤- កែ​ប្រែ​ទម្លាប់​រស់​នៅ​ដើម្បី​ចៀស​ផុត​ពី​ជំងឺ​ធាត់

    – រៀប​ចំ​សកម្ម​ភាព​គ្រួសារ​ដោយ​ការ​ធ្វើ​លំហាត់​ប្រាណ ប៉ាម៉ាក់​ត្រូវ​បង្ហាញ​ពី​ភាព​សប្បាយ​រីក​រាយ អំឡុង​ពេល​ហាត់​ប្រាណ បែប​នេះ​អូនៗ ស្ម័គ្រចិត្ត​ធ្វើ​តាម​ដោយ​សប្បាយ​រីករាយ​ដូច​គ្នា។

    – បង្ហាញ​ប្រាប់​កូន យើង​នៅ​គាំ​ទ្រ​ពី​ក្រោយ​ជានិច្ច។

    – ព្យា​យាម​ជួយ​ខ្លួន​ឯង និង​សមាជិក​គ្រួសារ ឲ្យ​ចៀស​ឆ្ងាយ​ពី​ទម្លាប់​រស់​នៅ​បែប​ស្ងប់​ស្ងាត់ ដូច​ជា​លេង​វីដេអូ​ហ្គេម ឬ​មើល​ទូរទស្សន៍​ជា​ដើម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម