backup og meta

រឿង​ពិត​ពាក់ព័ន្ធទល់​លាមក មនុស្ស​ភាគច្រើន​អត់​ដឹង

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 13, 2020

    រឿង​ពិត​ពាក់ព័ន្ធទល់​លាមក មនុស្ស​ភាគច្រើន​អត់​ដឹង

    ទល់លាមក អាច​ប៉ះពាល់​ដល់​សុខភាព​ដែរទេ? មាន​មូល​ហេុត​អី​បាន​ជាទល់​លាមក? ធ្វើម៉េច​ដោះ​ស្រាយ​បាន? សំណួរ​ទាំង​នេះ ប្រហែល​ជា​ស្ថិត​ក្នុង​ការ​ពិត​ទាំង ៥ ដែល “Hello គ្រូពេទ្យ’ នឹង​លើក​ឡើង​ពាក់​ព័ន្ធអាការៈ​ទល់​លាមក។

    ១- មិន​ចាំ​បាច់​បត់​ជើង​ធំ​រាល់​ថ្ងៃ​ក៏បាន

    ធម្មតា នៅ​ពេល​ត្រូវ​បត់ជើង​ធំ​ គ្មាន​ផល​វិបាក​​អ្វីកើត​ឡើង​​នោះ​ទេ ហើយ​យើង​​ម្នាក់​ៗ ​គឺ​មានគម្លាតពេល​ ដើម្បីបត់​ជើង​ធំខុសៗ​គ្នា។ ពេល​ខ្លះ យើង​អាច​​នឹង​បត់​ជើង​ធំ​ច្រើន​ជាង ៣​ ដង/ថ្ងៃ ប៉ុន្តែ​គ្នា​យើង​​ខ្លះ ប្រហែល​ជា​បត់​ជើង​ធំ​​ត្រឹម​តែ ​៣ ដង/អាទិត្យ​ ប៉ុណ្ណោះ។ ជា​ទូទៅ យើង​ម្នាក់​បត់​ជើង​ធំ​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​បើយើង​មិន​បាន​បន្ទោ​បង់​ ហើយ​គ្មាន​អារម្មណ៍​ឈឺ​ចាប់​អី​ទេ​ អាច​ចាត់​ទុក​ជារឿង​ធម្មតា​។ ប៉ុន្តែ បើបត់​ជើង​ធំ​តិច​ជាង ​៣ ដង​/សប្ដាហ៍ មាន​ន័យ​ថា​ នេះ​ជា​បញ្ហា​ទល់​លាមក​ហើយ។

    ២- ​ទល់​លាមក​មិន​ធ្វើ​ឲ្យ​ចាល់​ជាតិ​ពុល​ក្នុង​រាង​កាយ​ទេ

    មនុស្ស​ជា​ច្រើន​ជឿ​ថា បើ​លាមក​នៅ​ក្នុង​រាង​កាយ​យូរ​ពេក​ ​វា​នឹង​ផលិត​ជាតិ​ពុលកាន់​តែ​ច្រើន ប៉ុន្តែ​​នេះ​ជា​រឿង​ប្រឌិត​ទាំង​ស្រុង ព្រោះគ្មានការ​សិក្សា​ណា​មួយ ​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​នេះទេ។ ហើយ​បើសិន​ជាសាធាតុ​ពុលតុកស៊ីន កើត​ឡើង​ក្នុង​ពោះ​វៀន​មែន សារធាតុ​សម្អាត​ពោះ​វៀន (Colon Cleansing) ថ្នាំ​បន្ទន់​លាមក (Laxatives) ឬ​ថ្នាំ​សុល (Enemas) ក៏​មិន​អាច​ការពារយើង​ពី​ជំងឺ​មហារីក ​និង​ជំងឺ​ផ្សេងៗបាន​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    • ​ឧស្សាហ៍​ទល់​លាមក
    • ឧស្សាហ៍​រាក មិនកាត់បន្ថយ​អាហារ​ទាំងនេះ ប្រយ័ត្ន​ខូច​ពោះវៀន

    ៣- ជំងឺ​បាក់​ទឹក​ចិត្ត​​ធ្វើ​ឲ្យ​ទល់​លាមក

    ផ្លូវ​ចិត្ត​ ​​មាន​ឥទ្ធិពល​​ផ្ទាល់​ទៅ​លើ​ចលនា​ពោះវៀន​ ​បើយើង​​ទល់​លាមក ហើយ​ផ្លូវ​ចិត្ត​យើង​​កំពុង​តែ​ស្ត្រេសដូច​គ្នា។ ហេតុ​នេះ បញ្ហា​ទល់​លាមក ​អាច​ដោះ​ស្រាយ​បញ្ហាបាន ​ដោយ​គ្រាន់​តែ​បន្ធូរ​អារម្មណ៍​​ តាម​រយៈ​ការ​ធ្វើ​សមាធិ ឬតិចនិក​បន្ធូរ​អារម្មណ៍​ផ្សេង​ទៀត។ អាច​នឹង​មាន​ប្រយោជន៍ បើយើង​ម៉ាស្សាពោះ​ ដើម្បីជួយសាច់​ដុំ​នៅ​ត្រង់​នោះ​ ​បន្ធូរ​ចលនា​ពោះ​រៀនយើង។

    ៤- ថ្នាំ​ពេទ្យ​​អាច​ធ្វើ​ឲ្យ​ទល់​លាមក​

    ថ្នាំ​ពេទ្យ​ខ្លះ ដូច​ជា ​ថ្នាំ​បំបាត់​ការឈឺ​ចាប់ ថ្នាំ​ប្រឆាំងជំងឺ​បាក់ទឹក​ចិត្ត (Antidepressants) និង​ថ្នាំ​លើស​ឈាម គឺ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យទល់​លាមក​រ៉ាំរ៉ៃ។ បើ​យើងទល់​លាមក​ នៅ​ពេល​កំពុង​ប្រើ​ថ្នាំ​ទាំង​នេះ សូម​ប្រាប់​ទៅ​គ្រូពេទ្យ​ភ្លាម ព្រោះ​គ្រូពេទ្យ​នឹង​ផ្លាស់​ប្ដូរ​ថ្នាំថ្មី ដើម្បី​កុំ​ឲ្យ​យើង​មាន​បញ្ហា​នេះ។

    ៥- សារធាតុ​រាវ​អាច​ជួយ​បាន

    នៅ​ពេល​រាង​កាយ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ លាមក​​នឹង​ទន់ ហើយ​ឆ្លង​កាត់​ពោះវៀន​កាន់​តែ​ងាយ​ស្រួល។ បើ​ញ៉ាំ​ទឹក​ច្រើន​ពេក​ ធ្វើ​ឲ្យយើង​​ធុញ គួរ​​បំពេញ​ជាតិ​ទឹក​ដោយ​ញ៉ាំ​បន្លែ ​និង​ផ្លែឈើឲ្យ​បាន​ច្រើន។ ទោះ​យ៉ាង​ណា ចៀស​វាងផឹក​ជាតិកាហ្វេអ៊ីន និង​ជាតិ​អាល់​កុល ព្រោះ​អាច​ធ្វើឲ្យ​យើង​ខ្សោះ​ជាតិ​ទឹក​ (Dehydration) បាន។ ​ផឹក​ភេសជ្ជៈ​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក ​អាច​ជួយ​យើងបំពេញ​តម្រូវ​ការ​នេះ​បាន។

    ញ៉ាំ​ទឹក​គ្រប់​គ្រាន់ និង​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ អាច​ជួយឲ្យ​យើង​ធូរ​ស្រាល​ពី​បញ្ហា​ទល់​លាមក។ យ៉ាង​នេះ​ក្ដី ​បើ​បញ្ហា​ទល់​លាមក​នៅ​តែ​មាន សូម​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ធ្វើ​ការ​ព្យាបាល។ មិន​ត្រូវ​ប្រើ​ថ្នាំ​បន្ទន់​លាមក​ព្យាបាល​ដោយ​ខ្លួនឯង​នោះ​ទេ ព្រោះ​ការ​ប្រើ​ថ្នាំ​បន្ទន់​លាមក​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ គឹម កាណែល · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម