backup og meta

អ្វីជាជំងឺរលាកថ្លើមដោយសារមេរោគ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 14, 2020

    អ្វីជាជំងឺរលាកថ្លើមដោយសារមេរោគ?

    ថ្លើម​​ជា​សរីរាង្គ​មួយ​បង្កើត​នូវ​សារ​ធាតុ​ចិញ្ចឹម ការពារ​​ប្រឆាំងការ​ឆ្លង​មេរោគ និងសម្រាប់​​ការ​ច្រោះ​ឈាម​នៅ​ក្នុង​រាង​​កាយ បើ​ថ្លើម​មាន​បញ្ហា​ ​នឹង​ធ្វើ​ឲ្យ​ខូច​មុខ​ងារ បង្ក​ជា​ស្ថាន​ភាព​សុខ​ភាព​ផ្សេង​ទៀត​។ យើង​ទាំង​អស់​គ្នា​​ធ្លាប់​ឮ​ជំងឺ​រលាក​ថ្លើម ប៉ុន្តែដឹង​ថា អ្វី​ជា​មូល​ហេតុ​បង្ក​ឲ្យ​រលាក​ថ្លើម​អត់? រលាកថ្លើម​អាច​បង្ក​ដោយ​សារ​ផឹក​ស្រា ជាតិ​ពុល និងការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន ប៉ុន្តែ “Hello គ្រូពេទ្យ’ នឹងលើក​ឡើង​ពី​ជំងឺ​​រលាក​ថ្លើម​ឧស្សាហ៍​កើតមាន​បំផុត គឺរលាកថ្លើម​ដោយ​សារ​មេរោគ។​​

    ១- ជំងឺ​រលាកថ្លើមដោយមេរោគ

    យោង​ទៅ​តាម​អ្នក​ជំនាញ​ មុខ​ងារ​ថ្លើម​នៅ​ក្នុង​រាង​កាយ​មាន​ដូច​ជា៖

    – ផ្លាស់​ប្តូរសារ​ធាតុ​គីមីបង្ក​គ្រោះ​ថ្នាក់​ដល់​យើង​ នៅ​ពេល​បាន​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន។

    – ផលិត​សារ​ធាតុ​សំខាន់​ជាច្រើន ​សម្រាប់​សុខ​ភាព ​ដូច​ជា​ប្រូតេអ៊ីន​ជា​ដើម។

    – ស្ទុក​ទុកសារ​ធាតុ​ចិញ្ចឹម​សំខាន់​ៗ​នៅ​ក្នុង​ខ្លួន ​ដូច​ជា ​ស្ករ ខ្លាញ់ និង​វីតាមីន។

    នៅ​ពេល​មេរោគ​​វាយ​ប្រហារ​ក្នុង​រាង​កាយ​ នឹង​មាន​មេរោគ​មួយ​ចំនួនធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ថ្លើម​ ដែល​នេះ​គេ​ហៅ​ថា ​ជាមេរោគ​រលាក​ថ្លើម ហើយ​នៅ​ពេលមេរោគ​ទាំង​នោះ​ធ្វើ​ឲ្យ​ថ្លើម​មាន​ការ​រលាក​ នាំ​ឲ្យ​ថ្លើម​មិន​អាច​បំពេញ​មុខ​ងារ​បានដូច​មុន​ឡើយ។

    មេរោគ​ជំងឺ​​រលាក​ថ្លើម ​ជា​មូល​ហេតុ​ចម្បង​​ធ្វើ​ឲ្យ​ថ្លើមរលាក ខណៈ​មូល​ហេតុ​នេះ​ អាច​កើត​មានប្រមាណ​ដល់​ទៅ ៥០% នៃ​អ្នក​ជំងឺ​ថ្លើម​ទាំង​អស់ ហើយប្រភេទ​មេរោគរលាក​ថ្លើម​មាន A, B, C, D, E, និង G ប៉ុន្តែ​មេរោគ​ជា​ទូទៅ​ កើត​មាន​ច្រើន​បំផុត​គឺប្រភេទ A, B និង C ។

    គ្រប់​មេរោគ​​រលាក​ថ្លើម​ទាំង​អស់ ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​​រលាក​ថ្លើម​ស្រួច​ស្រាវ​ ខណៈ​​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C អាច​បង្ក​ឲ្យ​មាន​ជំងឺ​​រលាក​ថ្លើម​រ៉ាំរ៉ៃ។

    អត្ថបទ​ពាក់ព័ន្ធ៖

  • ជំងឺរលាកថ្លើមដោយសារជាតិ​ពុល
  • មហារីក​ថ្លើម​
  • ២- ជំងឺ​រលាកថ្លើមប្រភេទ A, B និង C

    ស្រប​ពេលមេរោគ​រលាក​ថ្លើម​ប្រភេទ A ត្រូវ​ចាត់​ទុក​ជា​ជំងឺ​​រលាក​ថ្លើម​ស្រួច​ស្រាវក៏​ពិត​មែន ខណៈ B និង C វិញ​ ត្រូវ​ចាត់​ទុក​ជា​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ។

    – ជំងឺ​​រលាក​ថ្លើម A៖ ត្រូវ​​គេ​ហៅ​ថា ជំងឺ​រលាក​ថ្លើម​ដោយ​ការ​បង្ក​រោគ (Infectious Hepatitis) អាច​​ពេល​វា​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​យ៉ាង​ងាយ​ស្រួល តាម​រយៈ​ការប៉ះ​ពាល់​ផ្ទាល់លើ​របស់​ប្រើ​ប្រាស់ អាហារ ឬ​ភេសជ្ជៈ​ ​មាន​ជាប់​លាមក​ ឬ​សារធាតុ​រាវ​ចេញ​ពី​ក្នុង​ខ្លួន​មនុស្ស​មាន​ផ្ទុកមេរោគនេះ​។ ជា​ធម្មតា ឆ្លង​​មេរោគរលាក​ថ្លើម​ប្រភេទ A រោគ​សញ្ញា​អាច​មាន​រយៈពេល​ពី ២-៣ សប្តាហ៍​ទៅ​ច្រើន​ខែ ហើយ​អាច​ព្យាបាល​ជាសះស្បើយ ​ដោយ​គ្មាន​ការ​ខូច​ខាត​ថ្លើមនោះ​ទេ។

    – ជំងឺ​​រលាក​ថ្លើម​ប្រភេទ B៖ គឺ​ជា​វីរុស​លាក​ថ្លើមអាច​បណ្តាល​ឲ្យ​កើត មហារីក​ថ្លើម​ ​នៅ​ពេល​ដែល​យើង​បាន​ប៉ះ​វត្ថុ​រាវ​ពី​អ្នកមាន​ជំងឺ ដូច​ជា ​ឈាម ឬ​ទឹក​កាម)។ ជំងឺ​រលាក​ថ្លើម​ប្រភេទ B ក៏​អាច​ឆ្លង​ពី​ម្ដាយ​ទៅគភ៌​​ក្នុង​ផ្ទៃ ឆ្លងតាម​ការ​រួម​ភេទ​ ការ​ប្រើ​ប្រាស់​ឧបករណ៍​មាន​ប្រឡាក់​​ឈាមផ្ទុក​មេរោគ ការ​ប្រើ​ប្រាស់​វត្ថុ​ផ្ទាល់​ខ្លួន​រួម​គ្នា ឬ​គ្រប់​គ្រង​លើ​ការ​ឆ្លង​មេរោគ​មិន​បាន​ល្អ។ ស្ថាន​ភាព​រ៉ាំរ៉ៃ​របស់​ជំងឺ​រលាក​ថ្លើម​ប្រភេទ B អាច​នាំ​ឲ្យ​មាន​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ​ ដូច​ជា​ជំងឺ​​ក្រិន​ថ្លើម ជំងឺ​ខ្សោយ​ថ្លើម និង​មហារីក​ថ្លើម។ ការ​ព្យា​បាល​ជំងឺ​​រលាក​ថ្លើម​ប្រភេទ B មាន​ពីរ​វិធី ​ហើយ​បើ​​ឈាន​ដល់​​ស្ថាន​ភាព​ស្រួច​ស្រាលរបស់​ជំងឺ​នេះ ​គឺ​គ្មានថ្នាំ​ព្យាបាល​ទេ ​មាន​តែការ​ថែទាំ​បន្ថែម​តែ​ប៉ុណ្ណោះ។ ក្នុង​ករណី​យើង​​មាន​ជំងឺ​រ៉ាំរ៉ៃ​ គ្រូពេទ្យ​ នឹង​ស្នើ​សុំ​លើ​ការ​ត្រួត​ពិនិត្យ​ជា​ប្រចាំ ឬ​កា​ប្រើ​ថ្នាំ។

    – ជំងឺ​​រលាក​ថ្លើម​ប្រភេទ C៖ ស្រដៀង​ទៅ​នឹង​ជំងឺ​​រលាក​ថ្លើម​ប្រភេទ B ដែរ ប៉ុន្តែជំងឺ​​រលាក​ថ្លើម​ប្រភេទ C គឺ​អាច​​ឆ្លង​ពី​ឈាម និង​សារធាតុ​រាវ​ចេញ​ពី​ខ្លួន​​អ្នក​ជំងឺប៉ុណ្ណោះ។ ជំងឺ​នេះ ក៏​​អាច​ឆ្លង​តាម​ការ​ប្រើ​ប្រាស់​ឧបករណ៍​រួម​គ្នា ឬ​ការ​គ្រប់​គ្រង​ការ​ឆ្លង​មេរោគ​មិន​បាន​ល្អផងដែរ ហើយ​រោគ​សញ្ញា​ អាច​កើត​មានអំឡុង​រយៈពេល​ពី ២-៣ ​សប្តាហ៍ ឬ​រហូត​ដល់​ជំងឺ​មាន​សភាព​ធ្ងន់​ធ្ងរ ទើប​ដឹង​ក៏​មាន ដែល​ជា​មូល​ហេតុ​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​ថ្លើម និង​ទាមទារ​ការ​ប្តូរ​ថ្លើម។ ជំងឺ​រលាក​ថ្លើម​ប្រភេទ C ខុស​ពី​ជំងឺ​​រលាក​ថ្លើម​ប្រភេទ A និង B ត្រង់​ថា ​គ្មាន​វ៉ាក់​សាំង ​ដើម្បី​ការ​ពារ​ទេ ហើយ​គេ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​មេរោគ ឬ​ធ្វើ​ការ​តាម​ដាន​ជា​ប្រចាំ។

    គ្នា​យើង​មាន​ជំងឺរលាក​ថ្លើម​​​ស្ទើរ​តែ​ទាំង​អស់​ ​មិន​មាន​រោគ​សញ្ញា ឬ​មិន​ដឹង​ថា​ពួក​គេ​បាន​ឆ្លង​មេរោគ​នោះ​ទេ។ រោគ​សញ្ញា​​ឆ្លង​មេរោគ​ស្រួច​ស្រាល​ អាច​កើត​មាន​ចន្លោះ​ពី ២សប្តាហ៍​ ទៅ ៦ខែ ​ឯណោះ ខណៈ​​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ វិញ​អាច​មាន​រយៈពេល​យូរ​ក្នុង​ការ​វិវត្ត។

    យ៉ាង​ណា ​បើ​យើង​​សម្គាល់​ឃើញ​មាន​រោគ​សញ្ញាគួរ​ឲ្យ​សង្ស័យ​ណា​មួយ ​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ ដោយ​រោគ​សញ្ញា​ទូទៅ​នៃជំងឺ​​រលាក​ថ្លើម​ មាន​ដូច​ជា ​គ្រុនផ្តា​សាយ អស់​កម្លាំង ទឹក​នោម​មាន​ពណ៌​លឿង​ចាស់ គ្រុន​ក្តៅ លាមក​ស្លេក និង​ស្បែក​ឡើង​លឿង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម