backup og meta

លេងបាល់បោះ អាចជួយឲ្យស្រកគីឡូបាន ហើយសប្បាយទៀត

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 03, 2019

    លេងបាល់បោះ អាចជួយឲ្យស្រកគីឡូបាន ហើយសប្បាយទៀត

    រឿងឡើង​ទម្ងន់ ហាក់ដូច​ជា​ងាយស្រួល តែបើ​ចង់ស្រក​វិញ មិនមែន​ជា​រឿងសាមញ្ញទេ ដោយ​ចាំបាច់ ត្រូវ​ប្ដេជ្ញា និង​អនុវត្ត​ការ​ញ៉ាំ​របបអាហារ​សមស្រប និង​ទម្លាប់​ហាត់ប្រាណ​យ៉ាង​ទៀងទាត់។ តែ​ការហាត់ប្រាណ មិនមែន​ជា​មធ្យោបាយ​តែ​មួយគត់ ដើម្បី​សម្រក​ទម្ងន់​នោះទេ ការលេង​បាល់បោះ ក៏អាច​ជួយ​សម្រក​ទម្ងន់ ហើយ​យើង​អាច​សប្បាយ​ជាមួយ​ការលេង​កីឡា​ប្រភេទ​នេះ​ទៀត។

    ការលេងបាល់បោះ ត្រូវការ​កម្លាំង និង​ភាព​រឹងមាំ​ខ្លាំង។ តាមការសិក្សា ការ​លេង​បាល់បោះ ៣០​នាទី រាល់​ថ្ងៃ អាច​ដុត​កាឡូរី ពី ២៤០-៣៥០ ដោយ​វាអាស្រ័យ​លើ​ទម្ងន់​របស់​យើង។ ប្រសិនបើ​វាដុត ២៥០​កាឡូរី/ថ្ងៃ នោះមាន​ន័យ​ថា វា​នឹង​ជួយ​សម្រក​ទម្ងន់ ២៣០​ក្រាម/សប្ដាហ៍ ឬ ១​គីឡូក្រាម/ខែ។

    បាល់បោះ ត្រូវលេង​ជាក្រុម ហើយ​បើយើង ចង់ស្រក​ទម្ងន់ យើង​ត្រូវលេង​ដោយ​ប្រជែង​យក​បាល់​ពី​កីឡាករ​ផ្សេងទៀត ដើម្បី​ជួយ​ដុត​កាឡូរី​ក្នុង​រាងកាយ​ឲ្យ​បាន​កាន់តែ​ច្រើន។ ក្នុង​ករណី​លេងម្នាក់​ឯង យើង​អាច​បោះបញ្ចូល​ទី បន្ទាប់​មក រត់ជុំវិញ បណ្ដើរ​បាល់ ហើយ​បោះបញ្ចូល​ទី​ម្ដង​ទៀត។ ពេល​លេង យើង​ត្រូវ​ធ្វើ​ចលនា​ឲ្យ​លឿន ព្រោះ​វាជួយ​ដុត​កាឡូរី​ក្នុង​រាងកាយ​របស់​យើង។

    អត្ថបទពាក់ព័ន្ធ៖ កែទម្លាប់ ៧យ៉ាងនេះ ក្រែងជួយឲ្យស្រកគីឡូ តាមការចង់បាន

    ក្រោយ​លេង​អស់រយៈពេល ៣០​នាទី​ហើយ សម្រាក​បន្ដិច ដើម្បី​ដកដង្ហើម និង​ឲ្យ​ចង្វាក់​បេះដូង ត្រឡប់​មក​ធម្មតាវិញ។ បន្ទាប់មក រត់តិចៗ​ជុំវិញ​តារាងបាល់ ដើម្បី​ធ្វើឲ្យ​ចង្វាក់​ដង្ហើម​វិល​មក​ធម្មតា​វិញ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម