backup og meta

របៀបដោះស្រាយ ពេលគេរិះគន់យើងម្ដងៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Mar 22, 2019

    របៀបដោះស្រាយ ពេលគេរិះគន់យើងម្ដងៗ

    ការ​រិះគន់​ធ្វើឲ្យឈឺ​ចាប់ ឬថ្នក់ចិត្តដូចគ្នា មិន​ថា​រឿងផ្ទាល់​ខ្លួន ឬការងារ។ អ្នករិះគន់ គេ​មិន​សំចៃ​មាត់ ហើយ​ពូកែ​រក​កន្លែង​រិះគន់​គេ។ ភាគ​ច្រើន​និយាយ​យក​តែ​ឈ្នះ ការពារ​ខ្លួន ឬ​លាក់​បាំង​ចំណុច​អាក្រក់​ខ្លួន។

    មិន​ថា​អវិជ្ជមាន ឬ​រិះគន់​ដើម្បី​ស្ថាបនា សុទ្ធតែ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ត្រូវ​គេ​ចាប់​កំហុស។ គួរ​មាន​យុទ្ធសាស្ត្រទប់​ទល់​នឹង​ការ​រិះគន់៖

    ១- ធ្វើចិត្តឲ្យត្រជាក់

    ប្រាប់​ខ្លួន​ឯង​ឲ្យ​នៅ​ឲ្យ​ឆ្ងាយ ទោះ​ជា​ឮ​ពាក្យ​បង្អាប់​អី​ក៏​ដោយ។ ទប់​កំហឹង ការពារ​ខ្លួន​កុំ​តបត ជា​រឿង​ល្អ​ដែល​អាច​បន្សាប​ការបង្អាប់បាន។ ដឹង​ថា​មិន​គួរ​ឈ្លោះជាមួយអ្នកបង្អាប់ ប៉ុន្តែទប់មិនបាន អាចស្តាយពេលក្រោយ។ ពន្យល់ពីភាពសមគួរថាតើ ការបង្អាប់លេង ឬមែនរបស់អ្នកទាំងនោះសម ឬអត់។

    ឧទាហរណ៍ Comment ពាក្យអសុរោះ ឬលេងសើចបែបមិនសមជាដើម។ អាចប្រាប់ពីហេតុផល ឬលុប Comment ចោលបាន តែបើនៅក្រៅគួរញញឹម ហើយដើរចេញនិយាយខ្លីថា “អរគុណ” ឬនិយាយតាមពាក្យបង្អាប់ មុនដើរចេញ។

    ២- ពិចារណាពីប្រភពនិងតម្លៃ

    ការ​រិះគន់​មាន ២ ប្រភេទ​គឺ ដើម្បីស្ថាបនា និង​ដើម្បី​បំផ្លាញ ឬ​បង្កើត​បញ្ហា។ រិះគន់​ដើម្បី​ស្ថាបនា គឺ​វិជ្ជមាន​ជួយ​យើង​ឲ្យប្រសើរ​ជាង​មុន ហើយ​ការ​រិះគន់​បែប​បំផ្លាញ គឺ​ចង់​ឲ្យ​យើង​អាក្រក់ និង​វិនាស។ ត្រូវ​បែងចែក​ឲ្យ​ច្បាស់​ពី​ភាសា​ឌឺ ឬ​ការ​រិះគន់​ដែល​យើង​ឮ។

    ៣- ទទួលស្គាល់កំហុសខ្លួនឯង

    ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង ជា​ការ​ប្រឈម​មុខ​ធំ​ជាង​គេ។ ការ​រិះគន់​ដើម្បីស្ថាបនា គួរ​ធ្វើ​តាម ហើយ​អាច​ឲ្យ​យើង​រៀន​ពី​វា ដើម្បី​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ។

    មិនថាយើង​ធ្វើ​ល្អ​ប៉ុនណាទេ នៅ​តែ​មាន​អ្នក​ដែល​ធ្វើ​បាន​ល្អ​ជាង​យើង ហើយ​យើង​ក៏​អាច​ធ្វើ​ឲ្យ​ប្រសើរ​ជាង​នឹង​ទៀត​បានដែរ។ បើ​យើង​មិន​យល់​ពី​រឿង​នេះ​ទេ ដូចជា បដិសេធ​ឱកាស​សម្រាប់​ខ្លួន​ឯង​ដើម្បី​ស្វែង​យល់ និង​បង្កើន​ការ​រីក​ចម្រើន ថែមទាំង​បាត់បង់​ការ​គោរព​ពី​អ្នក​ដទៃ​ទៀត​ផង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Mar 22, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម