backup og meta

កំហុស​មិនមែន​ជា​បរាជ័យ​ទេ! វិធី​សាស្ត្រ​នេះអាច​ជួយ​ឲ្យ​សប្បាយ​ចិត្តវិញបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jun 19, 2019

    កំហុស​មិនមែន​ជា​បរាជ័យ​ទេ! វិធី​សាស្ត្រ​នេះអាច​ជួយ​ឲ្យ​សប្បាយ​ចិត្តវិញបាន

    បញ្ហា​កើត​ទុក្ខ បន្ទោស​ខ្លួន​ឯង ស្តាយ​ក្រោយ​ដោយ​សារ​បញ្ហា​អ្វី​មួយ​កើត​ឡើង អ្នក​ណា​ក៏​ធ្លាប់​ជួប​ប្រទះ​ដែរ គ្រាន់​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ខុស​គ្នា​ប៉ុណ្ណោះ មួយ​ទៀត គ្នា​យើង​ខ្លះ​អាច​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា ខ្លះ​ទៀត​គេចវេស​ពី​បញ្ហា ធ្វើ​ឲ្យ​ទុក្ខ​ជាន់​លើ​ទុក្ខ។ “Hello នឹង​ប្រាប់​ពី​វិធី​សាស្ត្រ​ខ្លះៗ ជួយ​គ្នា​យើង​ឲ្យ​មាន​អារម្មណ៍​សប្បាយ​ចិត្ត មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​វិញ ព្រោះ​ពិបាក​ចិត្ត ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ណាស់។

    ១- ត្រូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

    យើង​គ្រប់​គ្នា គ្មាន​អ្នក​ណា​ចៀស​ផុត​ពី​ការ​ធ្វើ​ខុស​ទេ គ្រាន់​តែ​ថា យើង​ត្រូវ​ចេះ​ទទួល​យក​ការ​ពិត​ ស្វែង​រក​ដំណោះ​ស្រាយ ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ជាមួយ​ភាព​រីករាយ និង​ក្តី​សង្ឃឹម។ កុំ​គិត​ថា​ខ្លួន​យើង​មិន​អាច​ធ្វើ​បាន​អី គ្មាន​ប្រយោជន៍​ឲ្យ​សោះ ព្រោះ​យើង​គ្រប់​គ្នា សុទ្ធ​តែ​មាន​សមត្ថ​ភាព និង​សក្តានុពល​ដោះ​ស្រាយ​ឧបសគ្គ​បាន​ដែរ បើ​ទោះ​បី​ខុស​ខ្លះ ត្រូវ​ខ្លះ​ក៏​ដោយ ហើយ​ត្រូវ​ជឿ​ថា គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ដំណោះ​ស្រាយ។

    ២- លើ​លោក​គ្មាន​នរ​ណា​ល្អ​ឥត​ខ្ចោះ​ទេ

    យើង​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ មិន​ត្រូវ​គេច​វេះ​ពី​កំហុស​ខ្លួន​ឯង​ឡើយ។ ដូច​នេះ​ មិន​ខុស​ឆ្គង​អ្វី​ទេ​ដែល​យើង​នៅ​តែ​គិត​ពី​ទង្វើ​របស់​ខ្លួន​នោះ។

    អ្វីៗ​សុទ្ធ​តែ​មាន​កម្រិត គ្មាន​នរណា​ម្នាក់​ដែល​ថា​មិន​ធ្លាប់​ខុស​ឡើង ព្រោះ​វា​ជា​ធម្មជាតិ​របស់​មនុស្ស​លោក​ ទោះ​បី​ជា​មនុស្ស​ពូ​កែ​ធ្វើ​អ្វី​មួយ​ក៏​ដោយ ក៏​គង់​តែ​មាន​កំហុស​ក្នុង​រឿង​នោះ ដូច​ពាក្យ​ចាស់​ពោល​ថា “ដំរី​ជើង​បួន​ គង់​មាន​ភ្លាត់ អ្នក​ប្រាជ្ញ​ចេះ​ស្ទាត់​គង់​មាន​ភ្លេច’។ ម្តង​ម្កាល យើង​នៅ​តែ​ធ្វើ​អ្វី​មួយ​ទៅ​តាម​អារម្មណ៍ ទោះ​ជា​ដឹង​មិន​សម​ហេតុ​ផល​ក៏​ដោយ។ ហេតុ​នេះ​ត្រូវ​ចាំ​ថា គ្មាន​អ្នក​ណា​ល្អ​ឥត​ខ្ចោះ​ឡើយ មនុស្ស​គ្រប់​គ្នា​តែង​មាន​កំហុស។

    គួរ​គិត​ត្រលប់​មក​វិញ បើក​ចិត្ត​ទូលាយ​ចំពោះ​ចំណុច​មិន​ល្អ និង​កំហុស​ចំពោះ​គ្រួសារ មិត្ត​ភក្តិ ក៏​ដូច​ជា​មនុស្ស​ជុំ​វិញ​ខ្លួន។ គួរ​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​ដូច​គ្នា និង​ទទួល​យក​ចំណុច​មិន​ល្អ​របស់​ខ្លួន​ឯង ហើយ​កំហុស ក៏​មិន​បង្ហាញ​ថា យើង​បរាជ័យ​ដែរ។

    កំហុស Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

    • ប្រយ័ត្ន​ប្រយែង! នៅ​ម្នាក់​ឯងយូរ​ពេក​ អាច​​ជួប​​បញ្ហា​ផ្លូវ​ចិត្ត​
    • អំណាចផ្លូវ​ចិត្ត ពិត​ជា​អាច​ព្យាបាល​ជំងឺ​បាន

    ៣- វិធី​ធ្វើ​ចិត្ត​ឲ្ស​សប្បាយ

    បំភ្លេច​ទុក្ខ ឬ​កំហុស​មិន​មែន​មាន​ន័យ​ យើង​នឹង​ធូរ​ចិត្ត ភ្លេច​គ្រប់​យ៉ាង​ដែល​កើត​ឡើង​នោះ​ទេ។ ពេល​ខ្លះ ក៏​នៅ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត កើត​ទុក្ខ ឬ​យល់​ថា​ខ្លួន​មាន​កំហុស​ចំពោះ​អ្វី​បាន​ធ្វើ។ បើ​យើង​មាន​អារម្មណ៍​បែប​នេះ គួរ​ព្យាយាម​បន្ធូរ​អារម្មណ៍​តាម​វិធី​ខាង​ក្រោយ​នេះ ដើម្បី​ឲ្យ​ចិត្ត​បាន​សប្បាយ​ឡើង​វិញ៖

    – បញ្ចេញ​វា​ចេញ​ក្រៅ និយាយ​ប្រាប់​អ្នក​ណា​ម្នាក់ យំ​ក៏​យំ​ទៅ កុំ​ខ្លាច​គេ​ថា​យើង​ដូច​កូន​ក្មេង​អី។

    – ប្រាប់​ខ្លួន​ឯង​ថា​គ្រប់​យ៉ាង​នឹង​ប្រសើរ​ឡើង​វិញ អាច​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​ខ្លួន​ឯង ដើរ​មើល​គេ​មើល​ឯង ​ឬ​ទៅ​ងូតទឹក​ក្តៅ​ឲ្យ​ធូរ​អារម្មណ៍។

    – បើ​សិន​ជា​អាច គួរ​សុំ​ទោស​បុគ្គល​ណា​ម្នាក់​រង​ទុក្ខ​ដោយ​សារ​កំហុស​យើង​ប្រព្រឹត្ត។

    – បើ​មិន​អាច​ធ្វើ​ការ​តប​ស្នង​បាន អាច​ជួយ​អ្នក​ផ្សេង​ស្ថិត​ក្នុង​ស្ថាន​ការណ៍ ឬ​ជួប​រឿង​ដូច​ជា​យើង។

    ពេល​ខ្លះ យើង​អាច​ទទួល​ការ​អត់ឱន​ទោស​ពី​មនុស្ស​ដែល​ធ្វើ​ខុស​ដាក់​គេ ឬ​ក៏​មិន​អាច អាច​ធ្វើ​ឲ្យ​យើង​តូច​ចិត្ត​នឹង​ខ្លួន​ឯង​ខ្លះៗ ប៉ុន្តែ​ក៏​មិន​ត្រូវ​ខ្វល់​ពី​ការ​គិត​របស់​អ្នក​ដទៃ​ពេក​ដែរ។ មាន​តែ​យើង​ខ្លួន​ឯង​ទេ អាច​សម្រាល​ទម្ងន់​ផ្លូវ​ចិត្ត​នេះ​បាន ត្រូវ​មើល​ឃើញ​ខ្លួន​ឯង​ល្អ ច្រើន​ជាង​កំហុស។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Jun 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម