backup og meta

ជឿអត់​ថា ​ហាត់ប្រាណ ជួយការពារ​ប្រុសៗ ​ពីជំងឺ​បាក់ទឹកចិត្ត?

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 03, 2019

    ជឿអត់​ថា ​ហាត់ប្រាណ ជួយការពារ​ប្រុសៗ ​ពីជំងឺ​បាក់ទឹកចិត្ត?

    បាក់ទឹកចិត្ត ជាបញ្ហា​សឹង​តែ​គ្រប់​គ្នា​ជួបប្រទះ​​ ហើយ​​ភាគច្រើន កើត​លើ​យុវជន ធ្វើឲ្យចុះខ្សោយ​ទាំង​សុខភាព​ផ្លូវចិត្ត និង​ផ្លូវកាយ ហើយ​ឈាន​ទៅ​ធ្វើ​អត្តឃាត​ក៏មាន។ ជាដំណឹង និង​ដំណោះស្រាយ​ល្អ​មួយ សម្រាប់​ប្រុសៗ​គ្នាយើង គឺ​ ចិន​អះអាង​ថា​ហាត់ប្រាណ ជួយ​ការពារ​ជំងឺ​បាក់ទឹកចិត្ត។

    អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Michigan របស់​សហរដ្ឋអាមេរិក ធ្វើការ​សិក្សា​លក្ខណៈ​ហាត់ប្រាណ និង​ដេក របស់​និស្សិត ជាង ១.១០០​នាក់ នៅ​សាកលវិទ្យាល័យ​ប៉េកាំង។ និស្សិត​ចូលរួម​ក្នុង​ការសិក្សា​នេះ ឆ្លើយ​សំនួរ​ពាក់ព័ន្ធ​នឹង​បញ្ហា ៣​សំខាន់​របស់​ពួកគេ គឺ​រោគសញ្ញា​ជំងឺ​បាក់ទឹក ទម្លាប់​សកម្មភាព​រាងកាយ (ហាត់ប្រាណ) និង​ដំណេក។

    លទ្ធផល បញ្ជាក់​ថា ហាត់ប្រាណ ប៉ះពាល់​លើ​ជំងឺ​បាក់ទឹកចិត្ត​ខុសគ្នា រវាង​ប្រុសៗ និង​ស្រីៗ។ ខុសគ្នា ត្រង់ថា ហាត់ប្រាណ ជួយ​ប្រុសៗ​ការពារ​នឹង​ជំងឺបាក់ទឹកចិត្ត ប៉ុន្ដែ​ស្រីៗ អត់​នោះទេ។ លទ្ធផល​នេះ ផ្ទុយ​នឹង​ការសិក្សា​ពីមុនៗ ថា ទម្លាប់​ហាត់ប្រាណ​ទៀងទាត់ ជួយ​កាត់បន្ថយ​ជំងឺ​បាក់ទឹកចិត្ត។ ជាមួយ​គ្នា​នេះ អ្នកស្រាវជ្រាវ រកឃើញ​ថា បញ្ហា​ដំណេក ពាក់ព័ន្ធ​ជាមួយ​ជំងឺ​បាក់ទឹកចិត្ត ទាំង​ប្រុសៗ និង​ស្រីៗ។

    ភាពជាប់​ពាក់ព័ន្ធ​រវាង​ដំណេក ហាត់ប្រាណ និង​អារម្មណ៍ អាច​ពន្យល់​ថា ស្រីៗ មាន​អត្រា​ខ្ពស់​កើត​ជំងឺ​បាក់ទឹកចិត្ត។ លោក Weiyun Chen សាស្ត្រាចារ្យ​ផ្នែក​ចលនា​រាងកាយ​មនុស្ស (kinesiology) បញ្ជាក់​ថា លទ្ធផល​ការសិក្សា​នេះ ស្រដៀង​នឹង​លទ្ធផល​សិក្សា​ពីមុន​ផងដែរ ដោយ​រោគសញ្ញា​ជំងឺ​បាក់ទឹកចិត្ត រកឃើញ​លើស្រីៗ​ ច្រើនជាង​ប្រុសៗ ក្នុង​អត្រា ស្រីៗ​កើត​ជំងឺ​នេះ ២​នាក់ ប្រុសៗ​កើតតែ​ម្នាក់​ប៉ុណ្ណោះ។ តែ​ប្រុសៗ ប្រឈម​អត្រា​អត្ដឃាត ខ្ពស់ជាង​ស្រីៗ ដោយ​ប្រុសៗ មាន​រហូត​ដល់ ៥​ដង តែ​ស្រីៗ មាន​ត្រឹមតែ ៣​ដង​ប៉ុណ្ណោះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម