​ម៉ាក់ៗ​វ័យឆ្លាត ត្រូវដឹងវិធីបញ្ចូលបន្លែក្នុងអាហារ បើចង់ឲ្យគ្រួសារសុខភាពល្អ

ដោយ ត្រួតពិនិត្យដោយ Kim Kanel

បន្លែ​ពិត​ជា​ល្អ​សម្រាប់​សុខភាព គ្នា​យើង​គួរ​តែ​ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ ដឹង​ហើយ គ្នា​យើង​ខ្លះ​ចង់​បាន​សុខ​ភាព​ល្អ​ដែរ តែ​អត់​ចេះ​ញ៉ាំ​បន្លែ​សោះ ពិសេស​ក្មេងៗ ឬ​​ប្រុសៗ​ចូល​ចិត្ត​តែ​សាច់​សុទ្ធ ច្បាស់​ជា​ត្រូវ​ពឹង​លើ​ស្រីៗ​គ្នា​យើង​ដែល​ជា​មេ​ផ្ទះ​ដៃ​ចំណាន​នេះ​ហើយ។ “Hello ពេទ្យ” មាន​តិចនិក​ពិសេសៗ​ខ្លះ ចង់​ណែនាំ​គ្នា​យើង ដើម្បី​អាច​បញ្ចូល​បន្លែ​ក្នុង​របប​អាហារ​បាន។

១- ចម្អិន​បន្លែ​បាន​លឿន​ជាង​មុន

គ្នា​យើង​មួយ​ចំនួន​ស្ទាក់​ស្ទើរ​រឿង​ញ៉ាំ​បន្លែ ដោយ​សារ​តែ​ពួកគេ​មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ចម្អិន ទោះ​បី​ជា​បន្លែ​ស្រស់ ឬ​ក្លាសេ​ទុក​ក៏​ដោយ សុទ្ធ​តែ​អាច​យក​ទៅ​ធ្វើ​ម្ហូប​បាន​យ៉ាង​ងាយ​ស្រួល​ដោយ គ្រាន់​តែ​យក​ទៅ​កម្ដៅ​ក្នុង​ម៉ាស៊ីន​កម្ដៅ​អាហារ ជា​ការ​ស្រេច។

២- រៀប​ចំ​ទុក​ជា​មុន

ចំណុច​សំខាន់​ដើម្បី​ចៀស​វាង​ភាព​ស្ទាក់ស្ទើរ​ប្រើ​បន្លែ​ដើម្បី​ចម្អិន​ជា​អាហារ គប្បី​រៀបចំ​ទុក​ជា​មុន។ ឧទាហរណ៍ ទិញ​ផ្កា​ខាត់ណា ខាត់ណា​ខៀវ ម្ទេស​ផ្លោក ទុក​ក្នុង​ទូរ​ទឹកកក​ជា​មុន ធ្វើ​បែប​នេះ យើង​អាច​យក​វា​មក​ចម្អិន​នៅ​ពេល​ណា​ក៏​បាន។

៣- ជ្រើសរើស​បន្លែ​មាន​ពណ៌​ស្រស់​ល្អ

ប្រភេទ​បន្លែ​មាន​ពណ៌​ស្រស់​ល្អ ដូច​ជា ពណ៌​ក្រហម បៃតង​ចាស់ និង​ពណ៌​ទឹក​ក្រួច សុទ្ធ​តែ​ល្អ​ព្រោះ​មាន​ផ្ទុក​វីតាមីន និង​សារធាតុ​រ៉ែ​ច្រើន។ យើង​អាច​សាក​ញ៉ាំ​ផ្លែ ប៉េង​ប៉ោះ ដំឡូង ការ៉ុត ឬ​សណ្តែក ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ច្រើនពី​បន្លែ​ទាំង​នេះ ណា​មួយ​អាច​ជួយ​ធ្វើ​ឲ្យ​អាហារ​មាន​ពណ៌​ចម្រុះ គួរ​ឲ្យ​ចង់​ញ៉ាំ​ទៀត​ផង។

អាហារបន្លែ Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ​៖

៤- សាកល្បង​ញ៉ាំ​បន្លែ​ក្លាសេ

បន្លែ​ក្លាសេ ក៏​ល្អ និង​សារធាតុ​ចិញ្ចឹម ដូច​បន្លែ​ស្រស់​ដែរ។ ទោះ​យ៉ាងណា​ក៏​ដោយ យើង​គួរ​តែ​ញ៉ាំ​វា​ក្នុង​រយៈពេល​ណា​មួយ​ឲ្យ​បាន​លឿន ដើម្បី​ចៀស​វាង​ការ​បាត់បង់​វីតាមីន និង​សារធាតុ​រ៉ែ ដូច​ជា សណ្តែក​បារាំង ស្ពៃ​ខ្មៅ ឬ​ពោត ទៅ​ក្នុង​អាហារ​យើង អាច​ធ្វើ​ឲ្យ​មាន រស​ជាតិ​កាន់​តែ​ឆ្ងាញ់ ពិសេស​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ទៀត​ផង។

៥-ទិញ​បន្លែ​ទុក

តើ​គួរ​ធ្វើ​បែប​ណា​បើ​អ្នក​ចង់​បន្ថែម​បន្លែ​ជាមួយ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​គ្មាន​ពេល​ទៅ​ទិញ​សោះ? យើង​អាច​ទិញ​ប្រភេទ​បន្លែ​កំប៉ុង​ទុក​បាន ព្រោះ​ក៏​មាន​រស​ជាតិ​ឆ្ងាញ់​ដែរ ហើយ​ថែម​ទាំង​មាន​សុពលភាព​ប្រើប្រាស់​បាន​យូរ​ទៀត​ផង។

៦- ធ្វើ​សាលាដ​មាន​ពណ៌​ចម្រុះ

សាលាដ​ពិត​ជា​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​យើង​អាច​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​រស​ជាតិ​ជាង​នេះ​បាន ដោយ​គ្រាន់​តែ​បន្ថែម​ផ្លែ​ប៊ើរ ២-៣ ដុំ ម្រេច​ក្រហម និង​ការ៉ុត​ចំណិត​តូចៗ នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ពេញ​ចិត្ត ញ៉ាំ​សាលាដ​ជា​អាហារ​ប្រចាំ​ថ្ងៃ​មិន​ខាន។

៧- សាក​ល្បង​ធ្វើ​ស៊ុប​បន្លែ

បើ​មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ឆៅ ក៏​មិន​អី​ដែរ យើង​អាច​ញ៉ាំ​ជា​ប្រភេទ ស៊ុប ឬ​បបរ​បន្លែ អាច​ធ្វើ​ឲ្យ​យើង​ទទួល​បាន​រសជាតិ​ថ្មី និង​ចូល​ចិត្ត​ទៀត​ផង។

៨- កុម្ម៉ង់​សាលាដ​ពេល​ទៅ​ញ៉ាំ​នៅ​ខាង​ក្រៅ

គួរ​តែ​កុម្ម៉ង់​សាលាដ នៅ​ពេល​យើង​ទៅ​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ ជា​ជាង​ការ​កុម្ម៉ង់​ប្រភេទ​អាហារ​ឆា ឬ​ចៀន។

៩- ញ៉ាំ​តាម​រដូវ​កាលរបស់​បន្លែ

ការ​ញ៉ាំ​បន្លែ​ស្រប​តាម​រដូវ​កាល​ដាំ​ដុះ​របស់​វា បើ​ទោះ​ជា​មិន​មាន​អាច​ធានា​ថា​វា​មាន​រស​ជាតិ​ឆ្ងាញ់​ក៏​ពិត​មែន ប៉ុន្តែ​មាន​តម្លៃ​ថោក បើ​ប្រៀប​ធៀប​ទៅ បន្លែ​ដែល​ស្ថិត​ក្នុង​រដូវ​ទទួល​ផល។

១០- ញ៉ាំ​ប្រភេទ​បន្លែ​ផ្សេងៗ​គ្នា

សូម​ញ៉ាំ​បន្លែ​ផ្សេងៗ​គ្នា​ និង​ព្យាយាម​បង្កើត​អាហារ​ថ្មីៗ​ឲ្យ​បាន​ច្រើន​ដង អាច​ជួយ​បង្កើត​គំនិត​ច្នៃ​ប្រឌិត​អាហារ​ថ្មី និង​ពង្រឹង​ការ​លាយ​ពណ៌​ក្នុង​ម្ហូប​ចម្អិន​ពី​បន្លែ។ បើ​មិន​ចូលចិត្ត​ច្នៃ​មុខ​ម្ហូប​ដោយ​ខ្លួន​ឯង អាច​ទិញ​សៀវភៅ​ចម្អិន​ម្ហូប​ល្បីៗ មក​សាក​ល្បង​បាន។ ចម្អិន​អាហារ មាន​បន្លែ​ច្រើន​មុខ មិន​ពិបាក​ទេ​សម្រាប់​គ្នា​យើង​ ពិសេស​ស្រីៗ​មាន​រូបមន្ត បទ​ពិសោធ​ច្រើន​ឆ្នាំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 24, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 24, 2019

ប្រភព
អ្នកអាចចូលចិត្ត