backup og meta

មធ្យោបាយ​ងាយៗ​ជួយ​សម្រក​ទម្ងន់​ពេលយប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ TAING Bunchhorng · កែ Mar 25, 2022

    មធ្យោបាយ​ងាយៗ​ជួយ​សម្រក​ទម្ងន់​ពេលយប់

    រវល់មិនលស់ថ្ងៃ រៀនផង ធ្វើការផង ញ៉ាំក៏ច្រើន ហើយអត់ពេលហាត់ប្រាណ ចឹងហើយបានគីឡូឡើងស្រឺតៗ។ ពិសេសស្រីៗ គឺពិបាកគ្រប់មុខ ស្គមពេកក៏ពិបាក ម៉ាប់ពេកក៏ពិបាក ហើយពិបាកបំផុត ពេលថ្លឹងគីឡូ។ មានរបៀបច្រើនសម្រាប់សម្រកទម្ងន់ អ៊ីចឹងថ្ងៃនេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់គន្លឹះខ្លះជួយឲ្យស្រកគីឡូបាននៅពេលយប់ ដើម្បីសាកល្បង៖

    ១- ឆ្លៀតហាត់ប្រាណខ្លះពេលយប់

    គ្នាយើងខ្លះប្រើពេលលើស ៨ ម៉ោង ឬក្រោកម៉ោង ៥ ព្រឹក មិនរួច ទើបគ្មានពេលហាត់ប្រាណ។ ហាត់ប្រាណអីក៏បាន ឲ្យតែបែកញើស។ រវល់ពេញមួយថ្ងៃ ប្រាកដជាហត់នឿយ ហើយស្ត្រេស ចឹងត្រូវបញ្ចេញញើសខ្លះ ពេលយប់ កាន់តែល្អ បើធ្វើបានទៀងទាត់ ហើយវាជួយកាត់បន្ថយស្ត្រេស និងគេងបានស្កប់។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ២- រើសអាហារពេលល្ងាច

    អ្នកចូលចិត្តប្រៃ គួរកាត់បន្ថយ ព្រោះអាហារពេលល្ងាចដែលមានជាតិប្រៃច្រើន ធ្វើឲ្យមានអារម្មណ៍ថាធាត់នៅព្រឹកថ្ងៃបន្ទាប់ ដោយសារអំបិលនៅក្នុងប្រព័ន្ធរំលាយអាហារពេញមួយយប់ និងរក្សាជាតិទឹកក្នុងរាងកាយធ្វើឲ្យយើងឡើងទម្ងន់។

    ៣- ផឹកទឹកឲ្យបានច្រើន

    រាងកាយខ្វះជាតិទឹកមិនបានទេ ចឹងត្រូវញ៉ាំទឹកឲ្យច្រើន វាអាចជួយឲ្យស្រកគីឡូ និងធ្វើឲ្យស្បែកស្រស់ថ្លា។ ចង់កុំឲ្យទៅបន្ទប់ទឹកច្រើនពេលយប់ គួរផឹកទឹកមួយម៉ោងមុនគេង។

    ផឹកទឹកពោះទទេ

    ៤- បន្ទប់គេងកាន់តែងងឹតកាន់តែល្អ

    ពេលនៅក្នុងងងឹត រាងកាយនឹងផលិតអ័រម៉ូន ម៉េតូនីន ដើម្បីជួយដុតបំផ្លាញកាឡូរី។ បើរៀបចំបន្ទប់គេងកាន់តែងងឹតខ្លាំង (គួរមានពន្លឺគ្រប់គ្រាន់ពេលថ្ងៃ ដូចជាប្រើវាំងននខ្មៅ) អាចស្រកទម្ងន់បាន។

    អត្ថបទគួរអាន៖

    ៥- បន្ទប់ត្រជាក់

    បើយើងស្ថិតក្នុងស្ថានភាពត្រជាក់ខ្លាំង (ប្រើម៉ាស៊ីនត្រជាក់) រាងកាយត្រូវការថាមពលច្រើនដើម្បីរក្សាកម្ដៅឲ្យកក់ក្ដៅ។ គេងក្នុងសីតុណ្ហភាពត្រជាក់អាចជួយដុតបំផ្លាញកាឡូរី និងសម្រកគីឡូបានខ្លះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ TAING Bunchhorng · កែ Mar 25, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម