ញ៉ាំ​តែបៃតង Matcha មិន​ត្រឹម​ជំនួយ​កម្លាំង​ ថែម​​ទាំងបង្កើន​ស្មារតី​

ដោយ ត្រួតពិនិត្យដោយ Chip Chet

ក្រៅ​ពី​កាហ្វេ តែ​ ជា​ភេសជ្ជៈ​ទី​ពីរ​ក្នុង​ជម្រើស​យុវវ័យ​សម័យ​​កាល​នេះ។ ឥឡូវនេះ​ ការ​ស្រាវជ្រាវ​រួម​គ្នា​មួយ​សាកលវិទ្យាល័យ​នៅ​អង់គ្លេស និង​​វិទ្យាសា្ថន​ស្រាវជ្រាវ​នៅ​ហូឡង់​​ បាន​បង្ហាញ​ថា តែ​ Matcha (តែ​បៃ​តង​ ឆុង​ពី​ម្សៅ​ស្លឹក​តែ​បៃតង) មាន​គុណ​ប្រយោជន៍​​ច្រើន ពិសេស​ល្អ​សម្រាប់​អ្នក​ធ្វើ​ការ​។

លទ្ធផល​​ការ​ស្រាវជ្រាវ​រួម​គ្នា​រវាងវិទ្យាស្ថាន​ស្រាវជ្រាវ​ចំណី​អាហារ និង​សុខភាព​ Vlaardingen ប្រទេស​ហូឡង់ និង​សាកលវិកទ្យាល័យ​ Oxford នៃ​ចក្រភព​អង់គ្លេស​ ​បង្ហាញ​ថា តែបៃតង ​Matcha ផ្តល់​នូវ​សារធាតុ​​​ជំរុញ​កម្លាំង​​ទាប​ជាង​​កាហ្វេ ប៉ុន្តែ​​ក្នុង​តែ Matcha ផ្តល់​នូ​វ​សមាស​ធាតុ​គីមី​ល្អ Flavonoid និង L-Theanine ល្អ​សម្រាប់​ឲ្យ​កោសិកា​ខួរ​ក្បាល​បញ្ចេញ​អ័រម៉ូន សេរ៉ូតូនីន GABA និង Dophamine សុទ្ធសឹង​តែ​ធ្វើ​ឲ្យ​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​បាន​ល្អ និង​បង្ក​ភាព​ស្រស់​ស្រាយ​ ។

នៅ​ក្នុង​ព្រឹត្តិបត្រ​ស្រាវជ្រាវ​រួម​គ្នា​ខាង​លើ បាន​បញ្ជាក់​ថា សារធាតុ​ L-Theanine ជួយ​បន្ថយ​ជា​ពិសេស​ទៅ​លើ​បញ្ហា​ស្រ្តេស និង​អន្ទះ​អន្ទែង​ ដោយ​វា​បាន​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្បើយ (សម្រាក) ប៉ុន្តែ​ពុំ​មែន​ធ្វើ​ឲ្យ​ងងុយ​គេង​ទេ។ ហើយ​សារធាតុ​នេះ​​សម្បូរ​ក្នុង​តែ​បៃតង ​Matcha នេះ​ឯង​។

អត្ថបទ​ពាក់​ព័ន្ធ៖

ផ្អែក​តាម​ប្រភព​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​នៃ​​ប្រទេស​ហូឡង់​ខាង​លើ តែ​បៃ​តង Matcha ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ជា​គុណ​ប្រយោជន៍ ហើយ​អ្វី​ដែល​ពិសេស​ទៅ​ទៀត​នោះ គឺ​សារធាតុ L-Theanine ដែល​​សមាសធាតុ​នេះ នៅ​ពេល​ផ្សំ​ជា​មួយ​ជាតិ​កាហ្វេអ៊ីន វា​នឹង​ក្លាយ​ជា​សារធាតុ​កាន់​តែ​ល្អសម្រាប់​​ខួរ​​ក្បាល​ជំរុញ​មុខ​ងារ​​​ចង​ចាំ និង​គិត​វិនិច្ឆ័យ (Cognitive Function) ដូច្នេះ​​វា​កាន់​តែ​ល្អ​សម្រាប់​អ្នក​បំពេញ​ការងារ​​ផ្សេង​ៗ ដោយ​ប្រើ​ខួរ​ក្បាល៕ ​​​

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 12, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 12, 2019

អ្នកអាចចូលចិត្ត