backup og meta

បន្ថយ​​អាហារមានជាតិនេះបន្តិច អាច​ជៀស​​​​ជំងឺ​ទឹក​នោម​ផ្អែម​ និងបេះដូង បាន​ច្រើន​

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Jun 29, 2019

    បន្ថយ​​អាហារមានជាតិនេះបន្តិច អាច​ជៀស​​​​ជំងឺ​ទឹក​នោម​ផ្អែម​ និងបេះដូង បាន​ច្រើន​

    សុខភាព​ពិត​ជា​រឿង​សំខាន់ ហើយ​​សុខភាព​ល្អ មួយ​ផ្នែក​ធំ​ភាគ​ច្រើន​បាន​​មក​ពី​ការ​ផ្តល់​គុណភាព​ទៅ​លើ​របប​អាហារ​ល្អ​ប្រចាំ​​ថ្ងៃ ជាក់​ស្តែង​ការ​ស្រាវជ្រាវ​ថ្មី​ នៅ​សហរដ្ឋអាមេរិក​ រក​ឃើញ​ថា គ្រាន់​តែ​បន្ថយ​ជាតិ​កាបូនអ៊ីដ្រាត ក្នុង​អាហារ​បន្តិច នោះ​ជួយ​ឲ្យ​ជៀស​ពី​ហានិភ័យ​ជំងឺ​មួយ​ចំនួន​បាន​ប្រសើរ។

    តាម​ការ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ រដ្ឋ Ohio សហរដ្ឋអាមេរិក បាន​ធ្វើ​ការ​ពិសោធន៍​ទៅ​លើ​​អ្នក​ស្ម័គ្រ​ចិត្ត ១៦​នាក់ ដោយ​តាម​ដាន​មើល​ពី​របប​អាហារ​របស់​ពួក​គេ​​រយៈ​ពេល​១​ខែ។ អ្នក​ស្ម័គ្រ​ចិត្ត​ពាក់​កណ្តាល​បរិភោគ​អាហារ​ដែល​មាន​ជាតិ​​កាបូនអ៊ីដ្រាត​ច្រើន (២៣៤​ក្រាម) ចំណែក​អ្នក​ស្ម័គ្រ​ចិត្ត​ផ្សេង​ទៀត បរិភោគ​អាហារ​ដែល​មាន​ជាតិ​​​​កាបូន​អ៊ីដ្រាត​តិច​ (២៣៤​ ​ក្រាម)។

    លទ្ធ​ផល​បាន​បង្ហាញ​ថា អ្នក​ដែល​​មាន​របប​អាហារ​មាន​ជាតិ​កាបូនអ៊ីដ្រាត​តិច ស្រាប់​តែ​មាន​​​សុខភាព​ល្អ​ប្រសើរ (ទោះ​បី​ពួក​គេ​មាន​រាង​ធាត់​ក៏​ដោយ) ជាតិ​កូឡេស្តេរ៉ូស​ក៏​ថយ​ចុះ (មាន​តុល្យភាព) និង​បន្ថយ​ភាព​ធាត់​ផង​ដែរ ហើយ​ជា​ពិសេស​ជួយ​​ឲ្យ​អាំង​ស៊ុយ​លីន​ក្នុង​ខ្លួន​អាច​​គ្រប់​គ្រង​​ជាតិ​ស្ករ​បាន​យ៉ាង​​ល្អ ហើយ​​លទ្ធផល​នេះ​ផ្ទុយ​ពី​អ្នក​ដែល​​ញ៉ាំ​អាហារ​សំបូរ​ជាតិ​កាបូន​អ៊ីដ្រាត​ច្រើន​​។

    សម្រាប់​អ្នក​ដែល​បាន​ឲ្យ​របប​អាហារ​សំបូរ​ជាតិ​កាបូនអ៊ីដ្រាត​ច្រើន ស្រាប់​តែ​មាន​បញ្ហា​ឡើង​ទម្ងន់ មាន​ចង្កេះ​ធំ ជាតិ​ខ្លាញ់​ធាត់​ក្នុង​ខ្លួន​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុស​ធម្មតា ហើយ​មាន​បញ្ហា​ហើម​រលាក​ទៀត​ផង។

    ដូច​ដែល​បាន​ឃើញ​ដូច​នេះ លោក​វេជ្ជបណ្ឌិត​​ និង​​សាស្រ្តាចារ្យ Jeff Volek ជា​អ្នក​គ្រប់​គ្រង​ការ​​ស្រាវជ្រាវ​ខាង​លើ បាន​និយាយ​ថា៖ ‘ ពិត​ជា​គ្មាន​ការ​សង្ស័យ​ទេ​ថា អ្នក​ដែល​​មាន​របប​ជាតិ​កាបូនអ៊ីដ្រាត​តិច​ ពិត​ជា​អាច​គ្រប់​គ្រង​ហានិភ័យ​នៃ​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ បាន​​​យ៉ាង​ល្អ។ ដូច​នេះ​យើង​អាច​ឃើញ​ច្បាស់​ហើយ អំពី​​គុណ​ភាព និង​បរិមាណ​​ចំណី​អាហារ​សម្រាប់​សុខភាព’

    អត្ថបទពាក់ព័ន្ធ៖

    គួរ​កត់​សម្គាល់​ថា អាហារ​ដែល​មាន​សំបូរ​ជាតិ​កាបូនអ៊ីដ្រាត មាន​សំបូរ​នៅ​ក្នុង​​អាហារ​ផ្សំ​ពី​គ្រាប់​ធញ្ញជាតិ​ដូច​ជា នំប៉័ង​ ដំឡូង​បារាំង គ្រាប់​ធញ្ញជាតិ អាហារ​ដែល​មាន​ជាតិ​ស្ករ នំ​ស្រួយ នំ​​ផ្អែម និង​ស្រាបៀរ​ ជា​ដើម៕​​​​​​​​​

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Jun 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម