“អាហារប៉ុន្មានប្រភេទខាងលើសុទ្ធតែមានគ្រោះថ្នាក់ ប៉ុន្តែបើយូរៗញ៉ាំម្ដងមិនជាអ្វីទេ តែបើញ៉ាំញឹកញាប់គ្រោះថ្នាក់ខ្លាំង ឧទាហរណ៍ពពួកអាហារអាំងមានផ្សែង ឬកម្ទេចខ្មៅជាប់ គឺពិតជាគ្រោះថ្នាក់ណាស់ចំពោះសុខភាពដោយ អាចបង្កមហារីកបាន”។
វេជ្ជបណ្ឌិតវ័យជិត ៣០ ឆ្នាំ រូបនេះបានបន្ថែមទៀតថា បើអាហារឆាវិញ ដូចជាមីឆាជាដើមនោះមិនល្អសោះ ព្រោះឧបករណ៍ចម្អិនមិនបានលាងសម្អាតឡើយ ពោលគឺទាល់តែឈប់លក់បានសម្អាត ហើយកម្ទេចកំទីជាប់ បូករួមភ្លើងខ្លាំងទៀតធ្វើឲ្យខ្ទះដែលឆាដដែលៗបញ្ចេញជាតិកាបូន និងសារធាតុគីមីម្យា៉ងដែលចេញពីអាហារខ្លោចហៅថា (Acrylamide) ដែលជាសារធាតុបង្ករឲ្យកើតមហារីក។