– ចៀសវាងអាហារ ភេសជ្ជៈមានជាតិអាស៊ីដ៖ បើឈឺចាប់ (ស្រៀវ) នៅពេលញ៉ាំអាហារត្រជាក់ ឬក្ដៅ គួរតែចៀសវាង អាហារ ភេសជ្ជៈមានជាតិអាស៊ីដ ដូចជា ទឹកក្រូចឆ្មារ ទឹកខ្មេះ ឬទឹកប៉េងប៉ោះ ដែលសុទ្ធតែអាចធ្វើឲ្យកាចាធ្មេញសឹករេចរឹល។
– សុំការណែនាំបន្ថែមពីទន្តពេទ្យ៖ ដោយសារតែបញ្ហាធ្មេញស្រៀវទាំងអស់ មិនមែនសុទ្ធតែដូចគ្នា ហេតុនេះគួរជួបពិនិត្យជាមួយគ្រូពេទ្យធ្មេញប្រសើរជាងរកវិធីព្យាបាលខ្លួនឯងនៅផ្ទះ។
គួរដុសធ្មេញក្រោយការញ៉ាំអាហារយ៉ាងតិចមួយម៉ោង ព្រោះដោយសារតែចំណីអាហារ និងភេសជ្ជៈខ្លះ អាចធ្វើឲ្យកាចាធ្មេញលែងរឹងមាំ ធ្វើឲ្យការដុសសម្អាតធ្មេញភ្លាមៗក្រោយអាហារ កាន់តែឆាប់សឹកកាចាធ្មេញបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕