ស្រីៗមិនសូវ ឬខានរួមភេទយូរ អាចជួបបញ្ហាសុខភាពទាំងនេះ

ដោយ ត្រួតពិនិត្យដោយ Chan Sineth

សុខភាព​ផ្លូវ​ចិត្ត ផ្លូវកាយ កត្តា​អាយុ អាច​ធ្វើចំណង់​ផ្លូវភេទ​ថយ​ចុះ ពិសេស​ស្រីៗ អស់​អារម្មណ៍​។ ប៉ុន្តែ បើ​ខានរួម​ភេទ​យូរ ឬឈប់​រួម​ភេទ ស្រីៗអាច​ជួប​បញ្ហា​សុខភាព​ច្រើន។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​គុណ​វិបត្តិពេលស្រីៗ​ខាន​រួម​ភេទ​យូរ។

១- ទ្វារមាសលែងតឹងណែន

រួម​ភេទ​អាចជួយ​ដល់​សុខ​ភាព​ទ្វារ​មាសច្រើន​។ ដល់​​វ័យ​កណ្តាល​ទៅ អ័រម៉ូន​ភេទស្រីៗ​នឹង​ប្រែប្រួល​ ​ធ្វើឲ្យ​ទ្វារ​មាស​ស្ងួត​ និង​មិន​សូវ​តឹង​ដូច​មុន ប៉ុន្តែការ​រួម​ភេទ​​ជួយ​ឲ្យ​សរសៃ​ឈាម​ទៅ​ចិញ្ចឹម​ទ្វារ​មាស​បាន​កាន់​តែ​ច្រើន ការ​ពារបញ្ហា​​ចុះ​ខ្សោយ​សាច់​ដុំ​ ជួយ​រក្សា​សភាព​តឹងណែន​របស់​ទ្វារ​មាស​។

២- ជាតិ​រំអិលក្នុង​ទ្វារមាសថយចុះ

ពេល​ទ្វារ​មាស​ស្ងួត ​​ធ្វើ​ឲ្យស្រីៗ​ពិបាក​ស្គាល់អ្វី​​សេចក្តី​សុខ​ស្រួលនៅ​ពេល​រួម​ភេទ ប៉ុន្តែ​ពេលស្រីៗ​​មានអារម្មណ៍​​រោល​រាល​ វា​នឹង​ទៅ​ភ្ញោច​ក្រពេញ​ប្រដាប់​ភេទ ឲ្យ​បញ្ចេញ​ទឹករំអិល​ ដើម្បី​ត្រៀម​ធ្វើ​ប្រតិបត្តិការ។ ហេតុនេះ​ បើ​គ្មាន​ការ​រំញោច​ផ្លូវ​ភេទ​វិញ ប្រដាប់​ភេទ​ស្រីៗ​ងាយ​នឹង​ស្ងួត ​ធ្វើឲ្យ​មាន​ការ​ឈឺ​ចាប់​ពេល​រួម​ភេទ។

មាន​មូល​ហេតុ​​ច្រើន​ អាច​ធ្វើ​ឲ្យ​ស្រីៗស្ងួត​ទ្វារ​មាស តែ​ការ​រួម​ភេទ​ញឹក​ញាប់​ អាច​ជួយ​ការ​ពារយើង​ពី​បញ្ហា​នេះ​បាន​មួយ​ចំណែក​ធំ។

៣- តានតឹងអារម្មណ៍

ពេល​ពិបាក​ចិត្ត យើង​​មិន​ចង់​រួម​ភេទ​ឡើយ តែ​ការ​រួម​ភេទ​ធ្វើឲ្យ​​យើង​មាន​អារម្មណ៍​រីក​រាយ​ពិសេស។ ហេតុ​នេះ បើ​អត់​រួម​ភេទ ​នឹង​ធ្វើ​ឲ្យ​អារម្មណ៍​កាន់​តែ​យ៉ាប់យ៉ឺនជាង​មុន​ទៀត។ បើ​សិន​ជា​តាន​តឹង​អារម្មណ៍ គួរ​​បន្ធូរ​ចេញ​​​ខ្លះ។

៤- សុខភាពបេះដូង

​រួម​ភេទ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខ​ភាព​បេះដូង តែ​បើ​មានជំងឺ​បេះ​ដូង​វិញ​ ក៏​នឹង​មាន​បញ្ហា​ដល់​ការ​រួម​ភេទ​ ពិសេស​ពេល​ឈាន​ដល់​កំពូល ខណៈពេល​ខ្លះ​ទៀត ​អាច​នឹង​ធ្វើឲ្យ​​មិន​អាច​រួម​ភេទ​បាន​តែ​ម្តង។ ​ការ​សិក្សា​របស់​សមាគម​គ្រូពេទ្យ​ឯកទេស​បេះដូង​នៅ​អាមេរិក ផ្តោត​លើ​ទំនាក់​ទំនង​រវាង​ការ​មិន​សូវ​រួម​ភេទ​ និង​ការ​កើន​ឡើង​​ជំងឺបេះ​ដូង​ ដោយលទ្ធ​ផល​បង្ហាញថា រួម​ភេទ​​មាន​ប្រយោជន៍​ជួយ​ឲ្យ​​មាន​សុខ​ភាព​បេះ​ដូង​កាន់​តែ​ល្អ។

អត្ថបទ​ពាក់ព័ន្ធ៖

៥- ប្រព័ន្ធការពារចុះខ្សោយ

​រួម​ភេទ​ធ្វើឲ្យ​យើង​​មាន​ភាព​ត្រេក​ត្រអាល​ រីក​រាយ បាត់​ស្រ្តេស​ ឬ​ភាព​តាន​តឹង​អារម្មណ៍​។ ចំណុច​​នេះ​ហើយ​ ជួយ​ឲ្យ​​ប្រព័ន្ធ​ការ​ពាររាងកាយ​យើង​​កាន់​តែ​រឹង​មាំ។ តែ​មិន​មែនមាន​​ន័យ​ថា រួម​ភេទ​អាច​ការ​ពារ​យើង​ពី​​ជំងឺបាន​​នោះទេ ផ្ទុយ​មក​វិញ វាកាន់​តែ​បង្កើន​ភាព​ប្រឈមជាមួយជំងឺ​មួយចំនួនទៀត ពេល​​មិន​បាន​ការ​ពារ។

៦- ថយចំណង់ផ្លូវភេទ

ចំណង់​ផ្លូវ​ភេទ បើ​មិន​ប្រើ​វា​ទេ នឹង​បាត់​បង់​បន្តិច​ម្តងៗ​មិន​ខាន។ ពេល​យើង​មិន​សូវរួម​ភេទ ​យូរ​ៗ​ទៅ​រាង​កាយ​យើង​នឹង​ស៊ាំ​ រហូត​ដល់​លែង​នឹក​ឃើញ​សោះ​​ ក៏​មាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ។Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 18, 2019 | កែសម្រួលចុងក្រោយ ខែ​កក្កដា 18, 2019

ប្រភព
អ្នកអាចចូលចិត្ត