backup og meta

ថ្នាំ​ពន្យារកំណើត អាច​ជួយ​រឿង​ម្យ៉ាង​ពេល​មក​រដូវ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 27, 2021

    ថ្នាំ​ពន្យារកំណើត អាច​ជួយ​រឿង​ម្យ៉ាង​ពេល​មក​រដូវ

    ក្រៅពី​លេប​ដើម្បី​ពន្យារកំណើត ឬ​ការ​ពារ​កុំ​ឲ្យ​មាន​កូនចៃដន្យ ថ្នាំ​ពន្យារកំណើត​ មាន​មនុស្ស​ស្រី​មួយ​ចំនួន​ធំ​បាន​និយាយ​ថា​ ពេល​លេប​​ ធ្វើ​ឲ្យ​ឈឺ​ឆ្អល់​ក្នុង​ពោះ​ទៅ​វិញ។ តាម​ពិត ​ថ្នាំ​នេះ​មាន​មុខ​ងារ​សំខាន់​មួយ គឺជួយ​​​បំបាត់​ការ​ឈឺ​ចាប់​​​ពេល​មក​រដូវ ប៉ុន្តែ​បើ​លេប​ទៅ​ បែរ​ជា​ធ្វើ​ចុក​ឆ្អល់ ​ប្រហែល​អាច​កើត​ឡើង​ក្នុង​រយៈ​ពេល​ខ្លី ដោយសារ​បម្រែបម្រួល​អ័រម៉ូន​ប៉ុណ្ណោះ។

    ១- ថ្នាំ​ពន្យារកំណើត​ធ្វើការ​យ៉ាង​ម៉េច?

    ក្នុង​ថ្នាំ មាន​អ័រម៉ូន​សំខាន់​របស់​មនុស្ស​ស្រី​ពីរ​ប្រភេទ គឺ​អ័រម៉ូន​អឺស្រ្តូហ្សែន (estrogen) និង​ប្រូហ្គេស្តេរ៉ូន (progesterone)។ អ័រម៉ូន​ទាំង​ពីរ​ប្រភេទ​នេះ​មាន​សមត្ថភាព​មិន​ឲ្យ​មាន​ការ​វិវត្ត និង​បញ្ចេញ​មេ​ជីវិត​បាន ដូច​នេះ​ វា​ជា​អ្នក​ការ​ពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ។

    វា​ក៏​ជួយ​ឲ្យ​មាត់​ស្បូន​បញ្ចេញ​សារ​ធាតុ​រម្អិល​មក​ច្រើន ដើម្បី​ការ​ពារ​កុំ​ឲ្យ​ស្ពែម៉ាតូសូអ៊ីត​ (មេជីវិត​ឈ្មោល) ចូល​ទៅ​ជួប​មេ​ជីវិត​ញី​បាន។ ក្រៅ​ពី​ការ​ពារ​មិន​ឲ្យ​​មាន​ផ្ទៃ​ពោះ ថ្នាំ​ពន្យារ​កំណើត​ក៏​ជួយ​មិន​ឲ្យ​មាន​បញ្ហា​ចុក​ឆ្អល់​ក្នុង​ពោះ​បាន បើ​​ប្រើ​​ត្រឹម​ត្រូវ។ បញ្ហា​ឈឺ​ពោះ ឬ​ហូរ​ឈាម​តិច​តួច​ អាច​កើត​ឡើង ​ពេល​​ភ្លេច​លេប​ថ្នាំ ឬ​​លេប​ថ្នាំ​យឺត។

    ២- ទំនាក់ទំនង​រវាង​ថ្នាំ និង​ការ​ឈឺ​ក្នុង​ពោះ

    ​ស្ត្រី​មួយ​ចំនួន​មាន​បញ្ហា​ឈឺ​រមួល​ក្នុង​ពោះ​យូរ​ៗ​ម្តង ​ពេល​មាន​រដូវ ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​បែរ​ជា​ឈឺ​រមូល​ក្នុង​ពោះ​ប្រចាំ។ ការ​ឈឺ​រមួល​ក្នុង​ពោះ​ពេល​មក​រដូវ​ ​បណ្ដាល​មក​ពីការ​ផលិត​អ័រម៉ូន​ប្រូស្តាតក្លង់ឌីន​បញ្ចេញ​មក​ពី​ក្រពេញ​នៅ​ក្នុង​ស្បូន​របស់​មនុស្ស​ស្រី។ អ័រម៉ូន​មួយ​នេះ​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន។ យើង​នឹង​កាន់​តែ​ឈឺ​រមួល​​ខ្លាំង ​​ពេល​កម្រិត​អ័រម៉ូន​ប្រូស្តាតក្លង់ឌីន​មាន​កាន់​តែ​ច្រើន។

    ថ្នាំ​ពន្យារ​កំណើត​ អាច​ជួយ​ឲ្យ​កម្រិត​អ័រម៉ូន​ប្រូស្តាតក្លង់ឌីន​​ក្នុង​ខ្លួន​ថយ​ចុះ ជួយ​កាត់​បន្ថយ​លំហូរ​ឈាម និង​ការ​ឈឺ​រមួល​ក្នុង​ពោះ​ និង​ជួយ​មិន​ឲ្យ​មាន​វត្តមាន​របស់​មេ​ជីវិត​ញី។

    អត្ថបទពាក់ព័ន្ធ៖ ៤ ចំណុច ដែល​មហាជន​​​យល់​ច្រឡំ​ពី​ថ្នាំពន្យារ​កំណើត ស្រីៗ​គួរ​តែ​ដឹង

    ៣- កត្តា​អី​ខ្លះ​ទៀត​បណ្ដាល​ឲ្យ​ឈឺ​រមួល​ពោះ?

    មាន​ពេល​ខ្លះ ​ការ​ឈឺ​ចុក​ក្នុង​ពោះ ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខ​ភាព​យើង​ផ្ទាល់​ដូច​គ្នា អាច​ជា៖

    – Endometriosis៖ ​ជា​បញ្ហា​ដែល​កើត​ឡើង​ ពេល​កោសិកា​សាច់​ស្បូនដុះ​នៅ​ខាង​ក្រៅ​ស្បូន។

    – Fibroids៖ ​​ដុំ​មាន​គ្រោះ​ថ្នាក់​មួយ​ដែល​មាន​នៅ​តាម​ជញ្ជាំង​របស់​ស្បូន។

    – Adenomyosis៖ ​ជា​បញ្ហា​មួយ​ប្រភេទ​កើត​ឡើង ​ពេលកោសិកា​ស្រទាប់​ខាង​ក្នុង​របស់​ស្បូន​ ដុះ​ចាក់​ចូល​មក​ក្នុង​ស្រទាប់​សាច់​ដុំ​ស្បូន។

    – ជំងឺ​រលាក​នៅ​តំបន់​អាង​ត្រគាក៖ ​​បណ្ដាល​មក​ពី​ជំងឺ​នានា​ដែល​ឆ្លង​តាម​ការ​រួម​ភេទ។

    – មាត់​ស្បូន​​ត្បៀត៖ ​​កើត​ឡើង​​​ពេល​មាត់​ស្បូន​រួម​តូច ដែល​វា​​ជា​អ្នក​រា​រាំង​​ការ​ហូរ​ឈាម​រដូវ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Jan 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម