backup og meta

​ប្រុសៗ​ចូលចិត្ត​ទុក​ទូរសព្ទ​ក្នុង​ហោប៉ៅ​ ប្រយ័ត្ន​ងាប់​មេជីវិត ​អត់​កូន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    ​ប្រុសៗ​ចូលចិត្ត​ទុក​ទូរសព្ទ​ក្នុង​ហោប៉ៅ​ ប្រយ័ត្ន​ងាប់​មេជីវិត ​អត់​កូន

    ​ប្រុសៗប្រយ័ត្ន​ប្រយែង​តិច​ ព្រោះ​មាន​ករណី​មួយ​ស្មាន​មិន​ដល់ អាច​នឹង​ឲ្យ​យើង​អត់​មាន​កូន​បាន គឺ​ទុក​ទូរសព្ទ​ក្នុង​ហោប៉ៅ។ តាម​ការ​ស្រាវ​ជ្រាវ​នៅ​ឯគ្លីនិក Cleveland នៅ​អាមេរិក ជឿ​ថា ប្រើទូរសព្ទ​ភ្ជាប់​ជាមួយ​ឧបករណ៍​មិន​ត្រូវ​ការ​ដៃ​កាន់ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មេ​ជីវិត​ប្រុសៗ បើ​ទូរសព្ទ​នោះ​នៅ​ជិត​ពង​ស្វាស។

    ប្រុសៗ​ជា​ធម្មតា តែង​ទុក​ទូរសព្ទ​ក្នុង​ហោប៉ៅ​ខោ ​ពេល​កំពុង​ប្រើ​ឧបករណ៍​អត់​ខ្សែ (កាស​អត់​ខ្សែ ឬ​នាឡិកា​វ័យ​ឆ្លាត) ដើម្បី​សន្ទនា​គ្នា ជា​ហេតុ​នៅ​ជិត​ពង​ស្វាស​យើង មាន​រលក​សញ្ញា​វិទ្យុ​សកម្ម អេឡិចត្រូម៉ាញេទិក (Radiofrequency Electromagnetic Waves) អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​មេជីវិត​ឈ្មោល។

    ១- ម៉េច​បាន​សារ​ធាតុ​វិទ្យុ​សកម្ម​អាច​​ប៉ះ​ពាល់​ដល់​មេជីវិត​ឈ្មោល?

    ​ការ​សិក្សា​ធ្វើ​ឡើងតាម​រយៈ​ការ​យក​ទឹក​កាម​ប្រុសៗ ៣២ ​នាក់ មក​ពិសោធ ដោយ​បែង​ចែក​ជា​ ២ ផ្នែក​ផ្សេង​គ្នា។ ពាក់​កណ្ដាល​នៃ​ទឹក​កាម ត្រូវ​គេ​យក​ទៅ​ដាក់​ចម្ងាយ ២,៥ សង់ទីម៉ែត្រ ពី​ទូរសព្ទ​កំពុង​តែ​ខល​និយាយ​បាន ១​ ម៉ោង ដែល​មាន​កម្រិត​វិទ្យុ​សកម្ម ៨៥០ MHz ខណៈ​កម្រិត​វិទ្យុ​សកម្ម​ទូរសព្ទ​ជា​ទូទៅ ​ផលិត​នៅ​ឋ​អាមេរិក គឺ​នៅ​ចន្លោះ​ចាប់​ពី ៨៥០-៩០០ MHz ហើយ​ចម្ងាយ ២,៥​ សង់​ទី​ម៉ែត្រ គឺ​ប្រហាក់​ប្រហែល​ចម្ងាយ​ហោ​ប៉ៅ​ខោ ទៅ​កាន់​ពង​ស្វាស។

    ពី​មុន ក៏​មាន​គេ​សិក្សា​ពី​ទំនាក់​ទំនង​រវាង​កម្រិត​វិទ្យុ​សកម្ម​ ជាមួយ​បញ្ហា​មេ​ជីវិត​ប្រុសៗ​រួច​មក​ហើយ ប៉ុន្តែ​ការ​សិក្សា​ថ្មី​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ចេតនា​ពន្យល់​កាន់​តែ​ច្បាស់ ​ពី​មូល​ហេតុ​នាំ​ឲ្យ​ងាប់​មេ​ជីវិត​ឈ្មោល ដោយ​ជា​លទួ្ធផល ពេល​យើង​ប៉ះ​ពាល់​ជាមួយ​សារធាតុ​វិទ្យុ​សកម្ម​ច្រើន ធ្វើ​ឲ្យ​ប្រឈម​មុខ​ខូចខាត​កោសិកា​រ៉ាឌីកាល់​សេរី បាត់​បង់​បរិមាណ និង​គុណ​ភាព​ទឹក​កាម។

    នៅ​ពេល រាង​កាយមាន​បញ្ហា​អតុល្យភាព​រវាង​រ៉ាឌីកាល់​សេរី និង​អង់ទីអុកស៊ីដង់ (Oxidative stress ) ក៏​ជា​ក្តី​កង្វល់​មួយ​ផ្សេង​ទៀត ពាក់​ព័ន្ធ​បញ្ហា​ងាប់​មេជីវិត​ដូច​គ្នា ខណៈ​ករណី​ខូច​ខាត DNA រវាង​កោសិកា​ស្ពែម​ដែល​ប៉ះ​វិទ្យុ​សកម្ម និង​កោសិកា​ស្ពែម​មិន​ប៉ះ​វិទ្យុសកម្ម មិន​មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ទេ។

    យ៉ាង​ណា ក្រុម​អ្នក​ស្រាវជ្រាវ​ត្រូវការ​សិក្សា​បន្ថែម​ទៀត លើ​កត្តា​ចាំបាច់ ដូចជា​ ការ​ដាក់​ទូរសព្ទ​ឆ្ងាយ​ពី​ពងស្វាស និង​ការ​ទុក​ទូរសព្ទក្នុង​ហោប៉ៅ Stanby ចោល (មិន​ប្រើប្រាស់) អាច​រង​សារធាតុ​វិទ្យុ​សកម្ម​ដូច​គ្នា ឬ​យ៉ាង​ណា?

    មេជីវិតឈ្មោល Hellokrupet

    អត្ថបទ​ពាក់ព័ន្ធ៖

  • លិង្គ​មិន​ឡើង​រឹង
  • ទាំងនេះជាមូលហេតុនាំឲ្យស្រីៗអត់មានកូន និងអាហារជំនួយពិសេស
  • ២- គួរ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​​ការពារ​មេជីវិត​ឈ្មោល?

    ជា​រឿយ​ៗ មាន​ការ​ណែ​នាំកុំ​ដាក់​ទូរ​សព្ទ​ជិត​ពង​ស្វាស​ពេក ព្រោះ​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា ប្រុសៗ​និយាយ​ទូរសព្ទ ៣-៤ ម៉ោង (ប្រើកាសប៊្លូធូស) ដោយ​ដាក់​ទូរសព្ទ​ក្នុង​ហោប៉ៅ គឺ​ប្រឈម​មុខ​ខ្ពស់​ជាមួយ​បញ្ហា​អត់​កូន។ មិន​មែន​តែ​ទូរសព្ទ​មួយ​មុខ​ទេ ​ត្រូវ​ទុក​ឲ្យ​ឆ្ងាយ​ពី​ពង​ស្វាស កម្តៅ​ភាយ​ចេញ​ពី​ថ្ម​កុំព្យូទ័រ​យួរ​ដៃ ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ងាប់​មេ​ជីវិត​ឈ្មោះដូចគ្នា។

    គេ​អាច​ព្យាបាល​ការ​ខូច​ខាត​ស្ពែម បណ្តាល​មក​ពី​អតុល្យភាព​រវាង​រ៉ាឌីកាល់​សេរី និង​អង់ទីអុកស៊ីដង់ (Oxidative stress ) បាន ដោយ​ប្រើ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ដូច​ជា វីតាមីន C និង​វីតាមីន E។ ហើយ​ប្រុសៗ​ធម្មតា ក៏​គួរ​ប្រើ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្មដូច​គ្នា ទោះ​បី​ជា​សុខ​ភាព​ស្ពែម​របស់​យើង​នៅ​ល្អ​ក៏​ដោយ។

    បើ​ទោះ​ជា​របក​គំហើញ​ពី​ការ​សិក្សា​ថ្មី​នេះ ស្តាប់​ទៅ​សម​ហេតុផល​ក៏​ពិត​មែន ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ភស្តុតាង​គ្រប់​គ្រាន់​នៅ​ឡើយ​ ដើម្បី​បញ្ជាក់​ច្បាស់ពី​មូលហេតុ និង​ឥទ្ធិពលនៃ​ទំនាក់​ទំនង​រវាង​ឧបករណ៍​អត់​ខ្សែ (Wireless Usage) និង​ផល​ប៉ះ​ពាល់​សុខភាព​នៅ​ឡើយ​ ជាហេតុ​នាំ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​នៅ​បន្ត​សិក្សា​ស្រាវ​ជ្រាវ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ពាក់​ព័ន្ធ​ពី​បញ្ហា​នេះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម