backup og meta

រឿងពិតពីស្រោមអនាម័យស្រីៗ យើងមិនធ្លាប់ដឹង!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 24, 2022

    រឿងពិតពីស្រោមអនាម័យស្រីៗ យើងមិនធ្លាប់ដឹង!

    ពេញវ័យ ច្បាស់ជាត្រូវ​ឆ្លង​កាត់​ការ​រួម​ភេទ ហើយ​ដើម្បី​សុវត្ថិភាព ស្រោម​អនាម័យ​ជា​មិត្ត​ល្អ​បំផុត​របស់​យើង។ ប៉ុន្តែ​បច្ចុប្បន្ន និយាយ​រឿង​ស្រោម​អនាម័យ គ្នា​យើង​ភាគ​ច្រើន សំដៅ​លើ​ស្រោម​សម្រាប់​ពាក់​លើ​លិង្គ​ប្រុសៗ​ប៉ុណ្ណោះ ​ភាគ​តិច​ណាស់ គិត​ដល់​ស្រោម​អនាម័យ​ស្រីៗ។ ដឹងថា​ស្រោម​អនាម័យ​ស្រីម៉េចអត់? មាន​គុណ​ប្រយោជន៍ និង​គុណ​វិបត្តិអីខ្លះ? បើ​ចង់​ដឹង អត្ថបទនេះ​នឹង​លម្អិត​ប្រាប់។

    ១- អ្វី​ទៅ​ជា​ស្រោម​អនាម័យ​របស់​​ស្រីៗ?

    facts-female-condoms

    ស្រោម​អនាម័យ​ស្រីៗ ជា​ថង់​តូច​មួយ ផលិត​ឡើង​ពី​ប្លាស្ទិច សម្រាប់​ដាក់​​​ចូល​ក្នុង​ទ្វារមាស​ នឹង​អាច​គ្រប​ផ្នែក​ខ្លះ​នៃ​មាត់​ទ្វារ​មាស​ខាង​ក្រៅ ដើម្បី​ការពារ​ កុំ​ឲ្យ​មាន​​ជ្រៀប​សារធាតុ​រាវ​​ចូលក្នុង​ទ្វារ​មាស។

    ស្រោម​អនាម័យ​នេះ ​មាន​ពីរ​ផ្នែក គេ​ដាក់​ផ្នែក​ម្ខាង​ចូល​ក្នុង​ជិតដល់​​មាត់​ស្បូន ហើយ​ដាក់​ម្ខាង​ទៀត​នៅ​ខាង​ក្រៅ​ទ្វារ​មាស ដើម្បី​ការពារ​កុំ​ឲ្យ​ស្រោម​របូត​ចេញ។ ស្រោម​អនាម័យស្រីៗ ​មាន​តួនាទី​ប្រមូល​ទឹក​កាមដៃ​គូ​ខាង​ប្រុស និង​ការពារ​កុំ​ឲ្យ​ទឹក​កាម​ហូរ​ចូល​ក្នុង​ទ្វារ​មាសបាន។ ​បើ​យើង​​ប្រើ​បាន​ត្រឹម​ត្រូវ ស្រោម​អនាម័យ​នេះ​ មា​ន​ប្រសិទ្ធ​ភាព​ខ្ពស់ ​ការពារ​កុំ​ឲ្យ​មាន​កូន​ និងបង្ការ​ជំងឺ​​កាម​រោគ​ផ្សេង​ៗបាន។

    ស្រោមអនាម័យ

    ២- គុណសម្បត្តិស្រោមអនាម័យស្រីៗ

    – ស្រោម​អនាម័យ​​ស្រីៗ ​អាច​គ្រប​ពេញលេញលើ​ប្រដាប់​​​ស្រីៗ​ កាត់​បន្ថយ​អត្រា​ឆ្លង​មេរោគ​ Herpes (មេរោគរើមលើ​ប្រដាប់​ភេទ) និង​បង្ការ​ពី​សិរ​មាន់។

    – ​មាន​រាង​តូច និង​ងាយ​ស្រួល​យក​តាម​ខ្លួន

    – ​អាច​ប្រើ​បាន​គ្រប់​ស្រីៗ​ទាំង​អស់

    – ពេល​​មក​រដូវ ក៏​អាច​ប្រើ​វា​បាន​ដែរ

    – រួម​ភេទ​តាម​រន្ធគូទ​ ក៏​អាច​ប្រើ​បាន​ដូចគ្នា។

    ៣- គុណវិបត្តិស្រោមអនាម័យស្រីៗ

    – លិង្គ​ប្រុសៗ ​អាច​ភ្លាត់​ចូល​ចន្លោះ​រវាង​ស្រោម​អនាម័យ​ និង​​ជញ្ជាំង​​ទ្វារ​មាស

    – ពេល​រួម​ភេទ​ អាច​មាន​​សម្លេង​រំខាន (ប៉ុន្តែ​បើប្រើ​ទឹក​រម្អិល បញ្ហា​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង)

    – ស្រោម​អនាម័យ​នេះ​អាច​រហែក ឬ​របូត​​ពេល​ដក​លិង្គ​ចេញ​ពីទ្វារ​មាស

    – ស្រោម​អនាម័យ​​ស្រីៗ មិន​សូវ​សម្បូរ​លើ​ទី​ផ្សារ ដូច​ស្រោម​អនាម័យ​​ប្រុសៗទេ។ ណាមួយ អាច​មាន​តម្លៃ​ថ្លៃទៀត​ផង​ដែរ គឺ​ស្រោម​មួយ តម្លៃ​ប្រមាណ​ជា ៤ដុល្លារ ឯណោះ។

    អត្ថបទ​ពាក់ព័ន្ធ៖

  • រួមភេទសុខៗស្រាប់តែរបូតស្រោមជាប់ប្រដាប់ភេទខាងស្រី ត្រូវធ្វើម៉េច?
  • កំហុស​បច្ចេកទេស​ប្រុសៗ​តែង​បង្ក​ពេល​ពាក់​ស្រោម ចុងក្រោយ​​នាំ​គ្នា​ទឹក​ភ្នែក
  • ៤- ប្រើទឹករម្អិលជាមួយស្រោមអនាម័យមនុស្សស្រី

    ជា​ទូ​ទៅ​ នៅ​ក្នុង​ស្រោម​អនាម័យ គេ​មាន​ដាក់​ទឹក​រម្អិលស្រាប់ទៅ​ហើយ។ ប៉ុន្តែគ្នា​យើង ក៏​​អាច​បន្ថែម​ទឹក​រម្អិល​បន្តិច​ថែម​ទៀត ដើម្បី​ការពារ​កុំ​ឲ្យ​រហែក​ស្រោម​។ ស្រោម​អនាម័យ​​ស្រីៗ ធ្វើ​ឡើង​ពី​ជាតិប៉ូលីអ៊ុយរ៉េតាន (Polyurethane) ​អាច​ប្រើ​បាន​ជាមួយ​ទឹក​រម្អិល​គ្រប់​ប្រភេទ ខណៈ​បើ​ស្រោម​អនាម័យ​​ប្រុសៗ​​ប្រភេទ​ឡាតិច​វិញ អាច​ប្រើ​បាន​តែ​ជាមួយ​ទឹក​រម្អិល​ប្រភេទ​ខ្លាញ់​​ប៉ុណ្ណោះ។

    ៥- រឿងពិតគួរ​យល់​ដឹង​ពីស្រោមអនាម័យស្រីៗ

    –  ប្រសិទ្ធ​ភាព​​ស្រោម​អនាម័យស្រីៗ ​អាច​ការពារ​មាន​ផ្ទៃ​ពោះ​បាន ៩៥​% មាន​ន័យ​ថាក្នុង​ចំណោមស្រីៗ​ប្រើ​ប្រាស់​ស្រោម​អនាម័យ ១០០​នាក់ អាច​មានត្រឹម​​ ៥ នាក់ប៉ុណ្ណោះ ភ្លាត់ស្នៀត​​មាន​ផ្ទៃ​ពោះ​។

    – ​ត្រូវ​ដាក់​ស្រោម​អនាម័យ​ក្នុង​ទ្វារ​មាស​ឲ្យ​បាន​ត្រឹម​ត្រូវ មុន​ពេល​ចាប់​ផ្តើម​រួម​ភេទ។

    – ត្រូវ​រក្សា​ទុក​នៅ​កន្លែង​មាន​សីតុណ្ហភាព​ត្រឹម​ត្រូវ មិន​យ​ក្តៅ​ពេក ឬ​ត្រជាក់​ពេក​ មិន​ត្រូវ​ទុក​នៅ​ក្បែរ​កន្លែង​មាន​វត្ថុ​មុត​ស្រួច ដើម្បី​ការពារ​កុំ​ឲ្យ​ដាច់​រហែក។

    – ស្រោម​អនាម័យ​ស្រីៗ​បាន​ប្រសិទ្ធ​ភាពខ្ពស់ ត្រូវ​តែ​មាន​ត្រា CE នៅ​ខាង​លើ​កញ្ចប់​ស្រោម​ ​មាន​ន័យ​ថា ​ស្រោម​នោះ​បាន​ត្រួត​ពិនិត្យ​ដល់​កម្រិត​ស្តង់ដារ​អឺរ៉ុប។

    – ​គួរ​តែ​រុញ​ស្រោម​អនាម័យ​ចូល​ឲ្យ​ជ្រៅ​ទៅ​ក្នុង​ទ្វារ​មាស ក៏​មិន​ចាំ​បាច់​ត្រូវ​បារម្ភ​អំពី​ការ​ដក​វា​ចេញ​វិញ​ទេ ព្រោះ​វា​ងាយ​ស្រួល​យក​ចេញ​វិញ​ណាស់។

    – បើយើង​ជាមនុស្ស​ស្រី ​អៀន​ខ្មាស់ច្រើន ឬ​​មិន​ចង់​ប៉ះ​ប្រដាប់​ភេទ​ខ្លួន​ឯង ​ប្រហែល​ជា​ពិបាក​ប្រើ​ស្រោម​អនាម័យ​នេះ​បន្តិច​ហើយ។

    – ស្រោម​អនាម័យ​មួយ មិន​អាច​ប្រើ​លើក​ទី ២ បានទេ។ បើ​ចង់​រួម​ភេទ​ម្ដង​ទៀត ​ត្រូវតែ​ប្រើ​ស្រោម​ថ្មី។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Oct 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម