backup og meta

ទម្លាយ​អាថ៌កំបាំង​ពី​ការ​សម្រេច​កាម​របស់​ស្រីៗ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 05, 2022

    ទម្លាយ​អាថ៌កំបាំង​ពី​ការ​សម្រេច​កាម​របស់​ស្រីៗ

    ប្រុសៗ​​​ប្រើ​ដៃ​សាប់​សម្រេច​កាម តែ​ស្រីៗ​មួយចំនួន​​​ក៏​គេ​ប្រើ​ដៃ ឬ​មធ្យោបាយ​ផ្សេង​ដើម្បី​សម្រេច​កាម​ដែរ គ្រាន់​តែ​គេ​មិន​ដែល​និយាយ​ដោយ​ចំហ​ដូច​ប្រុសៗ។ មាន​ការ​សិក្សា​ថ្មី​មួយ​នៅ Journal of Sex Research បាន​រក​ឃើញ​ថា ​មាន​ស្រីៗជាច្រើន​បាន​សារភាព​ថា ​​បាន​សម្រេច​កាម​យ៉ាង​ហោច​ណាស់​ក៏​ម្ដង​ដែរ​ក្នុង​មួយ​អាទិត្យ។ ខាង​ក្រោម​ ជា​ការ​​បក​ស្រាយ​ពី​ការ​សម្រេច​កាម​​​របស់​​ស្រីៗ។ តើរឿងខ្មាសអៀន​របស់​មនុស្សស្រីនេះ ជះផលអ្វីខ្លះ?

    ១- ល្អ​ចំពោះ​សុខភាព

    នៅ​ពេល​ស្រីៗ​សម្រេច​កាម ចរន្ត​ឈាម​គ្រប់​កន្លែង​ក្នុង​ខ្លួន​នឹង​កើន​ឡើង ហើយ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញ​អ័រម៉ូន​អង់ដូភីន (Endophins) ជា​អ័រម៉ូន​ធ្វើ​ឲ្យ​ខួរ​ក្បាល​មាន​អារម្មណ៍​ល្អ។ សារធាតុ​អ័រម៉ូន​មួយ​នេះ​មាន​ផល​ប្រយោជន៍​ជាច្រើន​សម្រាប់​សុខ​ភាព​របស់​ស្រីៗ ដោយ​វា​នឹង​ជួយ​កាត់​បន្ថយ​ស្ត្រេស​ និង​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​ខ្លាំង​ពេល​មក​រដូវ

    ស្រីៗជា​ច្រើន​គិត​ថា ការ​សម្រេច​កាម គឺជា​វិធី​បំបាត់​ការ​ឈឺ​ចាប់​ដោយ​ធម្មជាតិ។ រោគ​សញ្ញា​មួយ​ចំនួន​មុន​មក​រដូវ ​រួម​មាន មិន​ស្រួល​ខ្លួន​ នៅ​មិន​សុខ ឆាប់​ខឹង​ និង​បញ្ហា​ឈឺ​ក្បាល ហើយ​បញ្ហា​ទាំង​នេះ​នឹង​កាត់​បន្ថយ​ នៅ​ពេល​​​សម្រេច​កាម។

    រួមភេទ

    ២- ជួយ​ជីវិត​ផ្លូវ​ភេទ​ឲ្យ​កាន់តែ​ប្រសើរ​

    ការ​សម្រេច​កាម​អាច​ជួយ​ឲ្យ​​ស្រី​ៗទទួល​បាន​​អារម្មណ៍ល្អ និង​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង។ ​វា​មាន​ប្រសិទ្ធ​ភាព​ទាំង​ស្រីៗ​នៅ​លីវ និង​​មាន​ដៃ​គូរ​រួច។ ស្រីៗ​ដែល​រួម​ភេទ​តែ​ម្នាក់​ឯង អាច​យល់​ពី​ខ្លួន​ឯង​បាន​កាន់​តែ​ច្បាស់។ ​សម្រាប់​​ស្រីៗ​ដែល​មាន​បញ្ហាមិន​ងាយ​ដល់​ចំណុច​កំពូល ការ​សម្រេច​កាម​អាច​ជា​ជម្រើស​មួយ​ដ៏​ល្អ។ ការ​សម្រេច​កាម​ម្នាក់​ឯង អាច​ប្រើ​វិធី​ជា​ច្រើន​​ ដោយ​មិន​ចាំ​បាច់​មាន​អារម្មណ៍​ភ័យ​ខ្លាច ឬ​ខ្មាស​អៀន។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​ស្រីៗ​រក​ឃើញ​វិធី​ជួយ​ឲ្យ​ខ្លួន​គេ​ឈាន​ដល់​ចំណុច​កំពូល​បាន។

    ៣- ល្អ​សម្រាប់​ស្រីៗ​ដល់​វ័យ​អស់​រដូវ ឬ​ទ្វារ​មាស​ស្ងួត

    នៅ​អំឡុង​ពេល​អស់​រដូវ រាងកាយស្ត្រី​​ប្រែ​ប្រួល​ច្រើន។ ការ​ថយ​ចុះ​របស់​អ័រម៉ូន​អឺស្ត្រូហ្សែន អាច​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ទៅ​ចិញ្ចឹម​ទ្វារ​មាស​ថយ​ចុះ ដែល​វា​នឹង​ធ្វើ​ឲ្យ​មាន​ផល​វិបាក​ជាច្រើន​ទាក់​ទង​ជាមួយ​បញ្ហា​កង្វះ​ជាតិ​រម្អិល​នៅ​ប្រដាប់​ភេទ និង​ធ្វើ​ឲ្យ​ទ្វារ​មាស​​ស្ងួត។ បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​ការ​រួម​ភេទ​ពេល​អស់​រដូវ​ មាន​ការ​ឈឺ​ចាប់ និង​ធ្វើ​ឲ្យ​ស្ត្រីៗ​ចាប់​ផ្ដើម​អស់​ចំណង់​ចង់​រួម​ភេទ

    សម្រាប់​បញ្ហា​មួយ​នេះ​ ការ​សម្រេច​កាម​ដោយ​​ប្រើ​ទឹក​រម្អិល​ជំនួយ អាច​ជួយ​ឲ្យ​មាន​ចរន្ត​ឈាម​ហូរ​បាន​ល្អ និង​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​ចំណង់​ផ្លូវ​ភេទ​ឡើង​វិញ។ ​ការ​រួម​ភេទ​ដោយ​ខ្លួន​ឯង អាច​ជួយ​ការ​ពារ​មិន​ឲ្យ​ទ្វារ​មាស​រួម​តូច និង​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ ​សម្រាប់​ស្ត្រី​អស់​រដូវ។

    ៤- ទឹកមាត់​មិន​ល្អ​សម្រាប់​ប្រើ​ជំនួស​ទឹក​រម្អិល​ឡើយ

    ថ្មី​ៗ​នេះ​មាន​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ University of Michigan បាន​រក​ឃើញ​ថា ស្រីៗ​ដែល​ចូល​ចិត្ត​ប្រើ​ទឹក​មាត់​សម្រាប់​ជំនួស​ទឹក​រម្អិល អាច​ប្រឈម​មុខ​ខ្ពស់​ជាមួយ​ពពួក​មេរោគ​ផ្សិត។ ទឹកមាត់​​អាច​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​តុល្យភាព​បាក់តេរី​ក្នុង​ទ្វារមាស និង​អាច​ឈាន​ដល់​មាន​ការ​ឆ្លង​រោគ។ ដើម្បី​មាន​សុវត្ថិភាព ក៏​ដូច​ជា​មាន​អនាម័យ គួរ​ប្រើ​ទឹក​រម្អិល​ពពួក​មាន​ទឹក​ច្រើន ​ជា​ជម្រើស​ដ៏​ប្រសើរ។

    ៥- ឧបករណ៍​សិច

    ការ​សិក្សា​នៅសាកលវិទ្យាល័យ Robert Morris ​រក​ឃើញ​ថា ​មាន​មនុស្ស​ស្រី​ជិត​ពាក់​កណ្ដាល​ក្នុង​ចំណោម​អាយុ​ចាប់​ពី ១៨ រហូត​ទៅ​ដល់ ៦០​ឆ្នាំ មាន​ប្រើ​ឧបករណ៍សិច​ជំនួយ​សម្រាប់​សម្រេច​កាម។ ឧបករណ៍​ដែល​គេ​និយម​ប្រើ​គឺ លិង្គ​សិប្បនិម្មិត ឬ​ប្រដាប់​រំញ័រ។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Oct 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម