backup og meta

មូលហេតុ​នាំ​ឲ្យ​ស្រីៗ​ឈឺ​ចាប់​ពេលអីៗ ដល់​ថ្នាក់​ស្បថ​លែង​ចង់បន្ត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Sep 28, 2022

    មូលហេតុ​នាំ​ឲ្យ​ស្រីៗ​ឈឺ​ចាប់​ពេលអីៗ ដល់​ថ្នាក់​ស្បថ​លែង​ចង់បន្ត

    ជីវិត​ផ្លូវភេទ​របស់គូស្នេហ៍ អាច​នឹង​មាន​បញ្ហា បើ​សិន​មាន​ភាគី​ម្ខាង​មិន​អាច​រីករាយ​ត្រេកត្រអាល អំឡុងពេល​ឡើង​ឋាន​សួគ៌​ម្ដងៗ។ ជាទូទៅ ភាគី​ខាង​ស្រី​មាន​បញ្ហា​ច្រើន​ជាង​គេ ពោល​គឺ​ឈឺ​ចាប់​ពេល​រួមភេទ រហូត​ដល់​លែង​មាន​អារម្មណ៍ ឬ​លែង​ចង់​ធ្វើប្រតិបត្តិការ​ម្ដងៗ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​កត្តាអី​ខ្លះ នាំ​ឲ្យ​ស្រីៗ​ឈឺចាប់​អំឡុង​ពេល​រួមភេទ៖

    ១- មូលហេតុ​ធ្វើឲ្យ​ឈឺ​ចាប់​ពេល​រួមភេទ

    មាន​មូល​ហេតុ​ជាច្រើន​ធ្វើ​ឲ្យ​ស្រីៗ មាន​អារម្មណ៍​ឈឺ​ចាប់​ខ្លាំង​អំឡុង​ពេល​រួម​ភេទ នាំ​ឲ្យ​អស់​អារម្មណ៍​ភ្លាមៗ ខណៈ​មូលហេតុ​ចម្បង​មាន​ដូចជា៖

    – ខ្វះ​សារធាតុ​រម្អិល​ក្នុង​ប្រដាប់​ភេទ៖ ស្រីៗ​មួយ​ចំនួន មាន​បញ្ហា​ស្ងួត​ប្រដាប់​ភេទ​តាំង​ពី​កំណើត​មក​ម្ល៉េះ ជា​មូលហេតុ​មិន​អាច​ជួយ​ឲ្យ​ការ​រួម​ភេទ ប្រព្រឹត្ត​ទៅ​បាន​រលូន ឬ​ឈាន​ដល់​ចំណុច​កំពូល។ បើ​ទ្វារមាស​យើង​គ្មាន​សារធាតុ​រម្អិល ពេល​ខាង​ប្រុស​ស៊ក​លិង្គ​ចូល ច្បាស់​ជា​បណ្ដាល​ឲ្យ​ឈឺ​ចាប់​មិន​ខាន។

    – ស្រ្តេស និង​តប់​ប្រមល់៖ សម្ពាធ​ការងារ ជា​មូល​ហេតុ​ចម្បង​ធ្វើ​ឲ្យ​យើង​ស្ត្រេស អាច​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្ហិតល្ហៃ​រហូត​ដល់​ពេល​ចូល​គេង។ បើ​ស្រីៗ​មាន​រឿង​តប់​ប្រមល់ និង​ស្ត្រេស​ច្រើន​ ប្រាកដ​ជា​មិន​អាច​មាន​អារម្មណ៍​ត្រេក​ត្រអាល​រឿង​លើ​គ្រែ​បាន​ទេ ហើយ​ពេល​ខ្លះស្ត្រេស ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់​ពេល​រួម​ភេទ​ទៀត​ផង។

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    – ឆ្លង​រោគ​នៅ​ប្រដាប់​ភេទ៖ មាន​ពពួក​មេរោគ​ជា​ច្រើន អាច​ឆ្លងលើ​ប្រដាប់​ភេទ​យើង មេរោគ​ជំងឺ​រើម (Herpes) ក៏​ដូច​ជា​ពពួក​ប៉ារ៉ាស៊ីត Trichomoniasis ជាដើម។ ពពួក​មេរោគ និង​ប៉ារ៉ាស៊ីត​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​លើ​ប្រដាប់​ភេទ​ស្រីៗ បង្ក​ទៅ​ជា​​ការ​ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ ហើយ​ធ្វើ​ឲ្យ​ស្រី​អស់​អារម្មណ៍​ល្អ​ពេល​រួម​ភេទ​តែ​ម្តង។

    – កោសិកា​ស្បូន​ដុះ​នៅ​កន្លែង​ផ្សេង (Endometriosis)៖ ស្រីៗ​ប្រមាណ​ ៧% រង​ការ​ឈឺ​ចាប់​ដោយ​សារ​បញ្ហា​កោសិកា​សាច់​ស្បូន​ដុះ​នៅ​កន្លែង​ផ្សេង មានន័យ​ថា ជាលិកា​ក្រាល​របស់​ស្បូន​ចាប់​ផ្ដើម​ទៅ​ដុះ​នៅ​ក្នុង​តំបន់​ផ្សេង ខណៈបញ្ហា​មួយ​នេះ នឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺ​​ចាប់​ខ្លាំង​អំឡុង​ពេល​រួម​ភេទ។

    – អស់​រដូវ៖ អំឡុង​ពេល​ដល់​វ័យ​ជិត​អស់​រដូវ ឬ​ក្រោយ​ពេល​អស់​រដូវ​តែ​ម្តង ទ្វារ​មាស​ស្រីៗ​នឹង​មាន​ការ​ឆ្លើយ​តប​ខ្លាំង​នៅ​ពេល​មាន​អ្វី​មក​ប៉ះ ជាហេតុ​រួម​ភេទ​នៅ​អំឡុង​ពេល​នោះ នឹង​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ដូច​គ្នា។

    – បញ្ហា​ក្រពះ​ពោះវៀន៖ បើ​​មាន​រោគ​សញ្ញា​ក្រពះ​ពោះ​វៀ​ន ដូច​ជា ឆ្អល់​ក្នុង​ពោះ​វៀន ទល់​លាមក ឬ​រាក​រូស នោះ​យើង​ប្រាកដ​ជា​​មិន​អាច​ចៀស​ផុត​បញ្ហា​ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​បាន​ឡើយ។

    អត្ថបទគួរអាន៖

    ផ្លូវភេទ

    ២- វិធី​ដោះ​ស្រាយ

    – ក្នុង​ករណី​ខ្វះ​សារធាតុ​រម្អិល គួរ​ទៅ​រក​ទិញ​ទឹក​រម្អិល​មក​ទុក​ប្រើ ត្រូវ​ប្រើ​ទឹក​រម្អិល​នៅ​ពេល​ចាប់​ផ្ដើម​​រួម​ភេទ ដើម្បី​ចៀស​ផុត​ការ​ឈឺ​ចាប់​អំឡុង​ពេលរួមភេទ។

    – ករណីស្រ្តេស​ច្រើន ឬ​តប់​ប្រមល់​ក្នុង​ចិត្ត គួរ​​ព្យាយាម​ធ្វើ​លំហាត់​ប្រាណ ដូច​ជា ហាត់​យ៉ូហ្កា ដើម្បី​ធ្វើ​ឲ្យ​ស្ងប់​អារម្មណ៍។

    – ករណី​មាន​ឆ្លង​មេរោគ​នៅ​ប្រដាប់​ភេទ គួរ​ទាក់​ទង​ទៅ​គ្រូពេទ្យ ដើម្បី​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ។

    – បើ​មាន​ជំងឺកោសិកា​ស្បូន​ដុះ​នៅ​កន្លែង​ផ្សេង (Endometriosis) គួរ​​ព្យាបាល​ដោយ​វះ​កាត់។ ដើម្បី​ទទួល​បាន​ដំណោះ​ស្រាយ​ល្អ​ប្រសើរ ត្រូវពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ជំនាញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Sep 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម