ស្រីៗស្លៀក​ខោ​រឹប​ៗ​ ហើយ​ច្រឹប​ស្មៅ​កន្លែង​សម្ងាត់​ អាចជួប​រឿងស៊យ

ដោយ ត្រួតពិនិត្យដោយ MEY Sansophea

ស្រីៗណា មិនចង់​មាន​អនាម័យ​​ខ្លួន​ប្រាណ ស្អាត​ល្អ​​ចៀស​ផុត​ពី​ជំងឺ​ ប៉ុន្តែ​​ទម្លាប់​​មួយ​​ចំនួន​ យើង​កំពុងធ្វើទាំង​​គ្មាន​ការ​ណែ​នាំ​ត្រឹម​ត្រូវ​ អាច​ចំណេញ​ដាច់​ចំណង​​បង្ក​ជា​​ហានិភ័យ​បាន​។

ការ​សិក្សា​​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ ប៊ូស្តុន សហរដ្ឋអាមេរិក​ បាន​ឲ្យ​ដឹង​ថា ស្រីៗចូល​ចិត្ត​​សម្អាត​​​ថ្ងាស​​​កន្លែង​សម្ងាត់​ (កោរ​​សម្អាត​រោម​លើ​ថ្ងាសទ្វារមាស) នឹង​អាច​ជួប​ហានិភ័យ​ឈឺ​ចាប់​​​នៅ​ជុំ​វិញ​ប្រដាប់​បន្ត​ពូជ​ (មាត់​ប្រដាប់​បន្ត​ពូជ)​​ ហើយ​ការ​ឈឺ​ចាប់​នោះ​ នឹង​ក្លាយ​បន្ត​ជា​រយៈ​ពេល​ វែង​រ៉ាំ​រ៉ៃ​ទៀត​ផង​។

អ្នក​​ស្រាវជ្រាវ​​នៃ​សាកលវិទ្យាល័យ​ខាង​លើ​​អះ​អាង​ថា ជាធម្មតាស្បែក​​បរិវេណ​​ប្រដាប់​បន្ត​ពូជ​​មាន​រោម​តាម​ធម្មជាតិ​ដើម្បី​ការពារ ប៉ុន្តែ​នៅ​ពេល​​កោរ​សម្អាត​អស់ ស្បែក​ថ្ងាស​ប្រដាប់​បន្ត​ពូជ​ ​នឹង​កកិត​ខ្លាំង​ទៅ​នឹង​សាច់​ក្រណាត់​ខោ​​ស្លៀក ​បង្ក​ឲ្យ​ជា​ហើម​ខ្លាំង​។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បញ្ជាក់​ទៀត​ថា សម្រាប់ស្រីៗ ការ​ឧស្សាហ៍​ស្លៀក​ខោ​រឹប​ៗ​ ក៏​ជា​ហានិភ័យ​មួយ​ដែរ​ នា​ថ្ងៃ​មុខ ដែល​បង្ក​ឲ្យ​ជួប​​ការ​ចុក​ចាប់​នៅ​បរិមាណ​មាត់​ប្រដាប់​បន្ត​ពូជ ​ដូច​ទៅ​នឹង​ការ​កោរ​សម្អាត​ដែរ​។

អត្ថបទពាក់ព័ន្ធ៖

ដោយ​សារ​ឃើញ​ពី​ផល​វិបាក​នៃ​ទម្លាប់​ខុស​ឆ្គង​​ប្រចាំ​ថ្ងៃ​បែប​​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្រ្ត​​បាន​ណែ​នាំ​ឲ្យ​ស្រ្តី​ៗ ព្យាយាម​បន្ថយ​ទម្លាប់​ខាង​លើ​តាម​ដែល​អាច​ធ្វើ​បាន ព្រោះ​​លទ្ធ​ផល​នៃ​ការ​តាម​ដាន​ការ​ស្រាវជ្រាវ​ខាង​លើ​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ព្យាបាល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​​​ពុំ​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ​។

ផ្អែក​តាម​សមាគម​ជាតិ​ថែ​ទាំ​សុខភាព​រោគ​ស្រ្តី​​សហរដ្ឋអាមេរិក មាន​​មួយក្នុង​ចំណោម​ស្រីៗ ៦​នាក់​ រង​ការ​ឈឺ​ចាប់​ត្រង់​​ប្រដាប់​បន្ត​ពូជ​ ក្រោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​ចំពោះ​សកម្មភាព​ខាង​លើ​នេះ ហើយ​​ទិន្នន័យ​ខាង​លើ​នេះ​ស្មើ​នឹង ១៦​%​ ​ករណី​កើត​នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 12, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 12, 2019

អ្នកអាចចូលចិត្ត