backup og meta

ប្រុសៗផឹក​ថ្នាំ​ជំនួយ​ឲ្យ​សាច់ដុំ​ស្អាត ប្រយ័ត្ន​អត់កូន

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 29, 2019

    ប្រុសៗផឹក​ថ្នាំ​ជំនួយ​ឲ្យ​សាច់ដុំ​ស្អាត ប្រយ័ត្ន​អត់កូន

    ប្រុសៗ គ្នាយើង ដែល​ចង់បាន​រាងស្អាត ភាព​ទាក់ទាញ ដោយ​ផឹកថ្នាំជំនួយសាច់ដុំ ប្រយ័ត្ន​អត់​កូន ព្រោះ​អ្នកវិទ្យាសាស្ត្រ បញ្ជាក់ថា ថ្នាំ​​​ទាំង​នោះ ប៉ះពាល់​ដល់​មេជីវិត។

    អ្នកវិទ្យាសាស្ត្រ​អាមេរិក បញ្ជាក់​ថា ផឹកថ្នាំ (Steriods) ជួយ​បង្កើនសាច់ដុំ និង​ប្រឆាំង​ការ​ជ្រុះសក់ អាច​បំផ្លាញ​មេជីវីត​ឈ្មោល និង​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះដូង​ផងដែរ។

    លោក​វេជ្ជបណ្ឌិត James Mossman នៃ​សាកលវិទ្យាល័យ Brown របស់​អាមេរិក លើកឡើង​ថា ប្រុសៗ​មួយ​ចំនួន ដែល​មាន​រាងធំៗ បាន​ទៅ​ធ្វើ​តេស្ដ​ពិនិត្យ​មេជីវិត​ឈ្មោល​របស់​ពួកគេ។ លោក​ថា ប្រុសៗ​ទាំង​នោះ ព្យាយាម​ធ្វើ​ឲ្យ​រាងកាយ​របស់​ពួកគេ ធំលឿនពេក ដូច្នេះ​ពួកគេ​គ្មាន​មេជីវិត​នៅ​ក្នុង​ទឹកកាម​របស់​ពួកគេ​នោះទេ។

    ថ្នាំ (Anabolic Steroids) ដែល​ប្រើ ដើម្បី​បង្កើន​កំណើន​សាច់ដុំ ប៉ះពាល់​ក្រពេញ​អ៊ីប៉ូភីស​របស់​ខួរក្បាល ដោយ​ធ្វើ​ឲ្យ​ក្រពេញ​នេះ មាន​ប្រតិកម្ម​ឈប់​ផលិត​អ័រម៉ូន ២​ប្រភេទ គឺ​អ័រម៉ូន FSH និង LH ដែល​ជា​អ័រម៉ូន​សំខាន់ សម្រាប់​ផលិត​មេជីវិត។

    ស្រដៀង​គ្នា​នេះ​ដែរ ប្រុសៗ ប្រើ​ថ្នាំ ដើម្បី​បង្ការ​ការជ្រុះសក់ ក៏​ប៉ះពាល់​ដល់​មេជីវិត​ឈ្មោល​ដែរ ដោយ​ធ្វើឲ្យ​មុខងារ​ផ្លូវភេទ​របស់​ប្រុសៗ មិន​ដំណើរការ និង​ឈាន​ទៅ​បំផ្លាញ​មេជីវិត។ ថ្នាំ​រារាំង​ការ​ជ្រុះសក់ បាន​ផ្លាស់ប្ដូរ​ដំណើរ​ដែល​អ័រម៉ូន​តេស្ដូតេរ៉ូន ធ្វើ​មេតាប៉ូលិស​ក្នុង​រាងកាយ ហើយ​ធ្វើ​សក់​លែង​ជ្រុះ​ច្រើន។

    អត្ថបទពាក់ព័ន្ធ៖

    លោកសាស្ត្រាចារ្យ Allan Pacey នៃ​សាកលវិទ្យាល័យ Sheffield បញ្ជាក់​ថា “ខ្ញុំគួរនិយាយ​ថា អ្នកប្រើ​ថ្នាំ​ជំនួយ (Anabolic Steroids) ទំនង​ប្រឈម​នឹង​អត់កូន… ប្រហែល ៩០%“។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់​ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម