backup og meta

កន្លែង​សម្ងាត់​របស់​ស្រីៗ ហេតុ​អី​ងាយ​នឹង​ឆ្លង​រោគ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 04, 2019

    កន្លែង​សម្ងាត់​របស់​ស្រីៗ ហេតុ​អី​ងាយ​នឹង​ឆ្លង​រោគ?

    កើត​ជា​មនុស្ស​ស្រី​ពិបាក​មួយ​ចប់ បើ​និយាយ​ដល់​បញ្ហា​សុខភាព​រឹតតែ​ស្មុគ​ស្មាញ​ទៅ​ទៀត។ អ្វី​ដែលជា​បញ្ហា​ប្រឈម​នោះ មនុស្ស​ស្រី​ងាយ​នឹង​ជំងឺ​កាមរោគ​ជាង​មនុស្ស​ប្រុស តើ​មក​ពី​មូលហេតុ​អ្វី​ទៅ?

    កត្តា​ជីវសាស្ត្រ ប្រដាប់​ភេទ​របស់​មនុស្ស​ស្រី​មាន​លក្ខណៈ​សាំញ៉ាំ​ជាង​មនុស្ស​ប្រុស​ឆ្ងាយ​ណាស់ ហើយ​ចែក​ចេញ​ជា​ច្រើន​ផ្នែក ប្រៀប​បាន​នឹង​ស្រទាប់​ផ្កា នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។

    លោក​បានបញ្ជាក់ថា គេ​ចែក​ប្រដាប់​ភេទ​មនុស្ស​ស្រី​ជា ២ ផ្នែក គឺ​ផ្នែក​ខាង​ក្រៅ និង​ផ្នែក​ខាង​ក្នុង ដោយ​ផ្នែក​ខាង​ក្រៅ​មាន​មាត់​ទ្វារ​មាស  សន្ទះ​ព្រហ្មចារី ឯ​ផ្នែក​ខាង​ក្នុង​មាន​មាត់​ស្បូន ដៃ​ស្បូន តួ​ស្បូន។ ដោយហេតុថា ប្រដាប់​ភេទ​របស់​មនុស្ស​ស្រី​មាន​លក្ខណៈ​ស្មុគស្មាញ​បែប​នេះ​ហើយ ទើប​ពិបាក​ក្នុង​ការ​អនាម័យ ធ្វើ​ឲ្យ​ងាយ​ឆ្លង​រោគ​ផ្សេងៗ ពិសេស​ពពួក​ជំងឺ​កាមរោគ។

    “ប្រដាប់​ភេទ​មនុស្ស​ស្រី​យើង​កាលណា​ធ្វើ​អនាម័យ​មិន​បាន​ដិត​ដល់ ងាយ​នឹង​មាន​រោគ​ផ្សិត និងមេរោគផ្សេងៗទៀតដែលអាចបង្កទៅ​ជា​ធ្លាក់​ស បើ​រួមភេទ​ដោយ​អត់​ប្រើ​ស្រោម​វិញ​ងាយ​នឹង​ឆ្លង​ជំងឺ​កាម​រោគ​ពី​ដៃ​គូ’ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។

    អត្ថបទពាក់ព័ន្ធ៖​ បច្ចេកទេស​សម្អាត​កន្លែង​សម្ងាត់​ស្រីៗ ការពារ​កុំ​ឲ្យ​ឆ្លង​រោគ រលាក ធុំក្លិន

    ប្រដាប់បន្តពូជ

    រឿង​ដែល​គ្រោះ​ថ្នាក់​នោះ កាល​ណា​មេរោគ ឬ​បាក់​តេរី​ឆ្លង​ចូល​ដល់​ទ្វារមាស ហើយ​ព្យាបាល​មិន​ទាន់​ពេល អាច​ទៅ​ជា​ធ្លាក់​ស​រ៉ាំរ៉ៃ​ មាន​ក្លិន​មាន​ពណ៌ រមាស់ ទៅ​ជា​រលាក​អាង​ត្រគាក។

    មិន​ថា​ស្រីៗ​ដែល​មាន​ដៃ​គូ ឬ​មិន​មាន​ដៃគូ​នោះ​ទេ ចាំបាច់​ត្រូវ​ធ្វើ​អនាម័យ​ប្រដាប់​ភេទ​ជា​ប្រចាំ ដោយ​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ មិន​ត្រូវ​ស្លៀក​ខោ​ក្នុង​រឹប​ពេក ត្រូវ​ផ្លាស់​ប្តូរ​ខោ​ក្នុង១ថ្ងៃ/ម្តង ហាម​លូក​សម្អាត​ជ្រៅ​​ក្នុង​​ប្រដាប់​ភេទ ឬ​ប្រើ​គ្រឿង​សម្អាង​មាន​ក្លិន​លើ​ប្រដាប់​ភេទ ពីព្រោះ​​គ្រឿង​សម្អាង​មួយ​ចំនួន​បាន​សម្លាប់​មេរោគ​ល្អ​នៅ​ក្នុងប្រដាប់​ភេទ​ទៅ​​វិញ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម