backup og meta

ចម្ងល់​រឿង​រួមភេទ ស្រីៗភាគ​ច្រើន​ចង់​ដឹង តែ​អត់ហ៊ាន​សួរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Apr 13, 2021

    ចម្ងល់​រឿង​រួមភេទ ស្រីៗភាគ​ច្រើន​ចង់​ដឹង តែ​អត់ហ៊ាន​សួរ

    មនុស្ស​គ្រប់​រូប​តែង​​មាន​រឿង​សម្ងាត់ ពិសេស​រឿង​ផ្លូវ​ភេទ​ មិនងាយ​ឲ្យ​អ្នកណា​ដឹង​ទេ ភាគ​ច្រើន​​ស្រីៗ មានរឿង​ឆ្ងល់​ច្រើន តែ​អត់​ហ៊ាន​សួរ​នាំ ខ្មាស​នេះ​ខ្មាសនោះ។ បើ​ខ្មាស​អត់​ហ៊ាន​សួរ​គេឯង ទុក​ចម្ងល់​ដែល​ស្រីៗភាគ​ច្រើនចង់​ដឹង​បំផុត​នេះឲ្យ “Hello គ្រូពេទ្យ’ ជាអ្នក​ឆ្លើយ​ប្រាប់​ទៅ​ចុះ។

    ១- ត្រូវ​ធ្វើ​ម៉េច​ បើ​លិង្គ​ខាង​ប្រុស​ធំ​ពេក ឬ​តូច​ពេក?

    បញ្ហា​ផ្លូវ​ភេទ មិន​មែន​ជា​រឿង​យើង​ត្រូវ​អៀន​ខ្មាស​ទេ សំណួរ​ខាង​លើ​ក៏​ដូច​គ្នា ព្រោះ​ជាចំណេះដឹង ជាប្រយោជន៍ ជួយ​យើង​ដោះ​ស្រាយ​បញ្ហា​បាន។ ​បើ​ខាង​ប្រុស​មាន​លិង្គតូច​ពេក ​មិន​អាច​ធ្វើស្រីៗត្រេក​ត្រអាល​ខ្លាំង​អំឡុង​ពេល​រួម​ភេទ ខាង​ប្រុស​ប្រហែល​ជា​មាន​សមត្ថភាព​ផ្សេង​ទៀត ​អាច​ធ្វើស្រីៗ​ភ្ញាក់​ផ្អើលក៏​ថា​បាន។ ខាង​ប្រុស ប្រហែល​​មាន​ចំណុច​ខ្លាំង​នៅ​ត្រង់​ជំនាញ​ប្រើដៃ ឬ​ប្រើ​មាត់ ហេតុ​នេះ​ មាន​អ្វី​កើត​ឡើង​ ប្រសិនទាំង​ពីរ​នាក់​ប្រើ​ក្បាច់​​បញ្ច្រាស​គ្នា។ យើងអាច​​នឹង​ត្រូវ​ប្រើ​ទឹក​រំអិល​ច្រើន ​និង​ធ្វើ​សកម្មភាព​យឺតៗ ឬ​ខាង​​ស្រី​អាច​ព្យាយាម​នៅ​ពី​លើ ព្រោះ​អាច​​កំណត់​ល្បឿន​ដោយ​ខ្លួន​ឯង ទៅ​តាម​​តម្រូវការ​អារម្មណ៍​យើង​ចង់​បាន។

    លិង្គឡើងរឹង

    ២- ខាង​ប្រុស​គ្មាន​ជំនាញ​ប្រើមាត់​ គួរ​ធ្វើ​ម៉េច?

    ស្រីៗត្រូវ​ការភាព​រំញោច​អំឡុង​ពេលរួម​ភេទ តាមរយៈមាត់។ ហេតុនេះ​ ​រឿង​សំខាន់​ គឺ​ត្រូវ​និយាយ​ត្រង់ៗ​​ប្រាប់​ទៅ​ដៃ​គូ​នូវ​អ្វីយើង​​ចូល​ចិត្ត ឬ​ចង្អុល​ប្រាប់​ទីតាំង​ និង​បរិវេណ​ ឬ​ពី​ល្បឿន​យើង​ប្រាថ្នា​​ចង់​បាន។ បន្ទាប់​មក​ ​អាច​បង្ហាញ​អារម្មណ៍​សុខ​ស្រួល​ ធ្វើឲ្យ​ដៃ​គូ​យើង​ពេញ​ចិត្តសកម្មភាព​នេះ និង​​សប្បាយ​ចិត្តខ្លះ​ផង។

    ៣- ហេតុ​អី​រួមភេទ​អត់​ឈាន​ដល់​ចំណុច​កំពូល​អ៊ីចឹង? ត្រូវ​ធ្វើ​ម៉េច?

    បញ្ហា​នេះ​កើត​ឡើង​ញឹក​ញាប់​ចំពោះ​​ស្រីៗមួយ​ភាគ​ធំ ហេតុ​នេះ​វា​ជា​រឿង​ធម្មតា​ទេ គ្រាន់​តែ​​ស្វែង​រក​ចំណុច​ត្រឹម​ត្រូវមួយ​សម្រាប់​ភាគីខាង​ស្រី គឺ​អាច​ដោះ​ស្រាយ​បាន​ហើយ។ ​ស្រីៗ​ជា​ច្រើន ​មិន​អាច​ឈាន​ដល់​ចំណុច​សម្រើប​ខ្លាំង​នៅ​ពេល​​រួម​ភេទ​តាម​ទ្វា​មាស​តែ​មួយ​មុខ​នោះ​ ហើយ​អ្វី​ខាង​ប្រុស​​ត្រូវ​ធ្វើ​បន្ថែម​នោះ គឺ​​ត្រូវ​រកតំបន់ភ្ញោច គ្លីតូរ៉ល (Clitoral) ដោយ​ផ្ទាល់ ឬ​ខាង​ស្រី​អាច​សម្រេច​កាម​ដោយ​ខ្លួន​ឯង។ ​បើ​នេះ​មិន​មែន​ជា​មូល​ហេតុ​ទេ បញ្ហា​សុខភាព​រ៉ាំរ៉ៃ​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ចំណុច​សម្រើបបំផុត ឬ​ចំណង់​ផ្លូវ​ភេទស្រីៗ ដូច​ជា ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​សរសៃ​ឈាម​បេះដូង បាក់​ទឹក​ចិត្ត ស្ត្រេស ឬ​អ័រម៉ូន​ធ្លាក់​ចុះ។

    អត្ថបទពាក់ព័ន្ធ៖

    ៤- ហូរ​ឈាម​ ឬ​ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ ខុស​ប្រក្រតី​អត់?

    ស្រីៗ​ដែល​ហូរ​ឈាម​បន្ទាប់​ពី​រួម​ភេទ គួរ​តែ​ណាត់​ជាមួយ​គ្រូពេទ្យ ព្រោះ​អាច​ជា​សញ្ញា​​បង្ក​រោគ ឬ​មាន​ដុះ​ដុំ​សាច់​នៅ​ក្នុង​អញ្ចាញ​ស្បូន (Endometriosis)។ បញ្ហា​នេះ ក៏​អាច​ទាក់​ទង​នឹង​តេស្ត​កៀរ​មាត់​ស្បូន (Pap test) ដូច​គ្នា។

    ៥- ​បត់​ជើង​តូច​ពេល​រួម​ភេទ​ បាន​អត់?

    ពេល​កំពុង​រួម​ភេទ​ បើមាន​អារម្មណ៍​ថា​ចង់​បត់​ជើង​តូច​បន្ទាន់​ខ្លាំង ហើយ​បើ​ជា​ការ​ពិត​មែន​នេះ​ គឺ​ជា​សញ្ញា​ល្អ។ នេះ​បើ​​យោង​តាម​អ្នក​ស្រី Emily Morse ពិធីការនី​ក្នុង​កម្មវិធី Sex with Emily នៅ​អាមេរិក មាន​ន័យ​ថា​ ការ​រួម​ភេទ​ប៉ះ​ត្រូវ​ចំ​ចំណុច G-spot (ចំណុចស្រើបស្រាល) ហើយ​​ស្រីៗ​កំពុង​ឈាន​ដល់​ចំណុច​កំពូល​ដែរ។ នោម​នៅ​អំឡុង​ពេល​រួម​ភេទ ​ពិសេស​ពេល​​ប្លោក​នោម​ពេញ​​ អាច​នឹង​កើត​ឡើង លាយ​ឡំ​ជា​មួយ​ទឹក​កាម​មនុស្ស​ស្រីដែល​ចេញ​មក​ពេល​ដល់​ចំណុច​កំពូល។

    ៦- អ្វី​ទៅ​ជា​ការ​បាញ់​ទឹក​ ពេល​រួម​ភេទ?

    ដូច​យើង​បាន​រៀប​រាប់​ខាង​លើ ការ​បាញ់​ទឹក​ពេល​រួម​ភេទ សំដៅ​លើ​​ពេល​​ស្រីៗបញ្ចេញ​សារធាតុ​រាវ​ចេញ​ពី​យោនី​។ សារធាតុ​រាវ​នេះ ​គឺ​ទាក់​ទង​នឹង​ការ​ភ្ញោច​អារម្មណ៍​លើ​ចំណុច G-spot។ អ្វីគួរ​កត់​សម្គាល់នោះ ​វា​មិន​មែន​ជា​ទឹក​នោម​ទេ ទោះ​បី​ជា​មនុស្ស​ជា​ច្រើន​គិត​ថា​ជា​ទឹក​នោម​ក៏​ដោយ។ អ្នក​ស្រី Morse បាន​បង្ហាញ​ថា “សារធាតុ​រាវ​នោះ​ តាម​ពិត​ស្រដៀង​នឹង​ទឹក​កាម​ប្រុសៗ​​ដែរ គ្រាន់​តែ​មិន​មាន​មេ​ជីវិត’។ យ៉ាង​ណា ការបាញ់ទឹក​ពេល​រួម​ភេទ ក៏​មិន​មែន​កើត​មាន​លើ​ស្រីៗ​គ្រប់​គ្នា​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Apr 13, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម