backup og meta

ប្តីប្រពន្ធរៀបការហើយ ចង់ឆាប់មានកូន ធ្វើតាមប៉ុន្មានវិធីនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 27, 2019

    ប្តីប្រពន្ធរៀបការហើយ ចង់ឆាប់មានកូន ធ្វើតាមប៉ុន្មានវិធីនេះ

    រៀបការ​រួច​ប្តី​ប្រពន្ធ​មួយ​ចំនួន​ចង់​បាន​កូន​ភ្លាមៗ ខណៈ​មួយ​ចំនួន​ទៀត​ចាំ ៣-៥ ឆ្នាំ​ក្រោយ ព្រោះ​ចង់​មាន​ពេល​វេលា​រកស៊ី ដើម្បី​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​រឹងមាំ​បន្តិច។ ចំពោះ​ប្តី​ប្រពន្ធ​ដែល​ចង់​បាន​កូន​ឆាប់ តើ​មាន​តិចនិក​អ្វី​អាច​ជួយ​បាន?

    ប្រធាន​ផ្នែក​រោគស្រ្តី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន ពន្យល់ថា ការ​ចង់​បាន​កូន មិន​មែន​ចង់​បាន​ពេល​ណា​បាន​ដូច​ចិត្ត​នោះ​ទេ វា​អាស្រ័យ​ទៅ​លើ​ការ​រៀបចំ​ផែនការ​គ្រួសារ សុខភាព​ភាគី​ទាំង​សង​ខាង និង​តិចនិករួមភេទ​មួយ​ចំនួនទៀត។

    បើ​និយាយ​ពី​រឿង​សុខភាព គឺ​រាប់​បញ្ចូល​ទាំង កត្តា​អាយុ (បើ​ក្មេង​ពេក ឬ​ចាស់​ពេក​អាច​នឹងពិបាក​មាន​កូន) របប​អាហារ​ញ៉ាំ​រាល់​ថ្ងៃ ប្តី​ប្រពន្ធ​មាន​ជំងឺប្រចាំកាយ​អី​អត់? ស្មុគស្មាញ ឬ​ស្ត្រេស អត់? ចុះបារី ស្រាវិញ ញៀន​ទេ? បើ​អត់​មាន​បញ្ហា​ចោទទាំង​នេះ​​ទេ លោក​វេជ្ជបណ្ឌិតថា ​ផែនការ​យក​កូន​ក៏​មិន​ជួប​ឧសគ្គដែរ។

    អត្ថបទពាក់ព័ន្ធ៖ 

    រួមភេទ

    សុខភាព​អត់​បញ្ហា​ចោទ​មែន តែ​មាន​រឿង​សំខាន់​មួយ​ទៀត​ដែល​ប្តី​ប្រពន្ធ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ នោះ គឺ​ការ​ជ្រើស​រើស​ពេល​វេលា​នៃ​ការ​រួមភេទ ឲ្យ​ចំ​ថ្ងៃ​មាន​កូន ថ្ងៃ​ដែល​មាន​មេជីវិត​ល្អ​ចេញ។ ចំណុច​នេះ​លោក​វេជ្ជបណ្ឌិត​ថា ជា​ធម្មតា ១ខែ/ម្តង ស្រីៗ​តែង​មាន​វដ្ដ​រដូវ ហើយ​ពេល​ដែល​មេជីវិត​ញី​ធ្លាក់ គឺ​អំឡុង​ថ្ងៃទី ១៣ ១៤ ១៥ បន្ទាប់​ពី​ថ្ងៃ​ស្រីៗ​មក​រដូវ។ ចំពោះ​ប្រុស​វិញ​ត្រូវ​តម​រួមភេទ ២-៣ថ្ងៃ ទើប​មាន​មេជីវិត​គ្រប់​គ្រាន់ ឯ​គុណភាព​មេជីវិត​ល្អ​ទៀត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម