backup og meta

មនុស្ស ៤ ប្រភេទ​នេះ ហ៊ាន​តែ​ប្រើ​ថ្នាំ​សម្រើប​ងាយ​គ្រោះថ្នាក់​បំផុត

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Try Ravi · កែ Jul 02, 2019

    មនុស្ស ៤ ប្រភេទ​នេះ ហ៊ាន​តែ​ប្រើ​ថ្នាំ​សម្រើប​ងាយ​គ្រោះថ្នាក់​បំផុត

    កន្លង​មក Helloគ្រូពេទ្យ ធ្លាប់​បាន​ចេញ​ផ្សាយ​អត្ថ​បទពី​ការ​ជួយ​ខ្លួនឯង​ពេល​ត្រូវ​ថ្នាំ​សណ្ដំ ឬ​ថ្នាំ​សម្រើប តែ​ថ្ងៃនេះ​វិញ​យើង​សូម​បង្ហាញ​ពី​ក្រុម​មនុស្ស​ទាំង ៤ ពេល​​ប្រើ​ពពួក​ថ្នាំ​សម្រើប​ហើយ ងាយ​គ្រោះថ្នាក់​ដល់​ជីវិត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឱសថការី គីម កាណែល

    ១- មនុស្ស​ចាស់

    ចំពោះ​មនុស្ស​ចាស់ ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ខ្សោយ ហើយ​មុខងារ​ប្រព័ន្ធ​តម្រងនោម និង​ថ្លើម​ក៏​ខ្សោយ​ដូចគ្នា​ដែរ។ ដូចនេះ​នៅ​ពេល​ដែល​ប្រើ​ថ្នាំ​សម្រើប​​ទៅ ឥទ្ធិពល​របស់​ថ្នាំ​នឹង​កើន​ឡើង​ ជា​ហេតុ​នាំឲ្យ​ប្រឈម​​ផល​រំខាន​របស់​ថ្នាំ​ខ្លាំង​ជាង​មនុស្ស​ធម្មតា។ ផល​រំខាន​ថ្នាំខ្លាំង​ជាង​គេ​ពេល​ប្រើ​លើ​​មនុស្ស​ចាស់ គឺធ្វើឲ្យមាន​សម្ពាធ​ខ្លាំង​ទៅ​លើ​​បេះដូង​ អាច​ងាយ​គាំង​បេះដូង​។

    ថ្នាំសម្រើបHello_គ្រូពេទ្យ

    ២- អ្នក​ជំងឺ​បេះដូង

    សម្រាប់​អ្នក​មាន​ជំងឺបេះដូង​​វិញ ក៏​មិន​គួរ​ប្រើ​ដែរ ពីព្រោះ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​មាន​ឥទ្ធិពល​ធ្វើឲ្យ​បេះដូង​ច្របាច់​ឈាម​ខ្លាំង ​ធ្វើឲ្យ​អ្នក​ជំងឺ​ប្រឈម​មុខ​នឹង​បញ្ហា​គាំង​បេះដូង​ក្រោយ​ថ្នាំ​បញ្ចេញ​ឥទ្ធិពល។

    ៣- អ្នក​ប្រតិកម្ម​ជាមួយ​ថ្នាំ

    អ្នក​ដែល​ធ្លាប់​មាន​បញ្ហា​ប្រតិកម្ម​ជាមួយ​ថ្នាំ ពុំ​គួរ​ប្រើ​ថ្នាំ​សម្រើប​​ឡើយ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ប្រឈម​មុខ​នឹង​ប្រតិកម្ម​​ធ្ងន់ធ្ងរ​។

    ៤- អ្នក​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ឈាម

    បើ​អ្នក​មាន​ជំងឺលើស​ឈាម​ដែល​កំពុង​ប្រើ​ពពួក​ថ្នាំ Alpha blockers មិន​គួរ​ប្រើ​ថ្នាំ​សម្រើប​ឡើយ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កាន់​តែ​ធ្លាក់​ចុះ​ខ្លាំង ។

    ក្រៅ​ពី​ក្រុម​មនុស្ស​ ៤ ប្រភេទ​ខាង​លើ​នេះ ថ្នាំ​សម្រើប​​ហាម​ប្រើ​ដាច់ខាត​ចំពោះ​​អ្នក​​មាន​​ជំងឺ​ ដែល​កំពុង​ប្រើ​ថ្នាំ​ពពួក​នីត្រាត និងអ្នក​ជំងឺ PVOD (​ជំងឺ​​កម្រ​​ដែល​​បណ្ដាល​​មក​​ពី​​ស្ទះ​​សរសៃវ៉ែន​​ក្នុង​​សួត)។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Try Ravi · កែ Jul 02, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម