backup og meta

មុនប្រើទឹករម្អិលជំនួយពេលរួមភេទ ត្រូវដឹងចំណុចទាំង ៦ នេះសិន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 22, 2021

    មុនប្រើទឹករម្អិលជំនួយពេលរួមភេទ ត្រូវដឹងចំណុចទាំង ៦ នេះសិន

    ទឹក​រម្អិល ជាទូទៅ​បង្កើតឡើង​ដោយ​នៅ​ក្នុង​ទ្វារ​មាស​ស្រីៗ ដើម្បីជំនួយ​ដល់​ដំណើរ​រួមភេទ​ឲ្យរ​លូន និង​ស្រើប​ស្រាល។ ប៉ុន្តែ​ស្រីៗ​មាន​បញ្ហា​ស្ងួត​ទ្វារ​មាស ប្រហែល​ជា​មិន​មាន​ទឹក​រម្អិល​គ្រប់​គ្រាន់​អំឡុង​ពេល​រួម​ភេទ​ទេ ខណៈទឹក​រម្អិល​ជំនួយ​ផ្លូវ​ភេទ អាច​ជា​មិត្ត​ល្អ​របស់​យើង ជួយ​កាត់​បន្ថយ​អាការៈ​ឈឺចាប់​ពេល​រួម​ភេទបាន​។ យ៉ាងណា ​មាន​រឿង​ជា​ច្រើនទៀត ​យើង​មិន​ធ្លាប់​ដឹងពី​ទឹករម្អិល​ជំនួយពេលរួម​ភេទ ហេតុនេះមុន​ពេល​ប្រើ គួរ​ដឹង​ទាំង​ចំណុច​ទាំង​ ៦ ខាងក្រោម ក៏​ជា​រឿង​ល្អ​ដែរ។

    ១- ​ទឹក​រម្អិលជំនួយ​ទ្វារ​មាស​ស្រីៗមានប្រសិទ្ធភាព​ម៉េច​ខ្លះ?

    ទឹក​រម្អិល​ជំនួយ​ការ​រួម​ភេទ អាចមាន​ផ្ទុក​សារធាតុជែល ឬ​សារធាតុ​រាវ ត្រូវ​បាន​គេ​យក​មក​លាប​លើ​ទ្វារ​មាស និង​មាត់​ទ្វារ​មាស និង​​អាច​លាប​លើ​លិង្គ​ប្រុសៗ មុន​ពេល​ចាប់​ផ្តើម​រួម​ភេទ។ បន្ទាប់​ពី​លាប​វា​រួច ទឹក​រម្អិល​នេះ​ នឹង​ជ្រៀប​ចូល​ក្នុង​សាច់​របស់​យើង ដើម្បី​ជួយ​ឲ្យ​ការ​ស៊ក​បញ្ចូល​លិង្គ និង​ចង្វាក់រួមភេទ ដំណើរ​ការ​រលូន បញ្ចៀស​ការ​ឈឺ​ចាប់​ចំពោះ​ស្រីៗ ពិសេស​បើ​មាន​បញ្ហា​ស្ងួត​ទ្វារ​មាស។ ទឹក​រម្អិល ​មាន ​៣​ប្រភេទ ដូច​ជា​ប្រភេទ​ទឹក ប្រភេទ​ប្រេង និង​ប្រភេទ​ស៊ី​លី​កូន ដោយ​ប្រភេទ​ស៊ីលីកូន​ អាច​ប្រើ​បាន​គ្រប់​កាលៈទេសៈ ចំណែក​ឯ​ប្រភេទ​ប្រេង​វិញ អាច​នឹង​មិន​មាន​ប្រសិទ្ធ​ភាព ពេល​​ប្រើ​ជាមួយ​ស្រោម​អនាម័យ។

    ២- មាន​អ្វី​សម្រាប់​ប្រើ​ជំនួស​ទឹក​រម្អិល​បាន​ទេ?

    មាន​ពេល​ខ្លះ មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​សាក​ល្បង​ប្រើ​ប្រាស់​ផលិត​ផល​​ជា​ច្រើន​ប្រភេទ នៅ​ពេល​ប្រដាប់​ភេទខ្លួនមិន​មាន​ភាព​រអិល​គ្រប់​គ្រាន់។ ពួក​គាត់​អាច​ប្រើ​ប្រេង​ម៉ាស្សា សាប៊ូ​កូន​ក្មេង និង​ប្រេង​ធម្មជាតិ​មួយ​ចំនួន​ ដូចជា​ប្រេង​អូលីវ ឬ​ប្រេង​ដូង សម្រាប់​ប្រើ​ជំនួស​ទឹក​រម្អិលជំនួយ​ការ​រួមភេទ​នេះ​។ ប៉ុន្តែត្រូវ​ចាំ​ថា ផលិត​ផល​ទាំង​អស់​នោះ មិន​អាច​យក​មក​ប្រើ​ជំនួស​ទឹក​រម្អិល​បាន​ឡើយ ហើយ​ប្រេង​ទាំង​អស់​ខាង​លើ​ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ស្រោម​អនាម័យ​ប្រភេទ ​Lax (ទន់ និង​ជ្រាយ​ខ្លាំង) បែក​បាន​ថែម​ទៀត​ផង។ លើស​ពី​នេះ​ ផលិត​ផល​ខ្លះ ​អាច​ធ្វើ​ឲ្យ​មាន​ការ​រលាក​ដល់​ទ្វារ​មាស​ ប៉ុន្តែ​សម្រាប់​ករណី​ចាំ​បាច់ យើង​អាចយក​វីតាមីន E ឬ​ទឹក​ប្រទាល​កន្ទុយ​ក្រពើ​មក​ប្រើ​បាន ​បើ​វា​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្រោម​អនាម័យ​ប្រភេទ Lax ទេ​នោះ។

    ៣- ទឹក​រម្អិល​តាមអាច​ធ្វើ​ឲ្យ​រលាក ឬ​ប្រតិកម្ម​អ្វី​ដែរទេ?

    ភាគ​ច្រើន ​ទឹក​រម្អិល​គេ​ផ្សព្វ​ផ្សាយ មាន​ផ្ទុក​ជាតិ Benzocaine, Anesthetic, Capsaicin និង Menthol ដែល​សារធាតុ​ផ្សុំ​ទាំង​អស់​នេះ ​អាច​បណ្ដាល​ឲ្យ​ការរលាក ឬ​មាន​ប្រតិកម្ម​ចំពោះ​ស្រីៗ​មួយ​ចំនួន។ ក្រៅ​ពី​នេះ ​ទឹក​រម្អិលមាន​ក្លិន​ក្រអូប ឬ​មាន​រសជាតិ​ប្លែក​ៗ ក៏​អាច​ធ្វើ​ឲ្យគ្នា​​យើង​​មួយ​ចំនួន មាន​ប្រតិកម្ម​ដល់​ស្បែក​បាន​ដែរ។ សារធាតុ​ Parabens ​ដូច​ជា Methyl-, Butyl-, Ethyl- និង Propyl-paraben) ក៏​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​បាន​ដូច​គ្នា។

    ទឹករម្អិល Hello គ្រូពេទ្យ

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៤- អ្វី​ទៅ​ជា​ទឹក​រម្អិល​ធម្មជាតិ?

    គេ​ណែ​នាំ​ឲ្យ​ស្រីៗ​ប្រើ​ប្រាស់​ទឹក​រម្អិល​ធម្មជាតិ ​​ក្នុង​ករណី​មាន​ប្រតិកម្ម ជាមួយ​សារធាតុ​គីមី ​ក្នុង​ទឹក​រម្អិល​គេ​ផ្សព្វ​ផ្សាយលក់​លើ​ទី​ផ្សារ​បច្ចុប្បន្ន។ ផលិត​ផល​ធម្មជាតិ ​គឺមាន​ផ្ទុក​វីតាមីន​ E និង​ទឹក​ប្រទាល​កន្ទុយ​ក្រពើ អាច​នៅ​ក្នុង​ទ្វារ​មាស​បាន​យូរ​អំឡុងពេល​រួម​ភេទ។ ក្នុង​ចំណោម​ទឹក​រម្អិល​ធម្មជាតិ​ទាំង​អស់ ទឹក​ប្រទាល​កន្ទុយ​ក្រពើ​ ជា​ជម្រើស​ល្អ​បំផុត ដោយ​សារ​តែ​វា​មិន​ងាយ​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អ្វី​ឡើយ។ នៅ​ពេល​ប្រើ​ប្រាស់​ផលិត​ផល​ចម្រាញ់​ចេញ​ពី​ធម្មជាតិ ​ត្រូវ​តែ​អាន​ការ​ណែ​នាំ ថា​តើ​វា​ប៉ះ​ពាល់​ជា​មួយ​ស្រោម​អនាម័យ​ប្រភេទ Lax ដែរ​ទេ។

    ៥- សារធាតុ​សម្លាប់​ស្ពែម​ក្នុង​ទឹក​រម្អិល​មាន​គ្រោះថ្នាក់​អត់?

    ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​ការ​ពពោះ​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន គ្នា​យើង​អាច​ជ្រើស​យក​ទឹក​រម្អិល​ ​មាន​សារធាតុ​សម្លាប់​ស្ពែម​មក​ប្រើ​បាន។ ប៉ុន្តែ​សារធាតុ​សម្លាប់​ស្ពែម គឺ​ផលិត​ឡើង​ពីជាតិ Nonoxynol-9 ​អាច​ធ្វើ​ឲ្យ​មាន​ការ​រំខាន និង​អាច​ធ្វើ​ឲ្យ​ស្រីៗ​មិន​មាន​ភាព​ស្រណុក​ស្រួល។ លើ​ពី​នេះ សារធាតុ​សម្លាប់​ស្ពែម​ អាច​ធ្វើ​ឲ្យ​យើង​ប្រឈមកើត​ជំងឺ​កាម​រោគ​ទៀត​ផង ដោយ​វា​ទៅ​ធ្វើ​ឲ្យ​រលាក​នៅ​តំបន់​មាត់​រន្ធ​នៃ​ស្បែក។ ស្រោម​អនាម័យ និង​ទឹក​រម្អិល​ធម្មតា ​ជា​ជម្រើស​ល្អ​គ្រប់​គ្រាន់​ សម្រាប់​ការ​ពារ​ការ​មាន​ផ្ទៃ​ពោះ និង​ជំងឺ​កាម​រោគ​។

    ៦- ​អ្វី​ទៅ​ជា​ទឹក​រម្អិល​មាន​ក្លិន​ក្រអូប?

    ស្រដៀង​គ្នា​ទៅ​នឹង​ស្រោម​អនាម័យ​មាន​ក្លិន​ក្រអូប​ដែរ ទឹក​រម្អិល​ប្រភេទ​នេះ គេ​ផលិត​ឡើង​សម្រាប់​អ្នក​ចូល​ចិត្ត​ប្រើ​ប្រាស់​មាត់ពេល​រួម​ភេទ។ មាន​​ស្រីៗ​មួយ​ចំនួន​ មិន​ចូល​ចិត្ដ​រួម​ភេទ​ដោយ​ប្រើ​មាត់​ទេ ដោយ​សារមាន​ការ​ខ្មាស់​អៀន ពាក់​ព័ន្ធ​បញ្ហា​ក្លិន​នៅ​ទ្វារ​មាស​ខ្លួន​តែ​ម្តង។ សម្រាប់​បញ្ហា​មួយ​នេះ​ អាច​ប្រើ​ទឹក​រម្អិល​មាន​ក្លិន​ក្រអូប​បាន។ ប៉ុន្តែ​គ្នា​យើង​មួយចំនួន ​មិន​ចង់​ភ្លក់​រស់​ជាតិ​អ្វី​ប្លែក​ខ្លាំង​ពេក​ទេ ជាក់​ស្តែង ទឹក​រម្អិល​ក្លិន​ទុរេន​ជា​ដើម។ ប៉ុន្តែ​សម្រាប់​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម គួរ​តែ​ប្រយ័ត្ន​ជា​មួយ​ទឹក​រម្អិល​​មាន​រស​ជាតិ​ផ្អែមផង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Jan 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម