ដោយសារការហាត់អង្គុយចោងហោង ជួយបង្កើនកម្រិតអរម៉ូនតេស្តូតេរ៉ូន និងជួយបង្កើនលំហូរឈាមទៅកាន់អាងត្រគៀក វិធីនេះ ត្រូវគេជឿថា អាចជួយដល់ចំណង់ផ្លូវភេទ ពិសេសសម្រាប់បង្កើនថាមពលសម្រាប់រួមភេទតែម្តង។ ធ្វើបែបនេះ ក៏ជួយពង្រឹងដងខ្លួនខាងក្រោម ឲ្យមានថាមពល និងទ្រទ្រង់ពេលយើងរួមភេទនៅពីលើ ឬដៃគូនៅពីលើយើង។ ហាត់ប្រាណ ដោយអង្គុយចោងហោងឲ្យបានយ៉ាងតិច ១៥ ដង/ថ្ងៃ ដើម្បីឃើញពីប្រសិទ្ធភាព។
៥- ហាត់ប្រាណអង្គុយច្រត់ជង្គង់ម្ខាង (Stationary lunges)
ហាត់ប្រាណអង្គុយច្រត់ជង្គង់ម្ខាង គឺល្អខ្លាំងណាស់សម្រាប់ផ្ដល់កម្លាំង ភាពអត់ធ្មត់ ការកម្រើក និងតុល្យភាពដងខ្លួន។ វិធីហាត់ប្រាណបែបនេះ ជួយឲ្យឈាមរត់ទៅកាន់អាងត្រគៀកបានល្អដូចគ្នា ថែមទាំងជួយសកម្មភាពលើគ្រែកាន់តែប្រសើរ។ បើចេះទប់លំនឹង បត់បែនភ្លៅយើងទៀតនោះ ឬយើងអាចទ្រាំបានយូរ លទ្ធផលនឹងកាន់តែប្រសើឡើង។ ឈរឲ្យត្រង់ដងខ្លួន ឈានជើងម្ខាងទៅមុខ ប្រហែលកន្លះជំហាន រួចបត់ជង្គង់ទាំងពីរឲ្យបាន ៩០ដឺក្រេ និងឈប់នៅពេលផ្នែកជង្គង់ខាងក្រោយ ជិតដល់កម្រាល។ មិនត្រូវឲ្យជង្គង់ខាងមុខ លៀនហួសម្រាមជើងឡើយ។ អាចធ្វើចលនាទៅមុខឲ្យបាន ១៥ដង មុនប្ដូរទៅជើងម្ខាងទៀត។
៧- ហាត់ពុតខ្នង ចង្កេះ (Upward-facing dog)