– មានឧបករណ៍ខ្លះ មានផ្ទុកគ្រឿងអេឡិចត្រូនិក ដែលយើងមិនអាចលាងសម្អាតវាបាន។
– គ្នាយើងចាំបាច់ ត្រូវធ្វើតាមការណែនាំរបស់ក្រុមហ៊ុនផលិតឧបករណ៍ទាំងនោះ ពីវិធីលាងសម្អាត និងរបៀបរក្សាទុក។ សម្រាប់ឧបករណ៍សិចអាចលាងសម្អាតបាន ត្រូវលាងវាឲ្យបានស្អាតជាមួយសាប៊ូ មុន និងក្រោយពេលប្រើប្រាស់ ក៏អាចយកកំណាត់សើមមកសម្អាត ប្រសិនបើវាជាប្រភេទមិនអាចលាងជាមួយទឹកបាន។
– ត្រូវឧស្សាហ៍ពិនិត្យមើលឧបករណ៍ទាំងនោះជាប្រចាំ ថាមានដាច់រហែកលើផ្ទៃរបស់វាដែរ ឬអត់? ព្រោះធ្វើបែបនេះ ដើម្បីជួយការពារកុំឲ្យមានការចម្លងរាលដាលរបស់ពួកបាក់តេរី។
២- ប្រើស្រោមអនាម័យជាមួយឧបករណ៍គ្រប់ពេលប្រើប្រាស់
ហេតុអ្វីចាំបាច់ប្រើស្រោម?
ការពាក់ស្រោមអនាម័យលើឧបករណ៍សិច ជាវិធីល្អបំផុតមួយការពារយើងពីការចម្លងមេរោគ ហើយក៏ចំណេញ បើចង់ត្រូវប្រើវានៅត្រង់កន្លែងផ្សេងទៀត នោះមិនចាំបាច់កាត់ផ្ដាច់សមកម្មភាព ឬមិនចាំបាច់យកវាទៅលាងសម្អាត។
របៀបពាក់ស្រោមអនាម័យ
– ត្រូវពាក់ស្រោមអនាម័យលើឧបករណ៍សិច មុនពេលឲ្យផ្សេងប្រើវា ឬមុនពេលដាក់វាចូលក្នុងផ្នែកផ្សេងនៃដងខ្លួន
– ត្រូវជ្រើសយកទំហំស្រោមអនាម័យឲ្យត្រឹមត្រូវ
– បើពាក់ស្រោមអនាម័យលើឧបករណ៍សិចផលិតពីស៊ីលីកូន មិនត្រូវប្រើស្រោមមានជាតិរម្អិលសីលីកូនឡើយ។
អត្ថបទពាក់ព័ន្ធ៖