អ្នកមានកូនកើតជំងឺទឹកនោមផ្អែមប្រភេទ១ គួរដឹងវិធីប្រើប្រាស់ និងទុកដាក់អាំងស៊ុយលីន

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 30/06/2020 . 4 បានអាន​ចំនួន
Share now

តើ​ត្រូវ​ទុកដាក់​អាំងស៊ុយលីន​យ៉ាងដូចម្ដេច?​​​

អាំងស៊ុយលីន​ថ្មី​ដែល​មិន​ទាន់​ប្រើ​គួរ​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក ឬ​ឆ្នាំង​ដី​រួច​កប់​ក្នុង​ខ្សាច់​សើម។ ចំណែក​ឯ​អាំងស៊ុយលីន​ដែល​កូនយើង​កំពុង​ប្រើ​អាច​រក្សា​ទុក​នៅ​ក្នុង​បន្ទប់​មិន​មាន​ពន្លឺ​ថ្ងៃ ហើយ​​មាន​សីតុណ្ហភាព​ក្រោម​៣០​អង្សា​សេ និង​អាច​រក្សា​ទុក​បាន​រហូត​ដល់​៣០​ថ្ងៃ។

យក​ល្អ​កុំ​ទុក​អាំងស៊ុយលីន​នៅ​កន្លែង​ត្រូវ​ពន្លឺ​ថ្ងៃ​ ឬ​មាន​សីតុណ្ហភាព​ខ្ពស់​ដូចជា​នៅ​ក្នុង​ឡាន​ពេល​អាកាសធាតុ​ក្ដៅ ឬ​នៅ​ជិត​ចង្ក្រាន​ជាដើម។ បន្ថែម​ពី​នេះ​មិន​ត្រូវ​រក្សា​អាំងស៊ុយលីន​ទុក​ក្នុង​ទូរ​បង្កក​​ទេ។ អាំងស៊ុយលីន​ដែល​ហួស​កាលបរិច្ឆេទ​ប្រើ​ប្រាស់​​ ក៏​​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ដែរ។

យើង​​គួរ​ពិនិត្យ​ដប​ថ្នាំ​អាំងស៊ុយលីន​ដើម្បី​ឲ្យ​ប្រាកដ​ថា​អាំងស៊ុយលីន​មាន​ភាព​ប្រក្រតី​មុន​ប្រើប្រាស់​អាំងស៊ុយលីន​នោះ។ គួរ​បញ្ជាក់​​ថា​ ដប​ថ្នាំ​ដាក់​អាំងស៊ុយលីន​ដែល​នៅ​សល់​គួរ​ទុក​នៅ​ក្នុង​ប្រអប់ និង​រក្សា​ក្នុង​ទូរ​ទឹកកក (ប៉ុន្តែ​មិន​មែន​ទុក​ក្នុង​ផ្នែក​បង្កក​ទេ)។ សម្រាប់​ដប​ថ្នាំ​អាំងស៊ុយលីន​​​ដែល​យើង​​ប្រើ​លើក​ដំបូង​ យក​ល្អ​គួរ​សរសេរ​កាលបរិច្ឆេទ​នៃ​ការ​ប្រើប្រាស់​នៅ​លើ​ស្លាក​បិទ​នឹង​ដប​ថ្នាំ ហើយ​គួរ​ចៀសវាង​ការ​ក្រឡុក​ដប​ថ្នាំ​អាំងស៊ុយលីន​ខ្លាំងៗ។

អាំងស៊ុយលីនថ្មី

តើ​គួរ​ចាក់​អាំងស៊ុយលីន​នៅ​កន្លែង​ណា?

ការ​ចាក់​អាំងស៊ុយលីន​គឺ​ត្រូវ​ចាក់​ទៅ​ក្នុង​ស្រទាប់​ខ្លាញ់​ស្ថិត​នៅ​ក្រោម​ស្បែក​ប៉ុណ្ណោះ។ ​កន្លែង​ចំនួន​បួន​ដែល​មាន​សុវត្ថិភាព​ក្នុង​​ការ​ចាក់​អាំងស៊ុយលីន​មាន៖

១. ភ្លៅ៖ យើង​អាច​ចាក់​អាំងស៊ុយលីន​នៅ​ផ្នែក​ខាង​លើ និង​ចំហៀង​ភ្លៅ​ផ្នែក​ខាង​ក្រៅ។ កុំ​ចាក់​អាំងស៊ុយលីន​​នៅ​ផ្នែក​ខាង​ក្នុង​  ឬ​ផ្នែក​ខាង​ក្រោយ​ភ្លៅ​ឲ្យ​សោះ។

២. ដើមដៃ៖ យើង​អាច​ចាក់​អាំងស៊ុយលីន​នៅ​ត្រង់​កន្លែង​មាន​សាច់​ផ្នែក​ចំហៀង និង​ផ្នែក​ខាង​ក្រោយ តែ​ចៀសវាង​ការ​ចាក់ ទៅ​លើ​សាច់ដុំ និង​ស្មា។

៣. ពោះ៖ យើង​អាច​ចាក់​អាំងស៊ុយលីន​នៅ​បរិវេណ​ពោះ​ចាប់ពី​ក្រោម​ឆ្អឹងជំនីរ​រហូត​​ដល់​ឆ្អឹង​​ត្រគាក។

៤. កំប៉េះគូទ៖ យើង​អាច​ចាក់​អាំងស៊ុយលីន​នៅ​ផ្នែក​ខាងក្រោយ​នៃ​កំប៉េះគូទ។

គួរ​បញ្ជាក់​​ដែរ​ថា​ យើង​គួរ​ចាក់​អាំងស៊ុយលីន​នៅ​កន្លែង​ផ្សេង​គ្នា​រាល់​ពេល​ចាក់​ម្ដងៗ ព្រោះ​ការ​ចាក់​នៅ​កន្លែង​ដដែល​អាច​នឹង​ធ្វើ​ឲ្យ​ហើម​នៅ​កន្លែង​ដែល​ចាក់​ដដែលៗ​នោះ។

កន្លែងចាក់អាំងស៊ុយលីន

ការ​ចាក់​អាំងស៊ុយលីន

ប្រើ​ថ្នាំ​អាំងស៊ុយលីន​ដប

១. លាង​ដៃ​ឲ្យ​ស្អាត

២. ត្រៀម​សឺរ៉ាំង ​សំឡី ​និង​អាល់កុល ឬ​ប្រដាប់​សម្លាប់​មេរោគ​ផ្សេង​ទៀត​ឲ្យ​បាន​រួចរាល់​

៣. លញ់ដប​ថ្នាំ​អាំងស៊ុយលីន​ប្រហែល​ ១៥-២០វិនាទី

៤. សម្អាត​ដប​ថ្នាំ​អាំងស៊ុយលីន​ជាមួយ​អាល់កុល

៥. សម្អាត​កន្លែង​ត្រូវ​ចាក់​អាំងស៊ុយលីន​ជាមួយ​អាល់កុល

៦. ទាញ​ខ្យល់​ឲ្យ​ចូល​ក្នុង​សឺរ៉ាំង

៧. រុញ​ខ្យល់​ចូល​ក្នុង​ដប​ថ្នាំ​អាំងស៊ុយលីន និង​បូប​យក​អាំងស៊ុយលីន​ចូល​សឺរ៉ាំង​វិញ

៨. ត្រូវ​ប្រាកដ​ថា​គ្មាន​ខ្យល់​នៅ​សល់​ក្នុង​សឺរ៉ាំង

៩. ចាក់​អាំងស៊ុយលីន​នៅ​កន្លែង​ត្រឹម​ត្រូវ​មួយ​នៃ​រាងកាយ

១០. បោះ​ចោល​សឺរ៉ាំង​ក្នុង​ធុង​សំរាម​ឲ្យបាន​ត្រឹមត្រូវ

១១. ទុក​អាំងស៊ុយលីន​ទៅ​ក្នុង​កន្លែង​ត្រជាក់​វិញ

ហាម​ផ្ដាច់​ប្រើ​សឺរ៉ាំង និង​ម្ជុល​រួម​ជាមួយ​អ្នក​ផ្សេង។

ប្រើ​ប៊ិច​សម្រាប់​ចាក់​អាំងស៊ុយលីន

១. លាង​សម្អាត និង​សម្ងួត​ដៃ​ឲ្យ​បាន​ស្អាត​

២. យក​គម្រប​ប៊ិច​ចេញ

៣. ដក​ប្រដាប់​ការពារ​ម្ជុល​ចេញ ​និង​ដាក់​ម្ជុល​ចូល​ទៅ​ក្នុង​ប៊ិច​វិញ

៤. មួល​ត្រង់​គូទ​ប៊ិច​ទៅ​កាន់​ចំណុច​ពីរ​ឯកតា ​(ចំណុច​លេខ២)

៥. កាន់​ប៊ិច​ដោយ​ដាក់​មុខ​ម្ជុល​ឡើង​លើ រួច​ចុច​ខាង​គូទ​ប៊ិច​ឲ្យ​ឃើញ​ថា​ទឹក​ថ្នាំ​អាំងស៊ុយលីន​ចេញ​តាម​ចុង​ម្ជុល ហើយ​ឯកតា​នៃ​លេខ​នៅ​ត្រង់​គូទ​ប៊ិច​វិល​មក​រក​លេខ​សូន្យ​វិញ។

៦. ជា​ថ្មី​ម្ដងទៀត​ត្រូវ​មួល​កន្លែង​គូទ​ប៊ិច​ទៅ​រក​លេខ​ ជា​ដូស ឬ​កម្រិត​អាំងស៊ុយលីន​ដែល​យើង​ត្រូវ​ប្រើ

៧. សម្អាត​កន្លែង​ត្រូវ​ចាក់​អាំងស៊ុយលីន​ជាមួយ​អាល់កុល​ឲ្យ​បាន​ស្អាត​

៨. ដៃ​ម្ខាង​កាន់​ប៊ិច​ឲ្យ​ជាប់​ពេល​ចាក់​អាំងស៊ុយលីន​ ដោយ​ទុក​មេដៃ​ចុច​គូទ​ប៊ិច​បាញ់​បញ្ចូល​អាំងស៊ុយលីន

៩. ដៃ​ម្ខាង​ទៀត​ច្បិច​ស្បែក​នៅ​កន្លែង​ដែល​ត្រូវ​ចាក់​អាំងស៊ុយលីន​ថ្នមៗ រួច​ចាក់​ម្ជុល​ចូល​ក្នុង​មុំចន្លោះ​ពី ៤៥-៩០ដឺក្រេ។ ត្រង់​ចំណុច​នេះ​យើង​អាច​សុំ​ការណែនាំ​ពី​គ្រូពេទ្យ​ថា​តើ​យើង​គួរ​ចាក់​ម្ជុល​ចូល​ក្នុង​មុំ​ប៉ុន្មាន​ដឺក្រេ​ទើប​ល្អ។ ក្រោយពី​ចាក់​ម្ជុល​ចូល​ហើយ ​យើង​ត្រូវ​ចុច​គូទ​ប៊ិច​បាញ់​បញ្ជូល​អាំងស៊ុយលីន ​និង​ពិនិត្យ​មើល​ចំណុច​លេខ​វិល​មក​រក​លេខ​សូន្យ​វិញ រួច​បន្ត​សង្កត់​ប្រហែល ១០វិនាទី​ទៀត។

១០. ដក​ម្ជុល​ចេញ​វិញ រួច​អាច​យក​សំឡី​អាល់កុល​បិទ​កន្លែង​ចាក់​ម្ជុល​ថ្នមៗ​បើ​មាន​ចេញ​ឈាម ​តែ​ហាម​ឈ្លី​កន្លែង​ចាក់​ម្ជុល​ជា​ដាច់​ខាត​។

១១. ដាក់​គម្រប​ម្ជុល​គ្រប​លើ​ម្ជុល​វិញ​មុន​នឹង​មួល​ដក​ម្ជុល​ចេញ​ពី​ប៊ិច។ កុំ​ទុក​ម្ជុល​ជាប់​ជាមួយ​ប៊ិច​បើ​មិន​ប្រើប្រាស់។

១២. បោះ​ចោល​ម្ជុល​ដែល​ប្រើប្រាស់​រួច​ឲ្យ​បាន​ត្រឹម​ត្រូវ

១៣. គ្រប​គម្រប​លើ​ចុង​ប៊ិច​វិញ ​និង​យកទុក​ដាក់​នៅ​កន្លែង​ត្រជាក់​

ហាម​ដាច់​ខាត​ប្រើ​ម្ជុល ឬ​សឺរ៉ាំង​រួម​ជាមួយ​អ្នក​ផ្សេង។​​​​

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

តើ​អ្វីទៅ​ជា​អាំងស៊ុយលីន?

ជំងឺទឹកនោមផ្អែមប្រភេទ១,

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល

អត្ថបទគួរអាន

ក្មេង​ចាក់អាំងស៊ុយលីន

កូនមានជំងឺទឹកនោមផ្អែមប្រភេទ១ នេះជាវិធីប្រើប្រាស់ និងទុក​ដាក់​អាំងស៊ុយលីនត្រឹម​ត្រូវ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 29/05/2020 . 4 បានអាន​ចំនួន
Teenចាក់អាំងស៊ុយលីន

ជំងឺទឹកនោមផ្អែមប្រភេទ១! នេះជារបៀបប្រើប្រាស់ និងទុកដាក់អាំងស៊ុយលីន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 29/05/2020 . 4 បានអាន​ចំនួន
អាំងស៊ុយលីន

អាំងស៊ុយលីនជាអ្វី ហើយ​​មាន​​ប្រភេទអ្វីខ្លះ​?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល
ចេញផ្សាយថ្ងៃទី 29/05/2020 . 4 បានអាន​ចំនួន
អាំងស៊ុយលីន-មនុស្សធំ

តើ​អ្វីទៅ​ជា​អាំងស៊ុយលីន ហើយ​​មាន​ប៉ុន្មាន​ប្រភេទ​?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល
ចេញផ្សាយថ្ងៃទី 29/05/2020 . 4 បានអាន​ចំនួន