តើ​អ្វីទៅ​ជា​អាំងស៊ុយលីន ហើយ​​មាន​ប៉ុន្មាន​ប្រភេទ​?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 25/08/2020 . អាន 4 នាទី
Share now

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF 

១- អ្វី​ជា​អាំងស៊ុយលីន?

អាំងស៊ុយលីន គឺ​ជា​អ័រម៉ូន ដែល​ជួយ​បន្ថយ​កម្រិត​គ្លុយកូស (ជាតិ​ស្ករ​មួយ​ប្រភេទ) នៅ​ក្នុង​ឈាម។ ចំពោះ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ លំពែង​របស់​អ្នក​ទាំងនោះ​​ផលិត​អាំងស៊ុយលីន​បាន​តិច​បំផុត ឬ​មិន​មាន​តែ​ម្ដង។ រាល់​អ្នក​ជំងឺ​ទាំង​អស់​ដែល​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ គឺ​សុទ្ធ​តែ​ត្រូវការ​អាំងស៊ុយលីន ដែល​ចាក់​បញ្ចូល​នៅ​ក្រោម​ស្បែក។

គោល​ដៅ​ចម្បង​ក្នុង​ការ​ព្យាបាល​ដោយ​អាំងស៊ុយលីន​នេះ គឺ​ធ្វើ​ម៉េច​ឲ្យ​កម្រិត​អាំងស៊ុយលីន​ដែល​ចាក់ ដូច​គ្នា​នឹង​កម្រិត​អាំង​ស៊ុយ​លីន​​ដែល​រាង​កាយយើង​​ត្រូវ​ការ​​ទាំង​នៅ​ពេល​​ថ្ងៃ​ និង​យប់។ ការ​ធ្វើ​ដូច​នេះ មាន​ន័យ​ថា កម្រិត​គ្លុយកូស​នៅ​ក្នុង​ឈាម​គឺ​ត្រូវ​ធ្វើ​ឲ្យ​កៀក​នៅ​កម្រិត​ធម្មតា​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​អាច​ឲ្យ​យើង​ជាអ្នកជំងឺ​ចៀស​ផុត​ពី​បញ្ហា​រយៈពេល​ខ្លី និង​បញ្ហា​រយៈពេល​វែង​ផ្សេងៗ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម។ នៅ​ពេល​ដែល​អ្នកជំងឺ​​ចាប់​ផ្ដើម​ចាក់​អាំងស៊ុយលីន ​នឹង​ត្រូវ​ការ​ចំណាយ​ពេល​មួយ​ចំនួន​​ដើម្បី​រក​កម្រិត​ដែល​ត្រឹម​ត្រូវ។ គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​​អ្នកជំងឺ​​ពិនិត្យ​មើល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម បី​បួន​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​គ្រូពេទ្យ​នឹង​យក​ព័ត៌មាន​ទាំង​នោះ ដើម្បី​កម្រិត​ជាតិ​ថ្នាំ​ដែល​អ្នកជំងឺ​ត្រូវ​ចាក់។

ប្រភេទ​អាំងស៊ុយលីន​​ និង​កម្រិត​ដែល​អ្នកជំងឺ​​ត្រូវ​ប្រើ​រៀង​រាល់​ថ្ងៃ អាស្រ័យ​លើ​ផែន​ការ​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម។ អ្នកជំងឺ​ខ្លះ ដែល​មាន​ជំងឺ​នេះ ត្រូវ​ចាក់​ថ្នាំ ពីរ​លើក​ក្នុង​មួយ​ថ្ងៃ ឯ​អ្នក​ខ្លះ​ទៀត​ត្រូវ​ចាក់ បី​បួន​ដងដើម្បី​អាច​រក្សា​កម្រិត​ជាតិ​ស្ករ​​ក្នុង​កម្រិត​ដែល​​គ្រប់​គ្រង​បាន។ គ្រូពេទ្យ​នឹង​ជួយ​ប្រាប់​យើង​ថា​កម្រិត​ប៉ុន្មាន​ដែល​ល្អ​បំផុត​សម្រាប់​លក្ខខណ្ឌ​រាងកាយ​យើង​ម្នាក់ៗ។

ក្មេង-ទី១

២- តើ​អាំងស៊ុយ​លីន​មាន​ប្រភេទ​អ្វីខ្លះ?

– អាំងស៊ុយលីន​មាន​សកម្មភាព​រយៈពេល​ខ្លី (Short acting)

អាំងស៊ុយលីន​ដែល​មាន​សកម្មភាព​រយៈពេល​ខ្លី អាច​ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ភ្លាម​ៗ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ញ៉ាំ​អាហារ។ អាំងស៊ុយលីនប្រភេទ​នេះ​​មាន​សកម្មភាព​លឿន ប៉ុន្តែ​មាន​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ ពេល​ពិត​ប្រាកដ​ដែល​អ្នកជំងឺ​​ត្រូវ​ចាក់​អាំងស៊ុយលីន​ប្រភេទ​នេះ គឺ​អាស្រ័យ​លើ​រយៈពេល​ញ៉ាំ​អាហារ​របស់​អ្នកជំងឺ។ ជា​ធម្មតា ​គួរ​ចាក់​នៅ​៣០នាទី ឬ​ភ្លាមៗ មុន​ទទួល​ទាន​អាហារ ហើយ​ក៏​អាស្រ័យ​លើ​ប្រភេទ​អាំងស៊ុយលីន​ដែល​អ្នកជំងឺ​ប្រើ​ដែរ។

ក្មេងអាំងស៊ុយលីនខ្លី

អាំងស៊ុយលីន​មាន​សកម្មភាព​រយៈពេល​វែង (Long acting)

អាំងស៊ុយលីន​មាន​សកម្មភាព​រយៈពេល​វែង (long acting) មាន​សកម្មភាព​យឺតៗ និង​មាន​ប្រសិទ្ធភាព​ស្ទើរ​តែ​ពេញ​មួយ​ថ្ងៃ។ អាំងស៊ុយលីន​នេះ​ជួយ​កែ​សម្រួល​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ចន្លោះ​ពេល​អាហារ រក្សា​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ឲ្យ​នៅ​ថេរ ទាំង​ថ្ងៃ​ទាំង​យប់។ ជា​ធម្មតា​អាំងស៊ុយលីន​ប្រភេទ​នេះ​​ច្រើន​តែ​ចាក់​នៅ​ពេល​ចូល​គេង។ ពេល​វេលា​ចាក់​ពិត​ប្រាកដ គឺ​អាស្រ័យ​លើ​ប្រភេទ​អាំងស៊ុយលីន​ដែល​យើង​ប្រើ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ព័ត៌មាន​កាន់តែ​​ច្បាស់។

 

៣- សារសំខាន់​នៃ​ភាព​ទៀងទាត់

យើង​មិន​អាច​បញ្ឈប់​សកម្មភាព​អាំងស៊ុយលីន​ឡើយ​ក្រោយ​ចាក់​បញ្ចូល ​ហើយសកម្មភាព និង​ឥទ្ធិពល​របស់​វា​នឹង​កើត​មាន​ឡើង។ ដូច​នេះ យើង​​ត្រូវ​ប្រាកដ​ថា​បាន​ប្រើ​កម្រិត​ដែល​ត្រឹម​ត្រូវ និង​ត្រូវ​តាម​ពេល​វេលា​កំណត់។ ឧទាហរណ៍​ បើ​សិន​យើង​ញ៉ាំ​អាហារ​យឺត​ជាង​ធម្មតា ដោយ​សារ​តែ​ទៅ​ញ៉ាំ​អាហារ​ក្រៅ​ជាមួយ​មិត្តភ័ក្ដិ នោះ​យើង​​ប្រហែល​ជា​អាច​នឹង​ពន្យារ​ការ​ចាក់​អាំងស៊ុយលីន។ ដូច​នេះ យើង​​គួរ​ញ៉ាំ​អាហារ​សម្រន់​បន្តិច​បន្តួច នៅ​ពេល​ម៉ោង​ញ៉ាំ​អាហារ​ធម្មតា​របស់​យើង​វិញ​​ ហើយក៏​​ចាក់​អាំងស៊ុយលីន​ក្រោយ។

​ការ​ប្រកាន់​ខ្ជាប់​នូវ​របៀបរបប​ញ៉ាំ​អាហារ​ដែល​បាន​រៀបចំ​ជា​រៀងរាល់​ថ្ងៃ ​និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀង​ទាត់​បន្ថែម​​ពី​​លើ​​ការ​​ប្រើ​ថ្នាំ​នឹង​ជួយ​យើង​ក្នុង​ការ​រក្សា​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម​ក្នុង​កម្រិត​មួយ​ដែល​មាន​សុខភាព​ល្អ ហើយ​នឹង​ជួយ​ឱ្យ​យើង​ដឹង​ថា​កម្រិត​អាំងស៊ុយលីន​ត្រូវ​ប្រើ​ក្នុង​បរិមាណ​ប៉ុន្មាន។ ប្រសិន​បើ​យើង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់​ថា​គួរ​កែ​សម្រួល​កម្រិត​អាំងស៊ុយ​លីន​ត្រូវ​ប្រើ​មាន​ចំនួន​ប៉ុន្មាន​នោះ យើង​អាច​សាកសួរ​ប៉ាម៉ាក់ ឬ​គ្រូពេទ្យ​ដើម្បី​បាន​ព័ត៌មាន​ច្បាស់​លាស់។​

មាន​ពេលខ្លះ​ទោះ​បី​ជា​យើង​បាន​បំពេញ​ត្រឹមត្រូវ​តាម​គោលការណ៍​ហើយ​ក៏​ដោយ ក៏​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​តែ​មិន​អាច​គ្រប់គ្រង​បាន​ល្អ។​ ជា​ការពិត ចំពោះ​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​មាន​ពេល​ខ្លះ​ ​បរិមាណ​អាំងស៊ុយលីន​បាន​ប្រើនឹង​អាច​មាន​ចំនួន​​ច្រើនពេក ​ឬ​តិច​ពេក​សម្រាប់​តម្រូវ​ការ​រាងកាយ ហើយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​នឹង​ខ្ពស់ ​ឬ​ទាប​ពេក​ដែរ។

បញ្ហា​ទូទៅ​មួយ​ក្នុង​ចំណោម​អ្នក​ដែល​ប្រើ​អាំងស៊ុយលីន គឺ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប ឬ​ហៅ​ថា Hypoglycemia ។ បញ្ហា​នេះ​អាច​កើត​ឡើង​គ្រប់​ពេល ប៉ុន្តែ​រឿង​នេះ​ទំនង​ជា​កើត​មាន​ចំពោះ​អ្នកជំងឺ​ដែល​ញ៉ាំ​អាហារ​តិច​ ឬ​ហាត់ប្រាណ​ច្រើន​ជាង​ធម្មតា។ ការ​ថយ​ចុះ​ទាប​ជាតិ​ស្ករ​ក្នុង​ឈាម ​(Hypoglycemia) ​ក៏​អាច​កើត​មាន​ផង​ដែរ​នៅ​ប៉ុន្មាន​​សប្ដាហ៍​ដំបូង ឬ​ប៉ុន្មាន​ខែ​ដំបូង ​បន្ទាប់​​ពី​មនុស្ស​ម្នាក់​វិវត្ត​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ ។

ចុចទីនេះ ដើម្បីទាញយក ឯកសារ PDF 

ប្រសិន​បើ​ជាតិ​គ្លុយកូស​ក្នុង​ឈាម​របស់​យើង​ទាប​ពេក​ជា​ប្រចាំ​ នោះ​អាច​មានន័យ​ថា​កម្រិត​​អាំងស៊ុយលីន​ ឬ​ផែនការ​អាហារ​របស់​យើង​​ត្រូវការ​កែ​សម្រួល​ឡើង​វិញ​ហើយ។ បើ​បញ្ហា​នេះ​កើត​ឡើង​យើង​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ព្រោះ​អ្នក​​ទាំង​នោះ​នឹង​ជួយ​យើង​​ក្នុង​ការ​បង្កើត​ផែនការ​ដើម្បី​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​នៅ​កៀក​នឹង​សភាព​​ធម្មតា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អ្នកអាចចូលចិត្ត

មូលហេតុសំខាន់ៗ​ទាំង​នេះហើយ ​អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវ​ពិនិត្យ​សុខភាពឲ្យទៀងទាត់

ផលវិបាកទឹកនោមផ្អែម - ការ​ពិនិត្យ​រក​មើល​កត្តា​ហានិភ័យ និង​ផល​វិបាក​នានា​ ជា​ការ​ចាប់​ផ្ដើម​​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ទឹក​នោម​ផ្អែម...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

ប្រយ័ត្ន​ខូច​តម្រងនោម! ទាំងនេះជាវិធីថែទាំសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១

ជំងឺ​ទឹកនោមផ្អែម​ - ​អាច​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​​របស់​យើង​បាន ដោយ​ជំងឺ​នេះ​ធ្វើ​ឲ្យ​តម្រង​នោម​ពិបាក​ក្នុង​ការ​ចម្រោះ​ជាតិ​ទឹក និង​កាកសំណល់​​..

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

ប្រយ័ត្ន​ខូច​តម្រងនោមកូន! ប៉ាម៉ាក់ត្រូវដឹង​បញ្ហានិងរបៀបថែទាំ​បើកូនមានជំងឺទឹកនោមផ្អែមប្រភេទ១

ជំងឺទឹកនោមផ្អែម - ជំងឺ​ទឹកនោមផ្អែម​អាច​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​កូន​របស់​យើង​បាន ដោយ​ជំងឺ​នេះ​ធ្វើ​ឲ្យ​តម្រង​នោម​ពិបាក​ក្នុង​ការ​ចម្រោះ​ជាតិ​ទឹក

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវចេះពិនិត្យជើងឲ្យបានល្អ​ ព្រោះហេតុផលទាំងនេះ

ផលវិបាកទឹកនោមផ្អែម - ការ​ឡើង​ខ្ពស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​​ធ្ងន់ធ្ងរ​ដល់​រាង​កាយ​របស់​យើង និង​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចរន្តឈាម

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

អត្ថបទគួរអាន

T1D-Emotional-Parents

ប៉ាម៉ាក់​អាច​ជួយ​​កូន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ និង​ដោះស្រាយ​ភាព​តានតឹងយ៉ាងម៉េច?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល
ចេញផ្សាយថ្ងៃទី 12/10/2020 . អាន 5 នាទី
T1D-Emotional-Kids

អូនៗមានជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវដោះស្រា​យបញ្ហាផ្លូវចិត្តបែបណា?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល
ចេញផ្សាយថ្ងៃទី 12/10/2020 . អាន 5 នាទី
T1D-Emotional-Teens

អាច​ប៉ះពាល់​អារម្មណ៍ តែអ្នក​​ជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវចេះដោះស្រាយបញ្ហាតាម​វិធីនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល
ចេញផ្សាយថ្ងៃទី 12/10/2020 . អាន 7 នាទី
A4D-Screening-Parent

ម៉េច​បាន​ប៉ាម៉ាក់ត្រូវ​នាំកូន​ទៅពិនិត្យសុខភាព​ឲ្យ​បានទៀងទាត់ បើ​គេ​មាន​ជំងឺទឹកនោមផ្អែមប្រភេទ១?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 08/10/2020 . អាន 3 នាទី