Black Tea ​​(តែ​ខ្មៅ)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Black Tea ​​(តែ​ខ្មៅ)

ស្វែងយល់ពីការប្រើប្រាស់

១- ញ៉ាំតែខ្មៅអាចជួយអ្វីបានខ្លះ?

តែ​ខ្មៅ​ផលិត​​ពី​រុក្ខ​ជាតិ Camellia Sinesis ដោយស្លឹក​និង​ដើម​ចាស់ៗ​របស់​វា​ត្រូវ​ប្រើផលិត​ជា​ថ្នាំ។ តែ​ខ្មៅ​ប្រើ​សម្រាប់​ដាស់​ស្មារតី​ ដូចជា​ ការ​រៀន​សូត្រ ការ​ចង​ចាំ និង​ពង្រឹង​ប្រព័ន្ធ​ទទួល​ព័ត៌មានបាន​ល្អ។

តែ​ប្រភេទ​នេះ​ប្រើ​សម្រាប់៖

– ព្យាបាល​ឈឺ​ក្បាល និង​សម្ពាធ​ឈាម​ទាប
– ការពារ​ជំងឺ​បេះដូង ដូច​ជា ​ក្រិន​សរសៃ​ឈាម​បេះដូង និង​គាំង​បេះ​ដូង
– ទប់​ស្កាត់​ជំងឺ Parkinson
– កាត់​បន្ថយ​ជំងឺ​មហារីក​ក្រពះ ​ពោះវៀន​ធំ មហារីក​សួត​ មហារីក​អូវែ និង​មហារីក​សុដន់។

តែ​ខ្មៅ ប្រើ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ​២ ជំងឺ​ក្រពះ ក្អួត រាក និង​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម។​ អ្នក​​ខ្លះ​ប្រើ​តែ​ខ្មៅ​សម្រាប់​ការពារ​ករណី​ពុក​ធ្មេញ និង​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម។ ​ប្រើ​រួម​ជា​មួយ​ថ្នាំ​ផ្សេង អាច​ដើរ​តួ​ជា​ថ្នាំ​សម្រក​ទម្ងន់។

២- វា​ដំណើរការម៉េច?

មិន​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​របៀប​ប្រើ​តែ​ខ្មៅ​នៅ​ឡើយទេ។ គប្បី​ពិគ្រោះបន្ថែម​​ជា​មួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ។ តែ​ខ្មៅ​មាន​ផ្ទុក ២​-៤ ភាគរយ នៃ​ជាតិ​កាហ្វេ ​ជួយ​ការ​គិត ​និង​ដាស់​ស្មារតី បង្កើន​បរិមាណ​ទឹក​នោម និង​កាត់​បន្ថយ​រោគ​សញ្ញា Parkinson។ វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ីដ​កម្ម​​អាច​ជួយ​ការ​ពារ​បេះដូង ​និង​សរសៃ​ឈាម។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឱសថ​ការី ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ​៖

– មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះ ព្រោះ​ពេល​អ្នក​ពពោះ ​ឬ​បំបៅ ​អាច​ប្រើ​តែ​ថ្នាំ​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​ប៉ុណ្ណោះ
– ប្រើ​ថ្នាំ​ផ្សេងៗ ​រួម​ទាំង​ថ្នាំ​ទាំង​អស់​ដែល​អ្នក​ទិញ​ដោយ​គ្មាន​វេជ្ជ​បញ្ជា និង​ថ្នាំ​បូរាណ​ផ្សេង​ទៀត
– មាន​ប្រតិកម្ម​ជាមួយ​សារធាតុ​ផ្សេងៗ​របស់​តែ​ខ្មៅ ឬ​ថ្នាំ​ដទៃ ឬ​ឱសថ​រុក្ខជាតិ​ផ្សេង
– មាន​ជំងឺ បញ្ហាសុខភាព​​ផ្សេងៗ
– ​មាន​ប្រតិកម្ម​ផ្សេង​ៗ ដូច​ជា​អាហារ ថ្នាំ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។

លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

​ផឹក​បរិមាណក្នុង​មធ្យម ​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ធំ​ទូទៅ។ ​ផឹក​ច្រើន​ពេក​ ដូច​ជា ​៥ ពែង​ក្នុងមួយ​ថ្ងៃ អាចគ្មាន​សុវត្ថិភាព។ ​ញ៉ាំ​តែ​ខ្មៅ​ច្រើន​ពេក (មាន​កម្រិត​ជាតិ​កាហ្វេ​ច្រើន​ជាង​ ១០ ​ក្រាម) អាច​នឹង​មាន​គ្រោះថ្នាក់។ កម្រិត​តែ​ខ្មៅ​ច្រើន​បែប​នេះ​​ អាច​ធ្វើ​ឲ្យ​ស្លាប់ ឬ​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ។ កម្រិតសុវត្ថិភាព​សម្រាប់​កុមារ​ គឺបរិមាណ​មាន​ក្នុង​ចំណី​អាហារ។

កត្តាគួរប្រុង​ប្រយ័ត្ន ​និង​បម្រាម​

– កុមារ៖ តែ​ខ្មៅ​មាន​សុវត្ថិភាព ​បើផឹកតាម​បរិមាណ​​មាន​កំណត់​ក្នុង​ចំណី​អាហារ។

– ស្រ្តី​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះ៖ ​ស្រី្ត​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះ​ ផឹក​តែ​ខ្មៅ​នៅ​បរិមាណ​តិច​តួច ​គឺ​មាន​សុវត្ថិភាព។ សូម​កុំ​ផឹក​ច្រើន​ជាង ​៣​ ពែង​ក្នុងមួយ​ថ្ងៃ បរិមាណ​នេះ​ផ្ទុក​ជាតិកាហ្វេ​អ៊ីន​ ​២០០ មិល្លីក្រាម។ ​​ផឹក​ច្រើន​ជាង​នេះ​ អាច​មាន​គ្រោះ​ថ្នាក់ ឬ​អាច​រលូត​កូន​ ​ទារក​ស្លាប់​ក្នុង​ផ្ទៃ និង​អាច​ឲ្យ​ទារក​មាន​រោគ​សញ្ញា​ញៀន​កាហ្វេ និង​ខ្វះ​ទម្ងន់។ ​​បើ​​​បំបៅ​ដោះ​កូន ផឹក​ច្រើន​ជាង​ ​៣​ ពែង​ក្នុងមួយ​ថ្ងៃ អាច​មាន​គ្រោះ​ថ្នាក់ ឬ​​ធ្វើ​ឲ្យ​ទារក​កាច និង​មាន​បញ្ហា​ចលនា​ពោះ​វៀន។

– ជំងឺ​ខ្វះ​ស្លេកស្លាំង៖ ​ធ្វើ​ឲ្យ​ជំងឺស្លេកស្លាំង​កាន់​តែ​ធ្ងន់​ធ្ងរ​ ជាមួយ​សារជាតិ​ដែក​មិន​គ្រប់គ្រាន់។
– ជំងឺ​ថប់​បារម្ភ៖ កាហ្វេ​អ៊ីន​នៅ​ក្នុង​តែ​ខ្មៅ​អាច​ធ្វើ​ឲ្យ​ជំងឺ​នេះ​កាន់​តែ​ធ្ងន់​ធ្ងរ។
– បញ្ហា​ហូរ​ឈាម៖ ជាតិ​កាហ្វេ​អ៊ីន ​អាច​ធ្វើ​ឲ្យ​ឈាម​កក​យឺត​ជាង​ធម្មតា ប៉ុន្តែ​មិន​ទាន់​បានសិក្សា​លើ​មនុស្ស​នៅ​ឡើយ​ទេ។ ត្រូវ​ប្រើ​កាហ្វេ​ដោយ​ប្រុង​ប្រយ័ត្ន​បើ​អ្នក​មាន​បញ្ហា​ឈាម​ហូរ។

– បញ្ហា​បេះ​ដូង៖ កាហ្វេ​អ៊ីន​ក្នុង​តែ​ខ្មៅ​ ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​មិន​ទៀង​ទាត់​ចំពោះ​មនុស្ស​មួយ​ចំនូន។
ត្រូវ​ប្រើ​កាហ្វេ​ដោយ​ប្រុង​ប្រយ័ត្ន ប្រសិន​បើមាន​ជំងឺ​បេះដូង។

– ជំងឺ​ទឹក​នោម​ផ្អែម៖ កាហ្វេ​អ៊ីន​ អាច​ប៉ះ​ពាល់​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម។ ត្រូវ​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន
បើ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។

– ជំងឺ​រាក៖ ពេល​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន អាច​ធ្វើ​ឲ្យ​ជំងឺ​រាក​កាន់​តែ​ធ្ងន់​ធ្ងរ។
– ជំងឺ​ប្រកាច់៖ ប្រើ​ជាតិ​កាហ្វេ​អ៊ីនក្នុង​​បរិមាណ​ច្រើន ​អាច​ធ្វើ​ឲ្យ​ប្រកាច់ ឬ​បន្ថយ​ប្រសិទ្ធ​ភាព​ថ្នាំ​ការពារ​​ប្រកាច់។ ប្រសិន​យើងមាន​ជំងឺ​ប្រកាច់ កុំ​ប្រើ​កាហ្វេ ឬអាហារ​បំប៉ន​មាន​សារធាតុ​កាហ្វេ​អ៊ីន ​ដូចជា ​តែ​ខ្មៅ​ក្នុងកម្រិត​ខ្ពស់។

– ជំងឺ​ទឹក​ដក់​ក្នុង​បាត​ភ្នែក៖ សារជាតិ​កាហ្វេ​អ៊ីន ​អាច​បង្កើន​សម្ពាធ​នៅ​ក្នុង​ភ្នែក។ វា​អាច​កើន​ឡើងរយៈ​ពេល​ ៣០-៩០ ​នាទី។

– កត្តពាក់ព័ន្ធ​អរម៉ូន៖ ជំងឺ​មហារីក​សុដន់ មហារីក​ស្បូន មហារីក​អូវែ ជំងឺ​អង់ដូម៉េទ្រីយ៉ូស៊ីស​ ឬ​ជំងឺ​ដុំស្បូន តែខ្មៅ​នឹង​ដើរ​តួរ​ជា​អ័រម៉ូនអឺស្ត្រូហ្សែន (Estrogen)។ ប្រសិន​បើ​ ​មាន​ជំងឺ​​ទាំងនេះ មិនត្រូវផឹក​តែ​ខ្មៅទេ ព្រោះនឹង​ធ្វើឲ្យ​មហារីក​កាន់​តែ​វិវត្ត​លឿន។

– សម្ពាធ​ឈាម​ខ្ពស់៖ សារជាតិ​កាហ្វេ​អ៊ីន ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ​សម្រាប់​អ្នកជំងឺ​លើស​សម្ពាធ​ឈាម​ ប៉ុន្តែ​វា​មិន​សូវ​កើត​ចំពោះ​អ្នក​ប្រើ​ជា​ប្រចាំ​ទេ។

– ចង្កោម​រោគ​សញ្ញា​ពោះ​វៀន៖ ​ផឹក​ក្នុង​បរិមាណ​ខ្ពស់​ អាច​ធ្វើ​ឲ្យ​រាកធ្ងន់​ធ្ងរ។

– ជំងឺ​ពុក​ឆ្អឹង (Osteoporosis)៖ តែ​ខ្មៅ​ធ្វើ​ឲ្យ​នោម​ច្រើន ​បញ្ចេញ​ជាតិ​កាល់​ស្យូម​ទៅ​តាម​ទឹក​នោម​អស់​ ធ្វើ​ឲ្យ​ឆ្អឹងខ្សោយ។

មិន​ត្រូវ​ផឹក​សារធាតុ​កាហ្វេ​ច្រើន​ជាង​ ៣០០​ មិល្លីក្រាម/ថ្ងៃ (តែ​ខ្មៅ​ប្រមាណ ​២-​៣ ពែង​)។ ​ផឹក​កាល់​ស្យូម​បន្ថែម​អាច​ជំនួយ​ការ​បាត់​បង់បាន។ មនុស្ស​ស្រី​ចំណាស់មាន​បញ្ហា​ហ្សែន​ណេ​ទិក ​ប៉ះ​ពាល់​ការ​ប្រើ​វីតាមីន​ដេ​ គួរ​ប្រុង​ប្រយ័ត្ន​​។

– ជំងឺ​នោមញឹក៖ សារជាតិ​កាហ្វេ អាច​ធ្វើ​ឲ្យ​ប្រឈម​បញ្ហា​នេះ ​បើប្រទះ​រោគ​សញ្ញា​ គួរ​ប្រើ​​​ដោយ​ប្រុង​ប្រយ័ត្ន។

ស្វែងយល់ពីផលរំខាន

៥- មាន​ផលរំខានអីខ្លះ?

បរិមាណ​ច្រើន​នៃ​តែ​ខ្មៅ ​អាច​មាន​ផល​ប៉ះពាល់​ដោយ​សារ​តែ​ជាតិ​កាហ្វេ​អ៊ីន។ ផល​ប៉ះ​ពាល់​មាន​ពី​សា្រល​ទៅ​ធ្ងន់ ​និង​មាន​រោគ​សញ្ញា​ ដូច​ជា ​ឈឺ​ក្បាល ភ័យ​ខ្លាច បញ្ហា​ដំណេក ក្អួត រាក ឆាប់​ខឹង ចង្វាក់​បេះដូង​មិន​ទៀង​ទាត់ ញ័រ ចុក​ចុង​ដង្ហើម វិល​មុខ ហ៊ឹង​ក្នុង​ត្រចៀក ប្រកាច់ និង​វង្វេង។ អ្នក​ជំងឺ​ប្រើ​ច្រើន​អាច​វិវត្តទៅ​ជា​បញ្ហា​ផ្លូវ​ចិត្ត (psychological dependence)។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៦- មានអន្តរកម្មជាមួយអីខ្លះ?

តែ​ខ្មៅ ​អាច​មាន​អន្តរកម្មជាមួយ​ថ្នាំយើង​ប្រើ​ប្រាស់ ឬ​ជំងឺ​កំពុង​កើត​មាន។ ពិគ្រោះ​ជាមួយ​អ្នក​ជំនាញខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​មុន​ពេល​ប្រើ​ប្រាស់។ ផលិត​ផល​មាន​អន្តរ​អំពើ​ជាមួយ​តែ​ខ្មៅដូច​ជា៖

– Adenosine (Adenocard)៖ តែ​ខ្មៅ​មាន​ផ្ទុក​ជាតិ​កាហ្វេ ទៅ​បញ្ឈប់​ប្រសិទ្ធភាពថ្នាំ Adenosine (Adenocard)។ Adenosine (Adenocard) គ្រូពេទ្យ​ឲ្យ​ប្រើ​សម្រាប់​ធ្វើ​តេស្ត​បេះដូងពេល​ហាត់​ប្រាណ (Cardiac stress test)។ ​ឈប់​ផឹក​តែ ឬ​ផលិត​ផល​មាន​ជាតិ​កាហ្វេ​អ៊ីនយ៉ាង​តិច​ ២៤​ ម៉ោង​មុន​ពេល​ធ្វើ​តេស្ត​​។

– ថ្នាំផ្សះក្រុម Quinolone៖ តែ​ខ្មៅ​មាន​ផ្ទុក​កាហ្វេ​អ៊ីន ហើយ​រាង​កាយ​ត្រូវ​បំបែក ​និង​បញ្ចេញ​វា។ ថ្នាំ​ផ្សះ​ខ្លះ​បន្ថយ​ល្បឿន​របស់​រាង​កាយ​បំបែកសារធាតុ​​កាហ្វេ​។ ​ប្រើ​ថ្នាំ​ផ្សះ​ជា​មួយ​តែ​ខ្មៅ​ អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដូច​ជា ​ភ័យ​ខ្លាច​ ឈឺ​ក្បាល​ បង្កើន​ចង្វាក់​បេះដូង និង​ផល​ប៉ះ​ពាល់​ផ្សេង​ទៀត។

ថ្នាំ​ផ្សះ​មួយ​ចំនូន​បន្ថយ​ល្បឿន​សកម្មភាព​​បំបែកជាតិ​កាហ្វេ​របស់​រាង​កាយ មាន​ដូច​ជា Ciprofloxacine (Cipro), enoxacin (Penetrex), norfloxacin (Chibroxin, Noroxin), sparfloxacin (Zagam), trovafloxacin (Trovan), and grepafloxacin (Raxar)។

– ថ្នាំ Cimetidine (Tagamet)៖ តែ​ខ្មៅ​មាន​ផ្ទុក​កាហ្វេ​អ៊ីន ហើយ​រាង​កាយ​ត្រូវ​បំបែក ​និង​បញ្ចេញ​វា។ ថ្នាំ​ក្រពះនេះ ​បន្ថយ​ល្បឿន​របស់​រាង​កាយ​បំបែកសារធាតុ​​កាហ្វេ​។ ​ប្រើ​ថ្នាំ​​ Cimetidine ជា​មួយ​តែ​ខ្មៅ​ អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដូច​ជា ​ភ័យ​ខ្លាច​ ឈឺ​ក្បាល​ បង្កើន​ចង្វាក់​បេះដូង និង​ផល​ប៉ះ​ពាល់​ផ្សេង​ទៀត។

– ថ្នាំ Clozapine (Clozaril)៖ តែ​ខ្មៅ​មាន​ផ្ទុក​កាហ្វេ​អ៊ីន ហើយ​រាង​កាយ​ត្រូវ​បំបែក ​និង​បញ្ចេញ​វា។ ថ្នាំនេះ សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត ​អាចបន្ថយ​ល្បឿន​របស់​រាង​កាយ​បំបែកសារធាតុ​​កាហ្វេ​។ ​ប្រើ​ថ្នាំ Clozapine ជា​មួយ​តែ​ខ្មៅ​ អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដូច​ជា ​ភ័យ​ខ្លាច​ ឈឺ​ក្បាល​ បង្កើន​ចង្វាក់​បេះដូង និង​ផល​ប៉ះ​ពាល់​ផ្សេង​ទៀត។

– ថ្នាំ Dipyridamole (Persantine)៖ តែ​ខ្មៅ​មាន​ផ្ទុក​សារជាតិ​កាហ្វេ​អ៊ីន ដែល​អាច​បង្អាក់​ប្រសិទ្ធ​ភាព​ថ្នាំ
Dipyridamole (Persantine)។​ Dipyridamole ​(Persantine) ប្រើ​ដោយ​គ្រូ​ពេទ្យ​ដើម្បី​ធ្វើ​តេស្ត​បេះដូងពេល​ហាត់​ប្រាណ (Cardiac stress test)។ ​ឈប់​ផឹក​តែ ឬ​ផលិត​ផល​មាន​ជាតិ​កាហ្វេ​អ៊ីនយ៉ាង​តិច​ ២៤​ ម៉ោង​មុន​ពេល​ធ្វើ​តេស្ត​​។

– ថ្នាំ Disulfiram (Antabuse)៖ តែ​ខ្មៅ​មាន​ផ្ទុក​កាហ្វេ​អ៊ីន ហើយ​រាង​កាយ​ត្រូវ​បំបែក​វា។ Disulfiram (Antabuse) បន្ថយ​ល្បឿន​នៃ​រាង​កាយ​បំបែក​កាហ្វេ​។ ការ​ប្រើ Disulfiram (Antabuse) ជាមួយ​តែ​ខ្មៅ​អាច​បង្កើន​ប្រសិទ្ធ​ភាព និង​ផល​ប៉ះ​ពាល់​ដូច​ជា​ភ័យ​ខ្លាច សកម្ម​ខ្លាំង ឆេវ​ឆាវ និង​ផល​ប៉ះពាល់​ផ្សេង​ទៀត។

– ថ្នាំ Ephedrine៖ ថ្នំា​នេះ​ប្រើ​រំញោច​​ប្រព័ន្ធ​ប្រសាទ។ តែ​ខ្មៅ​មាន​ផ្ទុក​សារជាតិ​កាហ្វេ​អ៊ីន ពេល​ផឹកជា​មួយ Ephedrine កាន់ភ្ញោច​ខ្លាំង ​​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ធ្ងន់ធ្ងរ និង​បញ្ហា​បេះដូង។ កុំ​ប្រើ​ផលិត​ផល​មានជាតិ​កាហ្វេ​អ៊ីន​ជា​មួយ Ephedrine ក្នុង​ពេល​តែ​មួយ។

– ថ្នាំ Estrogens៖ រាង​កាយ​មាន​តួនាទី​បំបែក​ជាតិ​កាហ្វេ​អ៊ីន​នៅ​ក្នុង​តែ​ខ្មៅ។ ថ្នាំ​នេះ បន្ថយ​ល្បឿន​នៃ​រាង​កាយ​បំបែក​កាហ្វេ​អ៊ីន។ ការ​ប្រើ Estrogens គ្រាប់ ជា​មួយ​តែ​ខ្មៅ​ អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់ ​ដូច​ជា ភ័យខ្លាច ឈឺ​ក្បាល បង្កើន​ចង្វាក់​បេះដូង និង​ផល​ប៉ះពាល់​ផ្សេង​ទៀត។ ប្រសិន​បើ​អ្នកប្រើ​ប្រាស់ Estrogens គ្រាប់ ត្រូវ​កម្រិត​ការ​ញ៉ាំជាតិ​កាហ្វេ។

ថ្នាំ​គ្រាប់ Estrogen មួយចំនួន​ដូច​ជា Conjugated Equine Estrogens (Premarin), Ethinyl Estradiol, Estradiol និង​ផ្សេង​ៗ​ទៀត។

– ថ្នាំ Fluvoxamine (Luvox)៖ រាង​កាយ​មាន​តួនាទី​បំបែក​ជាតិ​កាហ្វេ​អ៊ីនក្នុង​តែ​ខ្មៅ។ Fluvoxamine (Luvox) បន្ថយ​ល្បឿន​នៃ​រាង​កាយ​បំបែក​កាហ្វេ​។ ការ​ប្រើ Fluvoxamine (Luvox) ជាមួយ​តែ​ខ្មៅ​អាច​ធ្វើ​ឲ្យ​សល់​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​ក្នុង​រាងកាយ​ នាំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់។

– ថ្នាំ Lithium៖ រាង​កាយ​មាន​តួ​នាទី​បញ្ចេញ​ចោល Lithium។ កាហ្វេ​អ៊ីន​នៅ​ក្នុង​តែ​ខ្មៅ​បង្កើន​ល្បឿន​​រាង​កាយ​បញ្ចេញ​ចោល Lithium។ ប្រសិន​បើ​អ្នក​ប្រើ​​ផលិត​ផល​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន និង​ Lithium សូម​ឈប់​ប្រើ​ផលិត​ផល​មាន​ជាតិកាហ្វេអ៊ីនសន្សឹម។ បញ្ឈប់​លឿន​ពេក​អាច​ធ្វើ​ឲ្យ​កើន​ឡើងផល​រំខាន​ដោយ​សារសារធាតុ Lithium។

– ថ្នាំ​សម្រាប់​ជំងឺ​បាក់ទឹក​ចិត្ត (MAOIs)៖ កាហ្វេ​អ៊ីន​នៅ​ក្នុង​តែ​ខ្មៅ​មាន​សកម្មភាព​ទៅ​រំញោច​រាងកាយ។ ថ្នាំ​មួយ​ចំនួន​ប្រើ​សម្រាប់​ព្យាបាល​ជំងឺបាក់​ទឹកចិត្ត​ ក៏​ទៅ​រំញោច​រាង​កាយដូចគ្នា។ ការ​ប្រើ​រួម​គ្នា ​អាច​ធ្វើ​ឲ្យ​រំញោច​កាន់​តែ​ខ្លាំង ​ធ្វើ​ឲ្យ​មានផល​ប៉ះពាល់​ធ្ងន់​ធ្ងរ ​ដូច​ជា ចង្វាក់​បេះដូង​ញ៉ាប់​ សម្ពាធ​ឈាម​ខ្ពស់ ភ័យ​ខ្លាច និង​បញ្ហា​ផ្សេងៗ​ទៀត។ ថ្នាំ​ប្រើ​សម្រាប់​ជំងឺ​បាក់​ទឹក​ចិត្ត​ដទៃទៀត មាន​​ដូច​ជា Phenelzine (Nardil), Tranylcypromine (Parnate) ​និង​ថ្នាំ​ផ្សេង​ទៀត។

– ថ្នាំប្រឆាំងកំណកឈាម៖ តែ​ខ្មៅ​អាច​ធ្វើ​ឲ្យ​ឈាម​កក​យឺត។ ​ផឹក​តែ​ខ្មៅ និង​ថ្នាំ​ប្រឆាំង​កំណក​ឈាម​ងាយ​ធ្វើ​ឲ្យ​ជាំ​​រាង​កាយ និង​ងាយ​​ហូរ​ឈាម។

ថ្នាំ​មួយ​ចំនួន​ដែល​ទប់​កំណក​ឈាម​មាន​ដូច​ជា Aspirin, Clopidogrel (Plavix), Diclofenac (Voltaren, Cataflam និងផ្សេងទៀត) Ibuprofen (Advil, Motrin និងផ្សេងទៀត), Naproxen (Anaprox, Naprosyn និងផ្សេងទៀត) Dalteparin (Fragmin), Enoxaparin (Lovenox), Heparin, Warfarin (Coumadin) និងផ្សេងៗទៀត។

– ថ្នាំ Pentobarbital (Nembutal)៖ ​ជាតិ​កាហ្វេ​អ៊ីនក្នុងរបស់​រាង​កាយ ​អាច​នឹងទៅ​បង្អាក់​ប្រសិទ្ធ​ភាព​ងងុយ​គេង ​របស់​ថ្នាំ Pentobarbital។

– ថ្នាំ Phenylpropanolamine៖ កាហ្វេ​អ៊ីន​នៅ​ក្នុង​តែ​ខ្មៅ និងថ្នាំ ​Phenylpropanolamine សុទ្ធ​តែ​អាច​​រំញោច​រាងកាយ។ ​ប្រើ​រួម​គ្នា​អាច​ធ្វើ​ឲ្យ​ភ្ញោច​កាន់​តែ​ខ្លាំង និង​បង្កើន​ចង្វាក់​បេះដូង សម្ពាធ​ឈាម និង​ភ័យ​ខ្លាច។

– Riluzole (Rilutek)៖ រាងកាយ​មាន​តួនាទី​បំបែកសារធាតុ Riluzole (Rilutek) ដើម្បី​បញ្ចេញ​ចោលតាមទឹកនោម។ ផឹក​តែ​ខ្មៅ​បន្ថយ​ល្បឿនបំបែក​ហើយ​បង្កើនឥទ្ធិពល និង​ផល​ប៉ះ​ពាល់។

– ថ្នាំរំញោច (stimulant drugs)៖ ថ្នាំ​រំញោច​មាន​នាទី​ពន្លឿន​ការ​ភ្ញោច​ប្រព័ន្ធ​ប្រសាទ ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ភ័យ​ខ្លាច និង​បេះដូង​ដើរ​លឿន​។ កាហ្វេ​អ៊ីន​នៅ​ក្នុង​តែ​ខ្មៅដូច​គ្នា ដូច្នេះ​ការ​ប្រើ​រួម​គ្នា ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ ​ដូច​ជា ​បង្កើន​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម។ ចៀស​វាង​ប្រើ​ថ្នាំ​រំញោច​នេះ​ជាមួយ​តែ​ខ្មៅ។

ថ្នាំ​រំញោច​ មាន​ដូច​ជា Diethylpropion (Tenuate), Epinephrine, Phentermine (Lonamin), Pseudoephedrine (Sudafed) និង​ថ្នាំ​ផ្សេង​ទៀត។

– ថ្នាំ Theophylline៖ តែ​ខ្មៅ​មាន​ជាតិ​កាហ្វេ​អ៊ីន​ធ្វើ​ការ​ដូច​គ្នា​ជា​មួយថ្នាំ Theophylline។ កាហ្វេ​អ៊ីន ​ក៏​អាច​បន្ថយ​ល្បឿន​រាង​កាយ​បញ្ចេញ​ចោលសារធាតុ​ថ្នាំ Theophylline ​ធ្វើ​ឲ្យ​កើន​ប្រសិទ្ធ​ភាព​ និង​ផល​ប៉ះ​ពាល់នៃ​ថ្នាំកាន់តែ​ច្រើន។

– ថ្នាំ Verapamil (Calan, Covera, Isoptin, Verelan)៖ រាងកាយ​បំបែក​កាហ្វេ​អ៊ីន​ក្នុង​តែ​ខ្មៅ​ដើម្បី​បញ្ចេញ​ចោល។ Verapamil (Calan, Covera, Isoptin, Verelan) អាច​បន្ថយ​ល្បឿន​រាង​កាយ​បញ្ចេញ​ចោល​ជាតិ​កាហ្វេ​អ៊ីន។ ការ​ផឹក​រួម​គ្នាអាច​បង្កើន​ផល​ប៉ះពាល់​ដូច​ជា ភ័័យ​ខ្លាច ឈឺ​ក្បាល និង​បង្កើន​ចង្វាក់​បេះដូង។

-ថ្នាំ Warfarin (Coumadin)៖ Warfarin (Coumadin)៖ ប្រើ​សម្រាប់​បន្ថយ​កំណក​ឈាម។ បរិមាណ​ច្រើន​នៃ​តែ​ខ្មៅ​បន្ថយ​ប្រសិទ្ធភាពថ្នាំ Warfarin (Coumadin) ​ធ្វើ​ឲ្យ​មានកត្តា​ប្រឈម​​បញ្ហា​កក​ឈាមកាន់​តែ​ធ្ងន់​ធ្ងរ។ ​មិន​មាន​ការ​បញ្ជាក់​ច្បាស់​ពី​អន្តរ​កម្ម​នេះ​ទេ ដូច​នេះ​គប្បី​ពិនិត្យ​ឈាម​ឲ្យ​បាន​ទៀង​ទាត់ និងកម្រិត​ថ្នាំ​អាច​ត្រូវ​ប្តូរ។

– អាល់កុល៖ ជាតិ​អាកុល​អាច​បន្ថយ​ល្បឿន​រាង​កាយ​បំបែក​កាហ្វេ​អ៊ីន។ ​ប្រើ​វា​រួម​គ្នា​អាច​ធ្វើ​ឲ្យ​សល់​កាហ្វេអ៊ីន​ច្រើន​នៅ​ក្នុង​ឈាម ​មាន​ផល​ប៉ះពាល់​ដូច​ជា ភ័យ​ខ្លាច ឈឺ​ក្បាល និង​បេះដូង​ដើរ​ញ៉ាប់។

– ថ្នាំពន្យារកំណើត៖ ថ្នាំ​ពន្យារ​កំណើត​អាច​បន្ថយល្បឿន​រាង​កាយ​បំបែក​កាហ្វេ​អ៊ីន។ ការ​ប្រើ​វា​រួម​គ្នា​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដូច​ជា ភ័យ​ខ្លាច ឈឺ​ក្បាល បេះដូង​ដើរ​ញាប់ និង​ផ្សេងៗ​ទៀត។

ថ្នាំ​ពន្យារ​កំណើត​មួយ​ចំនួន​ ដូច​ជា Ethinyl Estradiol និង Levonorgestrel (Triphasil),
Ethinyl Estradiol និង Norethindrone (Ortho-Novum 1/35,
Ortho-Novum 7/7/7) និង​ថ្នាំ​ផ្សេង​ៗ​ទៀត​។

– ថ្នាំ Fluconazole (Diflucan)៖ ថ្នាំនេះ អាច​បន្ថយ​ល្បឿន​រាង​កាយ​បំបែក​កាហ្វេ​អ៊ីន។ ​ប្រើ​វា​រួម​គ្នា​អាច​ធ្វើ​ឲ្យ​កាហ្វេ​អ៊ីន​​ក្នុង​រាង​កាយយូរ​ និង​មាន​ផល​ប៉ះ​ពាល់​ដូច​ជា ភ័យ​ខ្លាច ថប់​បារម្ភ និង​គេង​មិន​លក់។

– ថ្នាំ​ជំងឺ​បាក់​ទឹក​ចិត្ត (Tricyclic antidepressants)៖ កាហ្វេ​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ឈ្មោះ Tannins ​អាច​បន្ថយ​ការ​ស្រូបនៃ​ថ្នាំ​នោះ។ ដើម្បី​ចៀស​វៀង​អន្តរ​កម្ម គប្បី​កុំ​ផឹក​កាហ្វេ ១​-២ ​ម៉ោង​ក្រោយ​ផឹក​ថ្នាំ Tricyclic Antidepressants។

ថ្នាំ​ជំងឺបាក់​​ទឹក​ចិត្ត​ផ្សេង​ទៀត​ ​ដូច​ជា Amitriptyline (Elavil), Imipramine (Tofranil, Janimine)។

– ថ្នាំជំងឺទឹកនោមផ្អែម៖ តែ​ខ្មៅ​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម ឯថ្នាំ​ទឹក​នោម​ផ្អែមបន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម។ករណី​នេះ តែ​ខ្មៅ​អាច​ធ្វើ​ឲ្យ​បាត់​បង់​ប្រសិទ្ធ​ភាព​ថ្នាំ​ទឹក​នោម​ផ្អែម។ ហេតុនេះ ត្រូវ​តាម​ដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ទៀង​ទាត់ កម្រិត​ថ្នាំគួរ​តែ​​ប្តូរផង​ដែរ។

ថ្នាំ​ទឹក​នោម​ផ្អែម​ មាន​ដូច​ជា Glimepiride (Amaryl), Glyburide (DiaBeta, Glynase PresTab,
Micronase), Insulin, Pioglitazone (Actos), Rosiglitazone (Avandia),
Chlorpropamide (Diabinese), Glipizide (Glucotrol), Tolbutamide (Orinase) និងថ្នាំផ្សេងៗទៀត។

– ថ្នាំ Mexiletine (Mexitil)៖ ថ្នាំ​នេះ អាច​បន្ថយ​ល្បឿន​រាង​កាយ​បំបែក​កាហ្វេ​អ៊ីន។ ​ប្រើ​វា​រួម​គ្នា​អាច​ធ្វើ​ឲ្យ​បង្កើន​ប្រសិទ្ធ​ភាព​ និង​ផល​ប៉ះ​ពាល់។

– ថ្នាំ Phenothiazines៖ កាហ្វេ​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ឈ្មោះ Tannins អាច​បន្ថយសកម្មភាព​​ស្រូបថ្នាំរបស់​រាងកាយ។ ដើម្បី​ចៀស​វាង​អន្តរ​កម្ម​ថ្នាំ គប្បី​កុំ​ផឹក​កាហ្វេ ១​ ម៉ោង​មុន ឬ ​២ ​ម៉ោង​ក្រោយ​ផឹក​ថ្នាំ Phenothiazine។

ថ្នាំ Phenothiazine មាន Fluphenazine (Permitil, Prolixin), Chlorpromazine
(Thorazine), Haloperidol (Haldol), Prochlorperazine (Compazine), Thioridazine
(Mellaril), និង Trifluoperazine (Stelazine)។

– ថ្នាំ Terbinafine (Lamisil)៖ ថ្នាំ​នេះ​អាច​បន្ថយ​ល្បឿន​រាង​កាយ​បញ្ចេញ​ចោល​ជាតិ​កាហ្វេអ៊ីន នាំ​ឲ្យ​កើត​មាន​ផល​ប៉ះ​ពាល់​ ដូច​ជា ភ័យ​ខ្លាច ឈឺ​ក្បាល ចង្វាក់​បេះដូង​ញ៉ាប់ និង​ផល​ប៉ះ​ពាល់​ផ្សេង​ទៀត។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។

៧- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ប្រើ ៨​ អោន (១អោន ស្មើ ២៨,៣៤៩៥ក្រាម) ​មាន​កាហ្វេ​អ៊ីន​ពី ៤០-​១២០ មិល្លី​ក្រាម។

កម្រិត​ខាង​ក្រោម​ជា​បរិមាណ​ដែល​បាន​សិក្សា​ស្រាវ​ជ្រាវ

ផឹក​ឬ​ញ៉ាំ៖

– សម្រាប់អាការៈ​ឈឺ​ក្បាល ឬ​ដាស់​ស្មារតី៖ ​ប្រើ​បាន​ដល់ ​២៥០​មិល្លីក្រាម ​នៃ​កាហ្វេ​អ៊ីន (ប្រហែល ៣-៤​ពែង​តែ​ខ្មៅ) ក្នុង​១​ថ្ងៃ។
– សម្រាប់​កាត់​បន្ថយ​អាការៈគាំង​បេះដូង និង​គ្រួស​ក្នុង​តម្រង​នោម៖ កម្រិត​ប្រើ​តិច​ជាង ​១ ​ពែង​/​ថ្ងៃ។
– សម្រាប់​ការពារ​ការ​ក្រិន​សរសៃ​អាកទែ៖ ១២៥-៥០០ ​មិល្លីក្រាម (១-៤ ពែង) តែ​ក្តៅប្រចាំ​ថ្ងៃ។
– សម្រាប់​ការពារ​ជំងឺ Parkinson៖ បុរស​អាច​ផឹក ៤២១-២៧១៦ ​មិល្លីក្រាម នៃកាហ្វេអ៊ីន ( ៥-៣៣ ពែង) ប្រចាំថ្ងៃ នាំ​ឲ្យ​មាន​កត្តា​ប្រឈម​កើត​ជំងឺ ​Parkinson ទាប​។ ប៉ុន្តែ​បុរស ​ផឹក​ត្រឹម ​១២៤-២០៨ ​មិល្លីក្រាម​នៃ​កាហ្វេ​អ៊ីន (១​-៣ ពែង) គឺ​ច្បាស់​ថា​មាន​កត្តា​វិវត្តន៍​​កើត​ជំងឺ ​Parkinson តិច​ជាងមនុស្សធម្មតា។ សម្រាប់​ស្រ្តី បរិមាណ​មធ្យម​ញ៉ាំ​តែ​ខ្មៅ​ គឺ​ពី ១-​៤​ ពែង/​ថ្ងៃ។

កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។

៨- អាចមានទម្រង់អីខ្លះ?

– តែ​ខ្មៅ​ស្រស់
– តែ​ខ្មៅ​ចម្រាញ់​ជា​ថ្នាំ​គ្រាប់​ខេបស៊ុល។

 

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។​ Hello​​ Health​ Group​ មិន​ចេញ​វេជ្ជបញ្ជា​មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕​

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 24, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 24, 2019

អ្នកអាចចូលចិត្ត