Chicken Collagen (​ខូឡាជេន​សាច់​មាន់)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Chicken Collagen (​ខូឡាជេន​សាច់​មាន់)

ស្វែងយល់ពីការប្រើប្រាស់

១- ខូឡាជេនសាច់មាន់ជួយអីខ្លះដល់រាងកាយ?

Collagen គឺ​ជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​ បាន​មក​ពីឆ្អឹង​ខ្ចី ឆ្អឹង និង​កោសិកា​ផ្សេង​ៗ​រ​បស់​សត្វ និង​មនុស្ស។ គេ​យក​ខូឡាជេន​​មាន់​ មក​ធ្វើ​ជា​ថ្នាំ​ព្យាបាល​ជំងឺ ព្យាបាល​ឈឺ​សន្លាក់ ដូចជា ជំងឺ​រលាក​សន្លាក់ និង​ការ​វះ​កាត់ ឈឺ​ខ្នង ឈឺ​កញ្ចឹង​ក និង​ឈឺ​ចាប់​ដោយ​សារ​រង​របួស។

២- វាដំណើរការម៉េច?

នៅ​មិន​ទាន់​មាន​ការ​សិក្សា​អាច​បញ្ជាក់​ពីដំណើរ​ការ​ខូឡាជេន​ក្នុង​សាច់​មាន់​បាន​នៅ​ឡើយ​ទេ។ ដូច​នេះ​​គួរ​សួរ​ទៅ​កាន់​គ្រូពេទ្យ ឬ​ពេទ្យ​ឱសថ​បុរាណ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

ប៉ុន្តែ​គេ​ដឹង​ថា ខូឡាជេន​មាន់​​បង្ក​ឲ្យរាងកាយ​ផលិត​សារធាតុ​ ទៅ​ប្រឆាំង​ជាមួយ​ការ​ឈឺ​ចាប់ និង​ហើម (ករណី​រលាក) ប៉ុន្តែ​វា​មិន​ទាន់​មាន​ការ​យល់​ស្រប​ថា​ត្រឹមត្រូវ​នៅ​ឡើយ​ទេ។ ខូឡាជេន​របស់​មាន់ ក៏​មាន​ផ្ទុក​សារធាតុ​គីមី​ដូចជា Chondroitin និង​ Glucosamine មាន​ប្រសិទ្ធ​ភាព​​ជួយ​បង្កើន​ភាព​រឹង​មាំសម្រាប់​ឆ្អឹង​ខ្ចី។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​អ្នក​មាន​បញ្ហា​ដូចជា៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា។
– ​មាន​ប្រតិកម្ម​ជាមួយ​ខូឡាជេន​សាច់​មាន់ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ
– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ
– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

ខូឡាជេន​ប្រភេទ​ទី ២ គឺ​អាច​មាន​សុវត្ថិភាព​បើ​​​យក​​វា​មក​ប្រើ​តាម​មាត់ ក្នុង​កម្រិត ២,៥​ មិល្លីក្រាម​/​ថ្ងៃ សម្រាប់​រយៈ​ពេល ២៤​ សប្ដាហ៍។

៥- គួរប្រុងប្រយ័ត្ន 

– សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន​ដោយ​ទឹក​ដោះ៖ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​លាស់​អំពី​ការ​ប្រើ​ប្រាស់ ខូឡាជេន​ប្រភេទ ២ ​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ដូច​នេះ​ ​មិន​គួរ​ប្រើ​អំឡុង​ពេល​ពពោះ ឬបំបៅ​កូន​ឡើយ។

– មាន​ប្រតិកម្ម​ជាមួយ​ស៊ុត ឬ​សាច់​មាន់៖ បើ​អ្នក​មាន​ប្រតិកម្ម​ជាមួយ​សាច់​មាន់​ ឬ​ស៊ុត ​មិន​គួរ​ប្រើ ខូឡាជេន​ប្រភេទ ២ ​នេះ​ទេ។ ដោយ​សារ​ប្រភេទ​ខូឡាជេន​ទាំង​អស់ អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​បាន។

ស្វែងយល់ពីផលរំខាន

៦-មានផលរំខានអីខ្លះ?

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេពី​ផល​រំខាន​របស់​ខូឡា​ជេន​មាន​ក្នុង​សាច់​មាន់។ ប៉ុន្តែ​ខូឡាជេន​ប្រភេទ​ផ្សេង​ ដូ​ចជា Bovine Collagen និង Gelatin ​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​កើត​ឡើង។ ដោយ​សារ​តែ​ខូឡាជេន​ក្នុង​សាច់​មាន់​មាន​ផ្ទុក​ជាតិ Chondroitin និង​ Glucosamine ដូច​នេះ​ពេល​​​ប្រើ​​​ច្រើន​ពេក ​អាច​ឃើញ​មាន​ផល​រំខាន​ស្រដៀង​គ្នា​ជាមួយ​ផល​រំខាន របស់សារធាតុ Chondroitin និង Glucosamine ដែរ។ ផល​រំខាន​ទាំង​នោះ​មាន​ដូច​ជា ចង្អោរ ​ចង់​ក្អួត ក្តៅ​ក្នុង​ទ្រូង រាក ​ទល់​លាមក ងងុយ​គេង ប្រតិកម្ម​ស្បែក និង​ឈឺ​ក្បាល​ជា​ដើម។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- មានអន្តរកម្មជាមួយអីខ្លះ?

ខូឡាជេន​ក្នុង​សាច់​មាន់​ អាច​មាន​អន្តរ​កម្ម​ជា​មួយ​ថ្នាំ​យើង​កំពុង​ប្រើ ឬ​មាន​អន្តរ​កម្ម​​ជាមួយ​បញ្ហា​សុខភាព​មួយចំនួន។ ​គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ ឬ​គ្រូពេទ្យ​ឱសថបុរាណ មុន​ពេល​ប្រើ​ប្រាស់។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៩- អាចមានទម្រង់អីខ្លះ?

ខូឡាជេន​មាន​ក្នុង​សាច់​មាន់ មានទម្រង់​​ដូច​ខាង​ក្រោម៖

– ជាប្រភេទ​ម្សៅ
– ជាប្រភេទ​គ្រាប់ មាន​ផ្ទុក​គ្រឿង​ផ្សំដទៃ​ទៀត។

 

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ប្រភព

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 25, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 25, 2019

ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត