Duckweed (រុក្ខជាតិ​ចក)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Duckweed (រុក្ខជាតិ​ចក)

ស្វែងយល់ពីការប្រើប្រាស់

១- ចក​ជួយ​អី​ខ្លះ​ដល់​រាង​កាយ?

ចក ជា​រុក្ខជាតិ​ដែល​តួ​ខ្លួន​ទាំង​មូល​អាច​យក​ប្រើប្រាស់​ធ្វើ​ជា​ថ្នាំ​សង្កូវ​បាន។ គេ​ប្រើ​ចក​សម្រាប់​
ព្យាបាល​ ករណី​រលាក​ហើម​បំពង់​ខ្យល់​ផ្នែក​ខាង​លើ ស្បែក​​ឡើង​លឿន​ដោយ​សារ​បញ្ហា​ថ្លើម (Jaundice) និង​ជំងឺ​រលាក​សន្លាក់។

២- វា​ដំណើរ​ការ​ម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​អំពី​មុខងារ​របស់​ចក​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី អ្នក​ឯកទេស​ឱសថ​បុរាណ ក្នុង​ករណី៖

– កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។
– កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា
– មាន​ប្រតិកម្ម​ជាមួយ​រុក្ខ​ជាតិចក ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថ​បុរាណ​ដទៃ
– កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ
– ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

នៅ​មិន​ទាន់​មាន​ព័ត៌​មាន​គ្រប់គ្រាន់ ដើម្បី​ដឹង​ថា​ចក​មាន​សុវត្ថិភាព​ដែរ ឬ​អត់​នោះ​ទេ ហើយ​ក៏​នៅ​មិន​ទាន់​ដឹង​ពី​ផល​រំខាន អាច​កើត​មាន​ផង​ដែរ។

៥- កត្តា​គួរ​ប្រុង​ប្រយ័ត្ន

សម្រាប់​ស្រ្តី​មាន​គភ៌និង​បំបៅ​ដោះ៖ ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់ ដើម្បី​ដឹង​ថា តើ​វា​មាន​សុវត្ថិភាព ឬ​យ៉ាងណា ប្រើប្រាស់​ចក​សម្រាប់​ធ្វើ​ជា​ថ្នាំ​សង្កូវ។ ដូចនេះ​គួរ​តែ​មិន​ប្រើប្រាស់​ល្អ​ជាង។

ស្វែងយល់ពីផលរំខាន

៦- មាន​ផល​រំខាន​អី​ខ្លះ?

បើសង្ស័យពី​ផល​ប៉ះពាល់របស់​រុក្ខ​ជាតិ​ប្រភេទនេះ ​សូម​ប្រឹក្សា​យោបល់​បន្ថែម​ ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ជំនាញ​។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- មាន​អន្តរ​កម្ម​ជា​មួយ​អី​ខ្លះ?

ចកអាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​យើងកំពុង​ប្រើប្រាស់​បច្ចុប្បន្ ន​ឬ​ស្ថានភាព​ជំងឺ​ណា​មួយ។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ជំនាញ ​មុន​នឹង​ធ្វើ​ការ​ប្រើប្រាស់ឱសថ​រុក្ខជាតិ​ប្រភេទ​នេះ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ប្រើប្រាស់​ឱសថ​រុក្ខជាតិ​ចក អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​ដូស​យើង​អាច​ប្រើ អាស្រ័យ​លើ​កត្តា​អាយុ​ សុខភាព និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​មិន​មែន​តែង​តែ​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ គ្រូពេទ្យ​ជំនាញ ពាក់ព័ន្ធ​កម្រិត​ប្រើ​ប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ។

៩- អាច​មាន​ទម្រង់​អី​ខ្លះ?

ចក​អាច​រក​ជាវ​បាន​ក្នុង​ទម្រង់ជា ចក​ស្រស់។

ក្នុង​ករណី មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល ​ជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 6, 2019 | កែសម្រួលចុងក្រោយ ខែ​មីនា 6, 2019

ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត