Snake skin (ស្បែក​ពស់)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Snake skin (ស្បែក​ពស់)

ស្វែងយល់ពីការប្រើប្រាស់

១- ស្បែក​ពស់​ជួយ​អី​បានខ្លះ?

ស្បែក​ពស់ អាច​ប្រើ​សម្រាប់​ញ៉ាំ និង​បិទលើ​ស្បែក មាន​ប្រភព​ដើម​មក​ពី​វេជ្ជសាស្រ្ត​បូរាណ​ចិន។ ញ៉ាំ​ស្បែក​ពស់ អាច​ព្យាបាល​បញ្ហា​សុខភាព​ជាច្រើន​ ដូចជា ​ជំងឺ​ស្បែក ប្រកាច់ បញ្ហា​ជំងឺ​ថង់​ទឹក​ប្រមាត់ និង​ជំងឺ​លើស​ឈាម។
បើ​បិទ​លើ​ស្បែក អាច​ព្យាបាល​ជំងឺ​ស្បែក​ រួម​មាន ឈឺ​ចាប់ អាប់សែ បូស រមាស់ បែក​ស្រកា រមាស់​ស្បែក​ខ្លាំង (Psoriasis) និង​ជំងឺ​ចៃ ការបង្ក​រោគ​លើ​ភ្នែក ដុំ​ស​នៅ​ក្នុង​ភ្នែក និង​ឫសដូង​បាត។ ស្បែក​ពស់ ក៏​ត្រូវ​ប្រើ​ជា​ថ្នាំ​ក្រមួន ប្រេង និង​ក្រែម​ ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់ និង​បញ្ហា​ស្បែក​រឹង។

២- មុខ​ងារ​ដំណើរ​ការ​យ៉ាង​ម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់គ្រាន់​អំពី​មុខងារ​ធ្វើ​ការ​​របស់​ស្បែក​ពស់​នៅ​ឡើយ​ទេ។សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ យ៉ាង​ណា​ក៏​ដោយ គ្រាន់​តែ​ដឹង​ថា​ស្បែក​ពស់ មាន​ផ្ទុក​ជាតិ​កូលេស្តេរ៉ូល និង​ជាតិ​ខ្លាញ់​ផ្សេង​ទៀត ត្រូវ​បាន​ប្រើប្រាស់​ញឹកញាប់​ជា​សម្រាប់​ការ​ស្រាវជ្រាវ​ថ្នាំ​ព្យាបាល​បញ្ហា​ស្បែក ដោយ​សារ​តែ​ភាព​ក្រាស់ និង​ថាមពល​នៃ​ជាតិ​ខ្លាញ់​មាន​ក្នុង​ស្បែក​ពស់។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុន​ប្រើគួរ​ដឹង​អ្វី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី​ក្នុង​ករណី៖

– មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះ​កូន ការ​លេប​ថ្នាំ​អាច​ធ្វើ​ទៅ​តាម​វេជ្ជបញ្ជា​តែ​ប៉ុណ្ណោះ
– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ រួម​ទាំង​ថ្នាំ​ទិញ​ដោយ​គ្មាន​វេជ្ជ​បញ្ជា
– ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​​ជាមួយ​ដំឡូង ថ្នាំ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ
– មាន​ជំងឺ​ផ្សេងៗ
– ធ្លាប់​ប្រតិកម្ម​អាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត រួម​ទាំង​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- មាន​សុវត្ថិភាព​កម្រិត​ណា

នៅ​មិន​ទាន់​មាន​ព័ត៌​មាន​គ្រប់គ្រាន់ ដើម្បី​ដឹង​ថា​ស្បែក​ពស់​មាន​សុវត្ថិភាព ឬ​មាន​ផល​រំខាន​ផ្សេងៗ​នោះ​ទេ។

៥- គួរ​ប្រុង​ប្រយ័ត្ន

ស្រ្តី​ពពោះ ​និង​បំបៅ​ដោះ៖ មិនទាន់​មាន​ការ​សិក្សា​ណា​មួយ​ច្បាស់​លាស់​ចំពោះ​ករណី​នេះ​ឡើយ។

ស្វែងយល់ពីផលរំខាន

៦- មានផលរំខានអីខ្លះ?

បើ​សង្ស័យ​អំពី​ផល​ប៉ះពាល់ ​សូម​ប្រឹក្សា​យោបល់​បន្ថែម​ ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ជំនាញ។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- មានអន្តរកម្មជាមួយអីខ្លះ?

ស្បែកពស់ ​អាច​មាន​អន្តរកម្ម​ជាមួយ​ជំងឺ ​ឬ​ថ្នាំ​ផ្សេងៗយើង​កំពុង​ប្រើ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬឱសថការី​​មុននឹង​ប្រើ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ប្រើប្រាស់​ស្បែក​ពស់ អាច​មាន​លក្ខខណ្ឌខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ អាស្រ័យ​លើ​អាយុ​ សុខភាព និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ថ្នាំ​អាហារ​បំប៉ន មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​ជំនាញ​ក្នុង​ការ​ប្រើ​កម្រិត​ថ្នាំ​ឲ្យ​បាន​ត្រឹមត្រូវ។

៩- អាចមានទម្រង់អីខ្លះ?

ស្បែក​ពស់អាច​រក​ជាវ​បាន​ក្នុង​ទម្រង់​ជា៖

– ស្បែក​ពស់ស្ងួត
– ថ្នាំគ្រាប់​កាប់ស៊ុល

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជាមិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 28, 2019 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 28, 2019

ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"