backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Cambodian Mint (ជីរ​ក្រសាំង​ទំហំ)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Prem Satya · កែ Jul 24, 2019

Cambodian Mint (ជីរ​ក្រសាំង​ទំហំ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ជីរក្រសាំង​ទំហំ​ប្រើ​ដើម្បី​អ្វី?

ជីរ​ក្រសាំង​ទំហំ ​ឬ Cambodian Mint ដែល​យើង​ភាគ​ច្រើន​ហៅ​ថា ជីរ​ពងទាកូន គឺ​ជា​ឱសថ​រុក្ខជាតិ​ ដែល​ស្លឹក​របស់​វា​ គេ​ប្រើ​ធ្វើ​ជា​ថ្នាំ​ព្យាបាល​ ជំងឺ​ទឹក​នោម​ផ្អែម​ ឈឺ​ក្រពះ ​និង​កាត់​បន្ថយ​ចំណង់​ផ្លូវ​ភេទកំពុងពុះ​កញ្ជ្រោល​ខ្លាំង​បាន។ គេ​ក៏​អាច​ចម្រាញ់​ជីរ​ក្រសាំង​ទំហំ ​ប្រើ​សម្រាប់​កម្ចាត់​អង្គែ​ ឬ​​យក​ប្រើ​បង្កើន​ក្លិន​ឈ្ងុយនៅ​ក្នុង​ម្ហូប ​ដូច​ជាសម្ល​។​​​

២- ជីរក្រសាំង​ទំហំដំណើរយ៉ាងម៉េច?

គ្មាន​ការ​សិក្សា​ណា​មួយ​ បញ្ជាក់​ពី​ដំណើរ​ការ​របស់​វា​នោះ​ទេ ​ហេតុ​នេះ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​អ្នក​ជំនាញ​ផ្នែក​ឱសថរុក្ខជាតិ ​ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ យ៉ាង​ណា​មិញ​ គេ​បាន​ដឹង​ថា​នៅ​ក្នុង​ជីរ​ក្រសាំង​ទំហំ​ មាន​ផ្ទុក​សារធាតុ​គីមី​ម្យ៉ាង​ហៅ​ថា​ Flavonids​ មាន​មុខ​ងារ​ប្រឆាំង​​អុកស៊ីតកម្ម។

ក្នុង​ជីរ​ក្រសាំង​ទំហំ​នេះ​ ក៏​អាច​​មាន​ផ្ទុក​សារ​ធាតុ​គីមី​ម្យ៉ាង ​មាន​សកម្មភាព​បញ្ឈប់​ការ​លូត​លាស់​កោសិកា​មហារីក​ផង​ដែរ។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុនប្រើជីរ​ក្រសាំងទំហំគួរដឹងអីខ្លះ?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– ​មាន​ប្រតិកម្ម​ជាមួយជីរ​ក្រសាំង​ទំហំ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

គេ​មិន​ដឹង​ច្បាស់​ថា​​ ញ៉ាំ​ជីរ​ក្រសាំង​ទំហំ​ ជាឱសថ​បុរាណ ​មាន​សុវត្ថ​ភាព ​ឬ​អាច​មាន​ផល​រំខាន​អ្វី​នៅឡើយ​ទេ។ ​យ៉ាង​ណា ត្រូវ​ពិភាក្សា​ជា​មួយ អ្នក​ឯក​ទេស​ឱសថ​បុរាណ ឬ​គ្រូពេទ្យ​ជំនាញ​ជាមុន។

៥- គួរប្រុងប្រយ័ត្ន 

– ​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​​បំបៅ​ដោះកូន៖ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ពត៌​មាន​ច្បាស់​លាស់​អំពី​ការ​ប្រើ​ប្រាស់ ឱសថ​នេះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ដូច​នេះ​អ្នក​​គួរ​ប្រើ​ប្រាស់​វា​ សម្រាប់​ក្នុង​ការ​ទទួល​ទាន​បាន​ហើយ។

ស្វែង​យល់​ពី​ផលរំខាន

៦- ផលរំខានពីជីរ​ក្រសាំង​ទំហំមាន​អ្វី​ខ្លះ?

បើមាន​ក្ដី​បារម្ភ​ទាក់​ទង​នឹង​ផល​រំខាន​ សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ ឬ​អ្នក​ឯកទេស​ខាងឱសថ​​រុក្ខជាតិ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៧- ជីរ​ក្រសាំង​ទំហំអាច​មានប្រតិកម្មជាមួយអ្វីខ្លះ?

ជីរ​ក្រសាំង​ទំហំ អាច​មាន​អន្តរ​កម្ម​ជា​មួយ​ថ្នាំយើង​កំពុង​ប្រើ ឬ​មាន​អន្តរ​កម្ម​​ជាមួយ​បញ្ហា​សុខភាពមួយចំនួន។ ​គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ ឬ​គ្រូពេទ្យ​ឱសថបុរាណ មុន​ពេល​ប្រើ​ប្រាស់។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិតប្រើ​​ជីរ​ក្រសាំង​ទំហំ ​អាច​ប្រែ​ប្រួល​អាស្រ័យ​លើ​អាយុ​ សុខភាព​ និង​ជំងឺ​មួយ​ចំនួន។ ឱសថ​រុក្ខជាតិ​ទាំង​អស់​ មិន​សុទ្ធ​តែ​មាន​សុវត្ថិភាព​នោះ​ទេ​ ហេតុ​នេះ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​អ្នក​ជំនាញ​ខាង​ឱសថ​បុរាណ ​ឬ​គ្រូពេទ្យសម្រាប់​កម្រិត​ទទួល​ទាន​​ត្រឹម​ត្រូវ។

៩- អាចមានទម្រង់អីខ្លះ?

– ជី​ស្រស់។​

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Prem Satya · កែ Jul 24, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម