Cannabidiol (ប្រេងកញ្ឆា)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Cannabidiol (ប្រេងកញ្ឆា)

ស្វែងយល់ពីការប្រើប្រាស់

១- គេប្រើ Cannabidiol ព្យាបាលអី?

Cannabidiol ជា​សារធាតុ​គីមី​មាន​ក្នុង​រុក្ខ​ជាតិ​ Cannabis Sativa យើងស្គាល់​វាជា​ដើម​កញ្ឆា។ មាន​សារធាតុ​គីមី​ច្រើន​ជាង ៨០ ​ប្រភេទ ​រក​ឃើញ​​នៅ​ក្នុង​ដើម​កញ្ឆា​​។ ថ្វី​ត្បិត​តែ​ធាតុ​សកម្ម​ជាង​គេ​ក្នុង​ដើម​កញ្ឆា គឺ Delta-9-Tetrahydrocannabinol (THC) ក៏​ពិត​មែន ប៉ុន្តែ​ដើម​កញ្ឆា​អាច​ចម្រាញ់​សារធាតុ Cannabidiol បាន​រហូត​ដល់​ទៅ ​៤០% នៃ​សារធាតុ​ចម្រាញ់​ចេញ​ទាំង​អស់ ហើយ​ត្រូវ​បាន​គេ​យក​មក​សិក្សា​លើ​ការ​ប្រើ​ប្រាស់​ខុសៗ​គ្នា​ជា​ច្រើន។

ថ្នាំ Cannabidiol ព្យាបាល​ជំងឺថប់​បារម្ភ (Anxiety) ជំងឺ Bipolar Disorder (​ជំងឺ​ផ្លូវ​ចិត្ត​ចែក​អារម្មណ៍​ជា​ពីរ​ផ្សេង​គ្នា) និង​ជំងឺ​សាច់​ដុំ​ ដូច​ជា កន្ត្រាក់​សាច់​ដុំ​ខុស​ប្រក្រតី (Dystonia) ​ឆ្កួត​ជ្រូក ​ប្រព័ន្ធ​ប្រសាទ (Multiple sclerosis) ជំងឺ Parkinson និងវិកល​ចរិត។ គេ​អាច​ហឺត Cannabidiol ដើម្បី​ផ្តាច់​ការ​ជក់​បារី។

ថ្នាំបាញ់​ក្នុង​ច្រមុះ ដែល​ចេញ​ឲ្យ​អ្នក​ជំងឺ​ប្រើ​បាន​ទាល់​តែ​មាន​វេជ្ជ​បញ្ជា​ពី​គ្រូពេទ្យ។ (Sativex, GW Pharmaceuticals) ​មាន​ផ្ទុក​សារធាតុ​ទាំង​ពីរ​មុខ​គឺ THC និង​Cannabidiol សម្រាប់​បំបាត់​ការ​ឈឺ​ចាប់ និង​ការ​កន្ត្រាក់​សាច់​ដុំ នៅ​លើ​អ្នក​កើត​ជំងឺ​ប្រព័ន្ធ​ប្រសាទ (Multiple sclerosis) ប្រមាណ​ជាង​ ២៥​ប្រទេស ក្រៅ​ពី​សហរដ្ឋ​អាមេរិក។

២- វាដំណើរការម៉េច?

រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​សិក្សា​បញ្ជាក់​អំពី​ដំណើរ​ការ​របស់ Cannabidiol នៅ​ឡើយ​ទេ។ ដូច​នេះ​យើង​អាច​សួរ​គ្រូពេទ្យ ឬ​អ្នក​ជំ​នាញ​ឱសថ​បុរាណ​ពី​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​ទោះ​យ៉ាង​ណា គេ​អាច​ដឹង​ថា Cannabidiol មាន​សមត្ថភាព​ប្រឆាំង​ជាមួយ​បញ្ហា​ផ្លូវ​ចិត្ត​បាន តែ​មូល​ហេតុ​សកម្មភាព​ពិត​ប្រាកដ​របស់​វា នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

ប៉ុន្តែ​បើ​តាម​ការ​ពិនិត្យ​មើល គេ​អាច​សន្មត់​ថា Cannabidiol ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​បំបែក​សារធាតុ​គីមី​ក្នុង​ខួរ​ក្បាល អាច​ប្រាប់​ឲ្យ​ដឹង​ពី​​ការ​ឈឺ​ចាប់ ​អារម្មណ៍ និង​មុខ​ងារ​របស់​សតិ​បញ្ញា។ ពេល​វា​ទប់​ការ​បំបែក​សារធាតុ​គីមី​ក្នុង​ខួរ​ក្បាល នាំ​ឲ្យ​សារធាតុ​ទាំងនោះ​កើន​ឡើង​ខ្ពស់​ក្នុង​ឈាម ​​បន្ថយ​រោគ​សញ្ញា​ផ្លូវ​ចិត្ត​ទាក់ទង​​ជំងឺ​មួយ​ចំនួន​ដូច​ជា​ជំងឺ​វិកល​ចរិត (Schizophrenia)។

Cannabidiol ក៏​អាច​ទប់​ស្កាត់​សកម្មភាព​​ផ្លូវ​ចិត្ត​ (Psychoactive effects ) របស់​ Delta-9-Tetrahydrocannabinol (THC) បាន​មួយ​ចំនួន​។ ដូចនេះ​ថ្នាំ Cannabidiol អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​បញ្ហា​ថប់បារម្ភ​បាន។

កត្តាគួរប្រុងប្រយ័ត្ន

៣- ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ?

ត្រូវ​ពិភាក្សា​ជាមួយ​​វេជ្ជបណ្ឌិត ​ឬ​ឱសថការី បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​ដូច​ខាង​ក្រោម៖

– កំពុង​មាន​ផ្ទៃ​ពោះ ឬ​​បំបៅ​កូនដោះ។ យើង​អាច​ប្រើ​ថ្នាំ​នេះ​​នៅ​ពេល​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ​ប៉ុណ្ណោះ។

– កំពុង​ប្រើថ្នាំ​ផ្សេង​ទៀត រាប់​បញ្ចូល​ទាំង​ថ្នាំ​មា​ន ឬ​គ្មាន​វេជ្ជបញ្ជា ថ្នាំ​បូរាណ ឬ​ថ្នាំ​បំប៉ន​សុខ​ភាព​ជា​ដើម។
– មាន​ប្រតិកម្ម​ជាមួយ Cannabidiol ថ្នាំ​ផ្សេងទៀត​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថ​បូរាណ​​ដទៃ
– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​បញ្ហា​សុខភាព​អ្វី​មួយ
– ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុរក្សា​គុណភាព​​អាហារ ឬ​សត្វ។

លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។

– មានសុវត្ថិភាពកម្រិតណា?

ថ្នាំ Cannabidiol អាច​មាន​សុវត្ថិភាព​ បើ​មនុស្ស​ពេញ​វ័យ​ប្រើ​ប្រាស់​បាន​ត្រឹម​ត្រូវ។ យើង​អាច​ប្រើ​រហូត​ដល់ ៣០០ ​មិល្លីក្រាម/ថ្ងៃ រយៈពេលរាប់​ខែ​ឯណោះ។ បើ​​ចង់​ប្រើ​កម្រិត​ខ្ពស់​ជាង​នេះ យើង​អាច​ប្រើ​រហូត​ដល់ ១២០០-១៥០០ មិល្លីក្រាម/ថ្ងៃ ប៉ុន្តែ​​ប្រើ​ត្រឹម​តែ ៤​ សប្តាហ៍​ប៉ុណ្ណោះ។ សម្រាប់ Cannabidiol ជា​ប្រភេទ​ថ្នាំ​បាញ់​នៅ​ក្រោម​អណ្តាត​វិញ យើង​អាច​ប្រើ​វា​ក្នុង​កម្រិត ២,៥​ មិល្លីក្រាម ក្នុង​រយៈ​ពេល ២​សប្តាហ៍។

៥- គួរប្រុងប្រយ័ត្ន 

​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​លាស់​ពី​ការ​ប្រើ​ប្រាស់​ឱសថ​នេះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ដូច​នេះ​យើង​​មិន​គួរ​ប្រើ​វា​អំឡុង​ពេល​នេះ​ឡើយ។ សម្រាប់​អ្នក​ជំងឺ Parkinson’s disease មាន​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ប្រើ​ Cannabidiol  ច្រើន​ពេក អាច​ធ្វើ​ឲ្យ​ការ​កម្រើក​សាច់​ដុំ និង​ញ័រ​ដៃ​ជើងកាន់​តែ​ធ្ងន់​ធ្ងរ។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​របស់​ថ្នាំ​មាន​អ្វី​ខ្លះ?

ការ​សិក្សា​បង្ហាញ​ថា ផល​រំខាន​របស់ Cannabidiol មាន​ដូច​ជា​ ស្ងួត​មាត់ ចុះ​សម្ពាធ​ឈាម ងងឹត​មុខ និង​ងងុយ​គេង។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- មានអន្តរកម្មជាមួយអីខ្លះ?

Cannabidiol អាច​មាន​អន្តរ​កម្ម​ជា​មួយ​ថ្នាំ​​យើង​​កំពុង​ប្រើ ឬ​មាន​អន្តរ​កម្ម​​ជាមួយ​បញ្ហា​សុខភាព។ យើង​គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បូរាណ មុន​ពេល​ប្រើ​ប្រាស់។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

– កម្រិតប្រើធម្មតាម៉េចដែរ?

ថ្នាំបាញ់តាមមាត់៖ អ្នកជំងឺ​ប្រព័ន្ធ​ប្រសាទ (Multiple sclerosis)៖ ​ត្រូវ​បាញ់​ថ្នាំ Cannabidiol ២,៥​ មិល្លីក្រាម នៅ​ក្រោម​អណ្តាត។

កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។

– អាចមានទម្រង់អីខ្លះ?

– ថ្នាំ​គ្រាប់​ខេបស៊ុល
– ប្រេង​ចម្រាញ់
– ថ្នាំ​បាញ់​ច្រមុះ
– ប្រភេទ​លាយ​ចូល​គ្នា (Blend)។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 24, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 24, 2019

ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត