Coriander (ជីរវ៉ាន់ស៊ុយ)

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

ស្វែងយល់ពីការប្រើប្រាស់

– ជីវ៉ាន់ស៊ុយជួយអីខ្លះដល់រាងកាយ?

ជីរ​វ៉ាន់ស៊ុយ (Coriander) ត្រូវ​បាន​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​រំលាយ​អាហារ​ ដូចជា ក្រពះមានបញ្ហា​ ហូប​មិន​បាន​ ជំងឺ​ក្លន​ ចង្អោរ​ រាគ​ ពោះវៀន​កន្ត្រាក់​ជាប់ និង​ខ្យល់​ក្នុង​ពោះវៀន។ វា​ក៏​អាច​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​កញ្ជ្រឹល ជំងឺឫស​ដូង​បាត ឈឺ​ធ្មេញ ព្រូន និង​ឈឺ​សន្លាក់ រួម​ទាំង​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ និង​ផ្សិត។

ស្ត្រី​បំបៅ​ដោះ​មួយ​ចំនួន​ប្រើ​វា​សម្រាប់​បង្កើន​លំហូរ​ទឹក​ដោះ។ នៅ​ក្នុង​ចំណី​អាហារ​ ប្រើ​ជា​គ្រឿង​ទេស​សម្រាប់​ចម្អិន ​និង​ដើម្បី​ការពាអាការៈ​ពុល។ នៅ​ក្នុង​រោង​ចក្រ គេ​ប្រើ​វា​ជា​សារធាតុ​ផ្ដល់​ក្លិន នៅ​ក្នុង​ថ្នាំ​ពេទ្យ និង​បារី ហើយ​ប្រើ​ជា​ក្លិន​នៅ​ក្នុង​គ្រឿង​សម្អាង ​និង​សាប៊ូ។

– វាដំណើរការម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់ ​ដើម្បី​ដឹង​ពី​សកម្មភាព​ព្យាបាល​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ​និង​គ្រូ​ឱសថ​រុក្ខជាតិ សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​ការសិក្សា​មួយ​ចំនួន​បង្ហាញ​ថា រុក្ខ​ជាតិ​នេះ ​​មាន​ប្រសិទ្ធភាព​​ប្រឆាំង​ខ្លាញ់ និង​ជំងឺ​ទឹក​នោម​ផ្អែម។ ប្រសិទ្ធភាព​​ប្រឆាំង​បាក់តេរី ត្រូវ​គេ​ដឹងនៅពេល​ប្រើ​ជីរវ៉ាន់ស៊ុយ បន្ទាប់​មក​​ធ្វើតេស្ត Agar Diffusion

ការហាមឃាត់និងបម្រុងប្រយ័ត្ន

– មុនប្រើគួរដឹងអីខ្លះ?

គួរ​ទុក​ឲ្យ​ឆ្ងាយ​ពី​ពន្លឺ​ និង​សំណើម។ ឈប់​ប្រើ​ប្រាស់​យ៉ាង​តិច ២ ​សប្តាហ៍មុន​ពេល​វះ​កាត់។ ជីរ​នេះ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ និង​ជាតិ​ស្ករ​កើន​ឡើង។ តាម​ដាន​សម្ពាធ​ឈាម​ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ទៀង​ទាត់។ ប្រើ​ប្រាស់​ដោយ​ប្រុង​ប្រយ័ត្ន​ ​បើ​យើង​​មាន​សម្ពាធ​ឈាម​ទាប ​ឬប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

– មានសុវត្ថិភាពកម្រិតណា?

កាល​ណា​មិន​ទាន់​មាន​ការ​ស្រាវ​ជ្រាវ​ច្បាស់​លាស់​ទេ​ ​មិន​គួរ​ប្រើ​វា​កំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះកូន​នោះ​ឡើយ។ ​មិន​គួរ​ប្រើ​ចំពោះ​កុមារ​ និង​អ្នក​ជំងឺ​ប្រតិកម្ម​ជាមួយ​ឱសថ​រុក្ខ​ជាតិ​ទេ។

ស្វែងយល់ពីផលរំខាន

– មានផលរំខានអីខ្លះ?

– អាលែកហ្ស៊ី

– ចង្អោរ​ ក្អួត​ ហូប​មិន​បាន​ ដុំ​ខ្លាញ់ក្នុង​ថ្លើម (Fatty hepatic tumors)

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

– មានអន្តរកម្មជាមួយអីខ្លះ?

អាច​​មាន​អន្តកម្មជាមួយថ្នាំ​​កំពុង​ប្រើ ​ឬ​ជំងឺកំពុង​មាន។ គប្បី​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​មុន​ពេល​ប្រើ​ប្រាស់។ វា​អាច​បង្កើន​ប្រសិទ្ធ​ភាព​ថ្នាំ​ទឹក​នោម​ផ្អែម ដូច្នេះ​ត្រូវ​ប្រើ​ដោយ​ប្រុង​ប្រយ័ត្ន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ថ្នាំ​អាស្រ័យ​លើ​ទម្រង់​របស់​វា៖

– ប្រេង (Tincture)៖ ១០-២០ ដំណក់ ក្រោយ​បាយ

– រុក្ខ​ជាតិ​ទាំង​មូល៖ ៣ក្រាម/១ថ្ងៃ ដោយ​បែង​ចែក​កម្រិត​ថ្នាំ

– ប្រភេទ​ឆុង (Decoction)៖ ជីរវ៉ាន់ស៊ុយកិន ២ស្លាបព្រា​កាហ្វេ​ ​ដាក់​ក្នុង​ទឹក​ពុះ ១៥០​មិល្លីលីត្រ​ ទុកចោល ១៥នាទី ឲ្យ​ចេញ​ពណ៌ រួចផឹក​មុន​បាយ។

កម្រិត​ថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

អាច​ជាសារធាតុ​ដើម​​ចម្រាញ់​ចេញ​ភ្លាម (Crude extract) ប្រេង​ ឬ​រុក្ខ​ជាតិ​ទាំង​មូល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 28, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 25, 2019

ប្រភព
អ្នកអាចចូលចិត្ត