Diiodothyronine (ឱសថ ឌី​អ៊ីយ៉ូ​ដូទីរ៉ូនីន)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Diiodothyronine (ឱសថ ឌី​អ៊ីយ៉ូ​ដូទីរ៉ូនីន)

ស្វែងយល់ពីការប្រើប្រាស់

១- Diiodothyronine ជួយអីខ្លះដល់រាងកាយ?

Diiodothyronine (ឌី​អ៊ីយ៉ូ​ដូទីរ៉ូនីន) ជា​អ័រម៉ូន​ ​ត្រូវ​បាន​គេ​ប្រើ​ថ្នាំសម្រក​ទម្ងន់ និង​ព្យាបាល​ការ​ឡើង​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ូល និង​ជំនួយ​​ដំណើរ​ការកសាង​​រាង​កាយ (Bodybuilding)។

២- វាដំណើរការម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​ដំណើរ​ការ​សារធាតុ Diiodothyronine ​នេះ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​អ្នក​មាន​បញ្ហា​ដូចជា៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា។
– ​មាន​ប្រតិកម្ម​ជាមួយ Diiodothyronine ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ
– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ
– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

​មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ពាក់​ព័ន្ធ​សុវត្ថិភាព​ប្រើ​ប្រាស់ឱសថ Diiodothyronine មាន​សុវត្ថិភាព​ដែរ​ឬទេ។​

៥- គួរប្រុងប្រយ័ត្ន 

– ស្រ្តី​មាន​ផ្ទៃ​ពោះ និង​កំពុង​បំបៅ​ដោះ​កូន៖ ​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពាក់ព័ន្ធ​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ថ្នាំនេះ​ទេ។ ចំពោះ​ស្រ្តី​​មាន​ផ្ទៃ​ពោះ ឬ​កំពុង​បំបៅ​ដោះ​កូន ​គួរកុំ​ប្រើ​ដើម្បី​សុវត្ថិភាព។

ស្វែងយល់ពីផលរំខាន

៦- មានផលរំខានអីខ្លះ?

​គួរសាក​សួរ ឬ​ពិភាក្សា​​គ្រូ​ពេទ្យ​បន្ថែម​​ ចំពោះ​ផល​រំខាន​​​បើ​​​មាន​ចម្ងល់ ឬ​ការ​ព្រួយបារម្ភ​។

អន្តរកម្ម

៧- មានអន្តរកម្មជាមួយអីខ្លះ?

ឱសថ Diiodothyronine អាច​មាន​អន្តរ​អំពើ​ជាមួយ​ថ្នាំ​កំពុង​ប្រើ​ប្រាស់ ឬ​ជំងឺ​មួយ​ចំនួន​ ​កំពុង​មាន​ក្នុង​ខ្លួន។ ដូច​នេះ​ ត្រូវ​​​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​មុនសម្រេច​ចិត្ត​​​ប្រើ។

កម្រិត​ប្រើ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ប្រើ​ប្រាស់​សារធាតុ Diiodothyronine ​លើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៩- អាចមានទម្រង់អីខ្លះ?

ឱសថ Diiodothyronine អាច​មាន​ទម្រង់​ដូចជា៖​

– ម្សៅ

– ថ្នាំ​គ្រាប់​ដែល​មាន​ស្រោម (ខេបស៊ុល)។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 25, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 25, 2019

ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត