Hydrazine Sulfate (អ៊ីដ្រាហ្ស៊ីន ស៊ុលហ្វាត)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Hydrazine Sulfate (អ៊ីដ្រាហ្ស៊ីន ស៊ុលហ្វាត)

ស្វែងយល់ពីការប្រើប្រាស់

១- Hydrazine Sulfate ជួយអីខ្លះដល់រាងកាយ?

Hydrazine Sulfate (អ៊ីដ្រាហ្ស៊ីន ស៊ុលហ្វាត) ជា​សារធាតុ​គីមី​គេ​ប្រើ​ក្នុង​ឧស្សាហកម្ម និង​ជា​ប្រេង​យន្តហោះ។ គេ​ក៏​យក​វា​ទៅ​ប្រើ​ជា​ថ្នាំ​ដើម្បី​ព្យាបាល ជំងឺ​មហារីកពោះ​វៀន​ធំ មហារីក​សួត មហារីក​ខួរក្បាល (Neuroblastoma) មហារីក​ប្រព័ន្ធទឹក​រងៃ (Hodgkin’s Disease) និង​មហារីក​ដទៃ​ទៀត។ គេ​ក៏​ប្រើ​សម្រាប់​ការ​សម្រកទម្ងន់ និង​ភាព​ខ្សោយ (Cachexia) បណ្ដាល​មក​ពី​មហារីក។

២- វាដំណើរការម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​ដំណើរ​ការ​នៃ​សារធាតុអ៊ីដ្រាហ្ស៊ីន ស៊ុលហ្វាត នេះ​ទេ។ គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​ គេ​គ្រាន់​តែ​ដឹង​ថា​ អ៊ីដ្រាហ្ស៊ីន ស៊ុលហ្វាត  អាច​ទៅ​បង្អាក់​ប្រតិកម្ម​គីមី​ផ្សេង​ៗ​ ​អាច​នាំ​ឲ្យ​មាន​កង្វះ​អាហារូបត្ថម្ភ និង​ខ្សោយ​សាច់​ដុំ​បណ្ដាល​មក​ពី​មហារីក។

កត្តាគួរប្រុងប្រយ័ត្ន

– មុនប្រើគួរដឹងអីខ្លះ?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា
– ​មាន​ប្រតិកម្ម​ជាមួយ Hydrazine Sulfate ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ
– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម
– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

– មានសុវត្ថិភាពកម្រិតណា?

Hydrazine sulfate អាច​នឹង​មិនមាន​សុវត្ថិភាព ហើយ​វា​អាចពាក់ព័ន្ធ​នឹងករណី​ខូច​ថ្លើម ប្រកាច សន្លប់ និង​ស្លាប់។ ដូច្នេះ មុន​ប្រើប្រាស់​គួរប្រុសប្រយ័ត្នដូចជា៖

​- ស្រ្តី​មាន​ផ្ទៃ​ពោះ និង​កំពុង​បំបៅ​ដោះ​កូន៖ Hydrazine sulfate អាច​មិន​មាន​សុវត្ថិភាព​ចំពោះ​មនុស្ស​គ្រប់​គ្នា​នោះ​ទេ រួមទាំង​​ស្រ្តី​មាន​ផ្ទៃ​ពោះ ឬ​កំពុង​បំបៅ​ដោះ​កូន។ ​អាចពាក់ព័ន្ធ​នឹងករណី​ខូច​ថ្លើម ប្រកាច សន្លប់ និង​ស្លាប់។

-​ ជំងឺ​ទឹក​នោម​ផ្អែម៖ Hydrazine sulfate អាចធ្វើ​ឲ្យ​ជាតិ​ស្ករ​ឈាម​ថយ​ចុះ ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។គួរ​តាម​ដាន​សញ្ញា​ថយ​ចុះ​ជាតិ​ស្ករក្នុង​ឈាម​ និង​កម្រិត​ជាតិ​ស្ក​រ​ក្នុង​ឈាម​ឲ្យ​បាន​ទៀង​ទាត់។​

​- ជំងឺ​ថ្លើម៖​ Hydrazine sulfate អាច​ធ្វើ​ឲ្យ​ខូច​ថ្លើម​ ដូចនេះបង្ក​គ្រោះ​ថ្នាក់កាន់​តែ​ច្រើន ចំពោះ​អ្នក​មាន​បញ្ហា​ថ្លើម។

– ការ​វះកាត់៖ មាន​ការ​បារម្ភ​ថា​ Hydrazine sulfate អាច​រំខាន​ដល់​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ អំឡុង​ពេល​វះកាត់ និង​ក្រោយ​ពេល​វះកាត់ព្រោះ ​វា​អាច​រំខាន​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម។ មិន​ត្រូវ​ប្រើ​វា​យ៉ាង​ហោច​ណាស់​ ២​ សប្តាហ៍​មុន​ពេល​​វះ​កាត់។

ស្វែងយល់ពីផលរំខាន

៥-មានផលរំខានអីខ្លះ?

Hydrazine sulfate អាច​ធ្វើ​ឲ្យ​មាន​អាការៈ​ចង្អោរ ក្អួត វិល​មុខ​ ងងុយគេង បញ្ហា​ប្រព័ន្ធប្រាសាទ មួម៉ៅ រសាប់​រសស់ ប្រកាច់ សន្លប់ វង្វេង ឆេវឆាវ រំភើប​ខ្លាំង ដកដង្ហើម​មិន​ស្មើ ជាតិ​ស្ករ​ក្នុង​ឈាមខុស​ប្រក្រតី ឡើង​រោល​លើ​ស្បែក ​និង​ខូច​តម្រង​នោម។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៦- មានអន្តរកម្មជាមួយអីខ្លះ?

ឱសថ Hydrazine sulfate អាច​មាន​អន្តរ​អំពើ​ជាមួយ​ថ្នាំយើង​​កំពុង​ប្រើ​ប្រាស់ ឬ​ជំងឺ​មួយ​ចំនួន។​ ដូច​នេះ​​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុន​ពេល​ប្រើ។

ថ្នាំ​អាច​មាន​អន្តរ​អំពើ​ជាមួយ​ Hydrazine sulfate មាន​ដូច​ជា៖

– ថ្នាំ​ជំងឺ​បាក់​ទឹក​ចិត្ត (MAOIs)៖ Hydrazine sulfate ផ្ទុក​នូវ​សារធាតុ​គីមី​ម្យ៉ាង​ ​មាន​ឥទ្ធិពល​លើ​រាងកាយ​យើង។ សារធាតុ​គីមី​ទាំង​នោះ នឹង​ជំរុញ​ឲ្យ​មាន​ផល​រំខាន​នៃ​ថ្នាំ​មួយ​ចំនួន ​ប្រើ​សម្រាប់​ជំងឺ​បាក់​ទឹក​ចិត្ត ដែល​ថ្នាំ​ទាំង​នោះ​រួម​មាន​ ថ្នាំ Phenelzine (Nardil), Tranylcypromine (Parnate)​ និង​ថ្នាំ​មួយ​ចំនួន​ទៀត។

– ថ្នាំ​ងងុយ​គេង​ (ពួក CNS Depressants)៖ Hydrazine sulfate អាច​ធ្វើ​ឲ្យ​ងងុយ​គេង ដូច​នេះ​ការ​ប្រើ​ថ្នាំ​ងងុយ​គេង​ជាមួយ​វា​ អាច​ធ្វើ​ឲ្យ​រឹត​តែ​ងងុយ​គេង​ខ្លាំង​ ​ថ្នាំ​ងងុយ​គេង​ទាំង​នោះ​រួម​មាន Clonazepam (Klonopin),​ Lorazepam (Ativan), ​Phenobarbital (Donnatal)​, Zolpidem (Ambien)​ និង​​ថ្នាំ​មួយ​ចំនួន​ទៀត។

– ថ្នាំ Isoniazid (INH, Nydrazid)៖ Isoniazid ជា​ថ្នាំ​សម្រាប់ជំងឺ​របេង។ រាងកាយ​យើង​បំបែក​ពួក​ Isoniazid​ នេះ​​ទៅ​ជា Hydrazine ដូចនេះ​វា​នឹង​ប៉ះ​ពាល់​ថ្លើម ​បើ​ប្រើ​ពួក​រួម​គ្នាក្នុងពេល​តែ​មួយ។​

– ថ្នាំជំងឺ​ទឹក​នោម​ថ្អែម (Antidiabetes drugs)៖ Hydrazine sulfate អាច​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម ចំណែក​​ថ្នាំ​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម ​ក៏​ទៅ​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ដូច​គ្នា ហេុតនេះ ការ​ប្រើទាំង​ពីរ​ចូល​គ្នា ​នឹង​រឹត​តែ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កាន់​តែ​ទាប។​ ត្រូវ​តាម​ដាន​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ម៉ត់​ចត់។ ហើយ​កម្រិត​ប្រើ​ប្រាស់​ថ្នាំ​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម​នឹង​ត្រូវ​​ប្រែ​ប្រួល។ ថ្នាំ​សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម​រួម​មានពពួក​ថ្នាំ​​ Glimepiride (Amaryl), Glyburide (DiaBeta, Glynase PresTab, Micronase), Insulin ពពួកថ្នាំ​ Pioglitazone (Actos),​ Rosiglitazone (Avandia), ​Chlorpropamide (Diabinese),​ Glipizide (Glucotrol),​ Tolbutamide (Orinase) និង​ថ្នាំ​ដទៃ​ទៀត។

កម្រិត​នៃ​ការ​ប្រើ​ប្រាស់​

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

-កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

-អាចមានទម្រង់អីខ្លះ?

អ៊ីដ្រាហ្ស៊ីន ស៊ុលហ្វាត (Hydrazine sulfate) អាច​មាន​ទម្រង់​ដូចជា៖

– ថ្នាំ​គ្រាប់​មាន​ស្រោម (ខេបស៊ុល)
– អាហារបំប៉ន​ជា​សារធាតុ​រាវ។ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 25, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 25, 2019

ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត