Japanese Mint (ជីរអង្កាម​ជប៉ុន)

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

ស្វែងយល់ពីការប្រើប្រាស់

១- ជីរអង្កាមជប៉ុនជួយអីខ្លះដល់រាងកាយ?

ជីរ​អង្កាម​ជប៉ុន (Japanese Mint) គឺ​ជា​រុក្ខជាតិ​ម្យ៉ាង ​គេ​អាច​ចម្រាញ់​យក​ប្រេង​របស់​វា​ពី​ផ្នែក​ដុះ​ផុត​ពី​ដី យក​មក​ធ្វើ​ជា​ថ្នាំ។ ប្រេង​​រុក្ខជាតិ​នេះ​ ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​រំលាយ​អាហារ​មួយ​ចំនួន ​រួម​មាន ញ៉ាំ​មិន​បាន  ខ្យល់​ក្នុង​ពោះ មិន​រំលាយ​អាហារ ចង្អោរ រាក ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ បញ្ហា​ថ្លើម និង​បញ្ហា​ចលនា​ពោះវៀន​មិន​ប្រក្រតី (IBS = Irritable bowel syndroms)។ គេ​ក៏​ប្រើ​ដើម្បី​ព្យាបាល បញ្ហា​ផ្លូវ​ដង្ហើម រួម​មាន ផ្ដាសាយ ក្អក លាក​ទង​សួត (Bronchitis) និង​ឈឺ​បំពង់ក និង​មាត់។

ការ​ប្រើ​ប្រាស់​ផ្សេងទៀត ​រួម​មាន ព្យាបាល​គ្រុន​ក្ដៅ ឈឺ​ចាប់ ចុក​ឆ្អល់ ឈឺ​ក្បាល ឈឺ​ធ្មេញ រមួល​សាច់ដុំ (Cramps) ឈឺ​ត្រចៀក ដុំ​សាច់ (Tumors) មហារីក បញ្ហា​បេះដូង ពិបាក​ដកដង្ហើម ប្រឆាំងការ​បង្ក​រោគ និង​ជួយ​ងាយ​សម្រប ​និង​អាកាសធាតុ​ប្រែប្រួល។

អ្នក​ខ្លះ​ប្រើ​វា​ដើម្បី​ជួយ​ជំរុញ​ថ្នាំ​ដទៃ​ទៀត ​ដូច​ជា​ ថ្នាំ​ផ្សះ (Germ-killer) ឬ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ (Pain-killer)។

គេ​ប្រើ​ជីរ​អង្កាម​ជប៉ុន​សម្រាប់​លាប​លើ​ស្បែក ដើម្បី​ព្យាបាល​ការ​ឈឺ​សាច់ដុំ ឈឺ​សរសៃ រមាស់ ​និងកន្ទាលត្រអាក។

​ជី​រអង្កាម​ជប៉ុន​ ក៏អាច​ប្រើ​សម្រាប់​ហិត (Inhaled) ដើម្បី​ព្យាបាល​ការ​ហើម​ភ្នាស​ខាង​លើ​ផ្លូវ​ដង្ហើម។ ក្នុង​ជី​រអង្កាម​ជប៉ុន មាន​សារធាតុ ម៉ុងតុល (Menthol) ច្រើន​ជាង ៩៥% ។

​ផ្នែក​ឧស្សាហកម្ម​វិញ ជី​រអង្កាម​ប្រភេទ​នេះ ​ត្រូវ​​ប្រើ​ជា​ក្លិន (Fragrance) ក្នុង​ថ្នាំ​ដុស​ធ្មេញ ទឹក​ខ្ពុរ​មាត់ សាប៊ូ​ដុះ​ខ្លួន សាប៊ូ​បោក​ខោ​អាវ ក្រែម ឡូសិន និង​ទឹក​អប់។ ជាពិសេស​ក្នុង​​ការ​ផ្សាយ​ពាណិជ្ជកម្ម គេ​ប្រើ​វា​ជា​ប្រភព​នៃ​សារធាតុ​ម៉ុងតុល។

២- វាដំណើរការម៉េច?

មិន​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​សកម្មភាព​ព្យាបាល​របស់​អាហារ​បំប៉ន​រុក្ខ​ជាតិ​នោះ​ទេ។ គប្បី​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ឱសថ​រុក្ខ​ជាតិ ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​មាន​ការ​សិក្សា​ខ្លះ​បង្ហាញ​ថា ប្រេង​ជី​រអង្កាម​ អាច​ការពារ​​អាការៈ​​ហើម​ពោះ​ ទៅ​រំញោច​ការ​ហូរ​ទឹក​ប្រមាត់ និង​ប្រឆាំងមេរោគ។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា
– ​មាន​ប្រតិកម្ម​ជាមួយជីរអង្កាមជប៉ុន ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ
– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម
– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

អត់បង្ក​បញ្ហា ឬ​គ្រោះ​ថ្នាក់អី​ទេ ទាំង​​ប្រើ​តាម​មាត់​​ ឬលាប​លើ​ស្បែក។

ស្វែងយល់ពីផលរំខាន

៥- មានផលរំខានអីខ្លះ?

– ធ្វើ​ទុក្ខ​ក្រពះ (ពេល​លេប​តាម​មាត់)
– ប្រតិកម្ម​លើ​ស្បែក (នៅ​ពេល​លាប​លើ​ស្បែក)
– ជំងឺ​ហឺត​ធ្ងន់ធ្ងរ ខ្ជឹប​បំពង់​សំឡេង បញ្ហាដក​ដង្ហើម ក្តៅ​មុខ ឈឺ​ក្បាល និង​ប្រតិកម្ម (នៅ​ពេល​ប្រើ​ផ្ទាល់​លើ​មុខ ឬ​ស្រូប)។ គេ​នៅ​មិន​ទាន់​ដឹង​គ្រប់​គ្រាន់​ពី​សុវត្ថិភាព​ក្នុង​ការ​ហិត​ស្រូប​ប្រេង​ជីរ​អង្កាម​ជប៉ុន​នៅ​ឡើយ​ទេ។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៦- មានអន្តរកម្មជាមួយអីខ្លះ?

អន្តរ​កម្មអាច​កើត​ជាមួយថ្នាំ​ដែល​យើង​​កំពុង​ប្រើ​ ឬ​ជំងឺកំពុង​មាន​ក្នុង​ខ្លួន។ គប្បីពិភាក្សា​ជាមួយអ្នកជំនាញ​ឱសថ​រុក្ខជាតិ ឬគ្រូពេទ្យ​មុន​ពេល​ប្រើ​ប្រាស់។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៧- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៨- អាចមានទម្រង់អីខ្លះ?

អាច​​​មាន​​ជា​​ទម្រង់៖ ជាប្រភេទទឹក ម្សៅ និង​ប្រេង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 28, 2018 | កែសម្រួលចុងក្រោយ ខែ​មករា 25, 2019

អ្នកអាចចូលចិត្ត