Lemon (ក្រូច​ឆ្មារ)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Lemon (ក្រូច​ឆ្មារ)

ស្វែងយល់ពីការប្រើប្រាស់

១- ក្រូចឆ្មារជួយអីខ្លះដល់រាងកាយ?

ក្រូច​ឆ្មារ ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង ក្រៅពី​​​ប្រើ​សម្រាប់​បន្ថែម​រសជាតិ​អាហារ គេ​យក​ផ្លែ ទឹក និង​សម្បក​វា មក​ធ្វើ​ជា​ថ្នាំ​ព្យាបាល។

ក្រូច​ឆ្មារ​អាច​ព្យាបាល​ជំងឺអញ្ញាញធ្មេញ ដែល​កើត​ឡើង​ដោយសារ​ខ្វះ​វីតាមីន C។ វា​ក៏​អាច​ព្យាបាល​ផ្តាសាយ ផ្តាសាយ​ជ្រូក (H1N1) ហ៊ឹង​ត្រចៀក ជំងឺ​ម៉ានីញែរ (Meniere’s disease ជា​ប្រភេទ​ជំងឺ​កើត​នៅ​ត្រចៀក ធ្វើ​ឲ្យ​វិល​មុខ ហើយ​បាត់បង់​សមត្ថភាព​ស្ដាប់) និង​ក្រួស​ក្នុង​តម្រង​នោម។

ក្រូចឆ្មារ អាច​ជួយ​រំលាយ​អាហារ បំបាត់​ការ​ឈឺ​ចាប់ និង​ហើម (រលាក​សាច់​ដុំ សន្លាក់) បង្កើន​សកម្មភាព​សរសៃ​ឈាម និង​ជួយ​ឲ្យ​នោម​ច្រើន​ដើម្បី​កាត់​បន្ថយ​បញ្ហា​ចាល់​ទឹក​ក្នុង​ខ្លួន។

– វាដំណើរការម៉េច?

រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​បញ្ជាក់​ច្បាស់​ពី​ប្រសិទ្ធភាព​របស់​​ក្រូច​ឆ្មារ នៅ​ឡើយ​ទេ។ ដូច្នេះ គួរ​សួរ​គ្រូពេទ្យ ឬ​ពេទ្យ​ថ្នាំ​បុរាណ មុន​ពេល​ប្រើ។ យ៉ាង​ណា​ក៏​ដោយ ការ​សិក្សា​​បង្ហាញ​ថា ក្រូច​ឆ្មារ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ម្យ៉ាង​ឈ្មោះ​ថា Bioflavonoids ដែល​គេ​ជឿ​ថា ជា​សារធាតុ​ល្អ​ជួយ​ទ្រទ្រង់​សុខភាព​រាង​កាយ។

កត្តាគួរប្រុងប្រយ័ត្ន

– មុនប្រើគួរដឹងអីខ្លះ?

មុន​យក​ក្រូចឆ្មារ​ធ្វើ​ជា​ថ្នាំ​ព្យាបាល ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​ពេទ្យ​ថ្នាំ​បុរាណ​ជា​មុន បើ​សិន៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា
– ​មាន​ប្រតិកម្ម​ជាមួយអាស៊ីដឡូរិក ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ
– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម
– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

– មានសុវត្ថិភាពកម្រិតណា?

បើ​ប្រើ​ក្នុង​អាហារ ក្រូចឆ្មារ​មាន​សុវត្ថិភាព តែ​បើ​យក​ធ្វើ​ជា​ថ្នាំ​បុរាណ​ក្នុង​កម្រិត​ខ្ពស់ អាច​មាន​សុវត្ថិភាព។ ប៉ុន្តែ ផល​ប៉ះ​ពាល់​របស់​ក្រូចឆ្មារ​ជា​ថ្នាំ​បុរាណ​ក្នុង​កម្រិត​ខ្ពស់ គេ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ។

ពេល​យក​ក្រូច​មក​លាប​លើ​ស្បែក វា​អាច​ធ្វើ​​ឲ្យ​ស្បែក​ងាយ​រលាក​ដោយ​សារ​កម្ដៅ​ព្រះអាទិត្យ ជា​ពិសេស​សម្រាប់​អ្នក​មាន​ស្បែក​ស្លេកៗ។

៥- គួរប្រុងប្រយ័ត្ន 

– សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះ​កូន៖ បើ​គ្រាន់តែ​យក​ក្រូច​ឆ្មារ​ញ៉ាំ​ជាមួយ​អាហារ​ធម្មតា វា​មាន​សុវត្ថិភាព។ ប៉ុន្តែ​បើ​យក​ក្រូច​ឆ្មារ​មក​ប្រើ​ជា​ប្រភេទ​ថ្នាំ​បុរាណ​ក្នុង​កម្រិត​ខ្ពស់ គេ​មិន​ទាន់​ដឹង​ថា​មាន​សុវត្ថិភាព ឬ​យ៉ាង​ណា​នោះ​ទេ។ ដូច្នេះ គួរ​ប្រើ​ក្រូចឆ្មារ​នៅ​ក្នុង​អាហារ​ទៅ​បាន​ហើយ។

ស្វែងយល់ពីផលរំខាន

– មានផលរំខានអីខ្លះ?

បើ​មាន​ចម្ងល់​ជុំវិញ​ផល​រំខាន​របស់​ក្រូច​ឆ្មារ សូម​សាក​សួរ​ពេទ្យ ឬ​ពេទ្យ​ថ្នាំ​បុរាណ។

អន្តរ​កម្ម​

– មានអន្តរកម្មជាមួយអីខ្លះ?

ក្រូច​ឆ្មារ​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ដែល​យើង​កំពុង​ប្រើ ឬ​ជាមួយ​បញ្ហា​សុខភាព​របស់​យើង។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូពេទ្យ​ថ្នាំបុរាណ មុន​ប្រើ​ប្រាស់។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

– កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

– អាចមានទម្រង់អីខ្លះ?

ក្រូច​ឆ្មារ​ដែល​ត្រូវ​ប្រើ អាច​មាន​ជា​ទម្រង់​ដូច​ខាង​ក្រោម៖

– ក្រូចឆ្មារ​ស្រស់
– ថ្នាំ​គ្រាប់​ចម្រាញ់​ពី​ក្រូចឆ្មារ
– ប្រេង​ចម្រាញ់​ពី​ក្រូច​ឆ្មារ
– ថ្នាំ​ទឹក​ចម្រាញ់​ពី​ក្រូច។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​មិន​ព្យាបាល​ជូន​ឡើយ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 25, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 25, 2019

ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត